ការវាយប្រហារ និងការចាប់ខ្លួនអ្នកកាសែតជាបន្តបន្ទាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា បានធ្វើឲ្យក្រុមអ្នកតស៊ូមតិដើម្បីសេរីភាពនៃការបញ្ចេញមតិមានការព្រួយបារម្ភអំពីបរិយាកាសនៃសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្វ្រិក។
ជំនួញផ្នែកបច្ចេកវិទ្យាថ្មីមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា ឈ្មោះថា Andela ត្រូវបានដាក់ឲ្យដំណើរការដើម្បីស្វែងរកអ្នកមានទេពកោសល្យខ្លាំងខាងបច្ចេកវិទ្យានៅទូទាំងទ្វីបអាហ្រ្វិក ហើយបណ្តុះបណ្តាលឲ្យពួកគេធ្វើការលើគម្រោងសម្រាប់ក្រុមហ៊ុនធំៗមួយចំនួនក្នុងពិភពលោក។ បេសកកម្មនោះបានទទួលការជំរុញទឹកចិត្តកាលពីខែមុន នៅពេលដែលជំនួញ Andela នេះត្រូវបានជ្រើសរើសជាការវិនិយោគដំបូងដោយមូលនិធិដែលទើបតែចាប់ផ្តើមថ្មីៗនេះរបស់សហស្ថាបនិកហ្វេសប៊ុក គឺលោក Mark Zuckerberg។ ក្រុមអ្នកវិភាគនិយាយថា ការវិនិយោគនេះ គឺជាការបង្ហាញពីការគាំទ្រដល់ការចាប់ផ្តើមជំនួញថ្មីផ្នែកបច្ចេកវិទ្យា ដែលយកវិស័យអប់រំជាអាទិភាព។
ក្រុមឧទ្ទាម Boko Haram បានបង្ខំប្រជាជនជាង ២លាននាក់នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ រដ្ឋាភិបាលនិយាយថា ខ្លួនកំពុងមានភាពជឿនលឿនក្នុងការប្រឆាំងនឹងក្រុមនេះ ប៉ុន្តែសន្តិសុខនៅតែមានភាពទន់ខ្សោយនៅឡើយ ហើយប្រជាជនដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងមានការភ័យខ្លាចថា ពួកគេនឹងមិនអាចត្រឡប់ទៅផ្ទះវិញបានក្នុងពេលឆាប់ៗនេះទេ។
សាជីវកម្មប្រេងឥន្ធនៈជាតិនីហ្សេរីយ៉ា (NNPC) មានរឿងអាថ៌កំបាំងយ៉ាងអប្រិយ ដែលត្រូវបានចោទប្រកាន់ថា ពុករលួយ ហើយនាពេលថ្មីៗនេះ មិនមានប្រាក់ចំណេញ។
យុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានលើកទឹកចិត្តប្រជាជននីហ្សេរីយ៉ាឲ្យ ទិញផលិតផលក្នុងស្រុក ដើម្បីទប់ទល់នឹងការធ្លាក់តម្លៃប្រេង ដែលជាផលិតផលសំខាន់ជាងគេក្នុងប្រទេសនេះ។ ខណៈពេលដែលមនុស្សជាច្រើន បានទទួលស្គាល់យុទ្ធនាការនេះ អ្នកមួយចំនួនគិតថា ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងតែថមថយរបស់ខ្លួន។
ការធ្លាក់ចុះនៃតម្លៃប្រេង បានវាយប្រហារសេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា ព្រមទាំងបន្ថយការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយចំណូលរបស់រដ្ឋាភិបាល។ លោកប្រធានាធិបតី Muhammadu Buhari បានស្នើឲ្យមានវិធានការថែរក្សាតម្លៃឲ្យនៅថេរ។
ប្រព័ន្ធទិន្នន័យលើបណ្តាញអ៊ីនធឺណិតថ្មីមួយកំពុងប្រយុទ្ធប្រឆាំងគ្រូពេទ្យក្លែងក្លាយនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយជួយបង្កភាពងាយស្រួយសម្រាប់ប្រជាជនក្នុងការរកមើលថា តើវេជ្ជបណ្ឌិតដែលពិនិត្យពួកគេមានអាជ្ញាប័ណ្ណឬអត់។
លោកប្រធានាធិបតីនីហ្សេរីយ៉ា Muhammadu Buhari បានប្រកាសនូវការស៊ើបអង្កេតថ្មីទាក់ទងនឹងការចាប់ជំរិតសិស្សស្រីរាប់រយនាក់ពីភាគឦសានក្រុង Chibok ក្នុងឆ្នាំ ២០១៤ ដោយក្រុមឧទ្ទាមបូកូហារ៉ាម(Boko Haram)។ ប៉ុន្តែឪពុកម្តាយ និងសមាជិកសហគមន៍មានគំនិតផ្សេងៗពាក់ព័ន្ធនឹងថាតើការស៊ើបអង្កេតថ្មីនេះនឹងសម្រេចអ្វីខ្លះ។
ការវាយប្រហារទៅលើបំពង់បញ្ជូនប្រេងនៅតំបន់ដីសណ្តសម្បូរទៅដោយប្រេងនៃទន្លេ នីហ្សេ (Niger) នៅប្រទេសនីហ្សេរីយ៉ាបានបង្កឲ្យមានការព្រួយបារម្ភថា ចលនាបះបោរដែលកំពុងមានភាពស្ងប់ស្ងាត់អាចងើបឡើងមកវិញ។
កាលពីពាក់កណ្តាលខែមករា ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានធ្វើទស្សនកិច្ចនៅប្រទេសនីហ្សេរីយ៉ា ទីដែលលោកបានសហការជាមួយនឹងសេដ្ឋីដែលមានជាងគេបំផុតនៅទ្វីបអាហ្រ្វិក ព្រមទាំងអភិបាលរដ្ឋមួយចំនួននៅភាគខាងជើង ធ្វើការលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនស្វិតដៃជើង និងជំងឺផ្សេងៗទៀតដែលអាចចាក់ថ្នាំបង្ការបាន។
ជម្លោះរយៈពេល៣ឆ្នាំ បានបែងចែកសាធារណរដ្ឋអាហ្រ្វិកកណ្តាលទៅតាមមាគ៌ាសាសនា។ ប៉ុន្តែ នៅហាងនំប៉័ងមួយក្នុងតំបន់ដ៏គ្រោះថ្នាក់បំផុត នៅក្នុងរដ្ឋធានីនៃប្រទេសនេះ អ្នកកាន់សាសនាឥស្លាម និងអ្នកកាន់សាសនាគ្រិស្ត កំពុងធ្វើការជាមួយគ្នា។
លោកប្រធានាធិបតី Muhammadu Buhari បានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្រ្តមួយ នៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងឆ្នាំនេះ ដោយបានសន្យាថា នឹងដោះស្រាយអំពើពុករលួយ។ ប៉ុន្តែរយៈពេលជិតប្រាំខែហើយ បន្ទាប់ពីលោកបានកាន់តំណែង មនុស្សមួយចំនួនមានការសង្ស័យ ថាតើគាត់បានធ្វើទៅតាមការសន្យារបស់គាត់ដែរឬទេ។
អ្នកកាន់សាសនាឥស្លាម ធ្វើដំណើរទៅទីក្រុង Mecca រីឯអ្នកកាន់សាសនាគ្រឹស្តទៅកាន់ទីក្រុង Jerusalem។
វាជារឿងមួយដែលមិនគួរឲ្យជឿដែលថា ប្រទេសនីហ្សេរីយ៉ាជាប្រទេសដែលផលិតប្រេងឆៅធំជាងគេនៅទ្វីបអាហ្វ្រិក។
នៅក្នុងរយៈពេលមួយខែចាប់តាំងពីពេលលោក Buhari ចូលកាន់តំណែង អំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធនោះមិនបានបង្ហាញសញ្ញាថមថយនៅឡើយ។
យោធានីហ្សេរីយ៉ាបានផ្លាស់ប្តូរបញ្ជាការដ្ឋានរបស់ខ្លួនទៅកាន់ទីក្រុង Maiduguri នៅភាគឦសាននៃប្រទេស ដែលជាទីចាប់កំណើតនៃក្រុមបះបោរ Boko Haram។
ក្រោយការទម្លាក់ប្រធានាធិបតី Goodluck Jonathan នៅក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យ ឥឡូវនេះ លោក Buhari ឈានចូលដល់ការធ្វើតាមពាក្យសន្យារបស់លោក។