អ្នកជំនាញវិស័យទេសចរណ៍និយាយថា ការបើកឡើងវិញនេះអាចជំរុញឱ្យប្រជាជនរដ្ឋ California កាន់តែច្រើនធ្វើដំណើរ បន្ទាប់ពីការបិទដ៏យូរនៅក្នុងរដ្ឋនេះ។ ឥឡូវនេះរដ្ឋនេះកំពុងមានសកម្មភាពសង្គមឡើងវិញ បន្ទាប់ពីការផ្ទុះរាតត្បាតវីរុសនៅរដូវរងារដ៏គ្រោះថ្នាក់។
ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលំដាប់លេខ ២ នៅលើពិភពលោកនេះ កំពុងមានវិបត្តិយ៉ាងខ្លាំង រហូតហួសសមត្ថភាពរបស់មន្ទីរពេទ្យ និងកន្លែងបញ្ចុះសព ដែលខ្វះថ្នាំនិងអុកស៊ីហ៊្សែន និងមានការរាំងស្កាត់យ៉ាងតឹងរ៉ឹងលើការធ្វើដំណើរក្នុងទីក្រុងធំៗ។
ប្រទេសផ្សេងៗក្នុងពិភពលោកកំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិកចែកចាយវ៉ាក់សាំងកូវីដ១៩ របស់ខ្លួន ជូនដល់ប្រទេសក្រីក្រ ខណៈដែលពលរដ្ឋអាមេរិកជិត ៩០ លាននាក់ បានចាក់វ៉ាក់សាំង ២ដូសរួចហើយ។
សហរដ្ឋអាមេរិក«កំពុងតែប្រែក្លាយគ្រោះថ្នាក់ឲ្យទៅជាលទ្ធភាព» ដោយសាទរចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំរុញឲ្យមានការវិនិយោគក្នុងទឹកប្រាក់ចំនួន ១,៨ លានលានដុល្លារ ចំពោះកុមារ ក្រុមគ្រួសារ និងការអប់រំ។
លោក Biden រំពឹងថានឹងថ្លែងអំពីគោលបំណងអាមេរិកនៅក្នុងទាក់ទងជាមួយប្រទេសផ្សេងៗ និងការប្រកាន់យកតួនាទីជាមេដឹកនាំនៅលើឆាកអន្តរជាតិ។
ផលិតករភាពយន្តចិនអ្នកស្រី Chloe Zhao បានក្លាយជាស្ត្រីទី២ និងជាស្ត្រីមិនមែនជនស្បែកសទី១ ដែលបានឈ្នះពានរង្វាន់អូស្ការសម្រាប់ការដឹកនាំសម្តែងដ៏ល្អបំផុតក្នុងរឿង «Nomadland»។
ស្ថានភាពនេះកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតមន្ទីរពេទ្យបានផ្សាយនៅក្នុងបណ្តាញព័ត៌មានសង្គម អង្វរសុំឲ្យរដ្ឋាភិបាលផ្តល់ខ្យល់អុកស៊ីហ្ស៊ែន ហើយគំរាមឈប់ទទួលយកអ្នកជំងឺថ្មី។
រដ្ឋធានីញូវដែលីបិទរយៈពេលមួយសប្តាហ៍ គិតចាប់ពីយប់ថ្ងៃច័ន្ទតទៅ ដើម្បីបង្ការការដួលរលំនៃប្រព័ន្ធសុខាភិបាលរបស់រដ្ឋធានីនៃប្រទេសឥណ្ឌាមួយនេះ។
មន្រ្តីសុខុមាលភាពកុមារនៅរដ្ឋតិចសាសបាននិយាយកាលពីថ្ងៃពុធថា ពួកគេទទួលបានរបាយការណ៍ចំនួន៣ ដែលចោទប្រកាន់ពីការរំលោភបំពាន និងការធ្វេសប្រហែសនៅជម្រកជនអន្តោប្រវេសន៍ក្រុង San Antonio ដែលមានក្មេងជំទង់អន្តោប្រវេសន៍ជាង១.៦០០នាក់ ដែលបានឆ្លងព្រំដែនខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសអ៊ីរ៉ង់បានដកស្រង់សម្តីរបស់រដ្ឋអាជ្ញាតុលាការយោធា ដែលត្រូវចាកចេញពីតួនាទីរបស់ខ្លួននៅក្នុងទីក្រុងតេហេរ៉ង់ថា មានមន្ត្រីយោធាចំនួន១០នាក់ត្រូវបានចោទប្រកាន់ជុំវិញការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនក្នុងឆ្នាំ២០២០។
ក្រុមហ៊ុនTwitter បានលើកឡើងថាការសម្រេចចិត្តរបស់ខ្លួនក្នុងការហាមប្រាមលោក Trump មិនឲ្យប្រើប្រាស់បណ្តាញTwitter ដោយសារ«តែហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សាបន្ថែមទៀត»។
បេសកកម្មរបស់ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) នៅក្នុងទីក្រុង Wuhan ប្រទេសចិន បានសន្និដ្ឋានថា វីរុសដែលបណ្តាលឲ្យកើតជំងឺកូវីដ១៩ ទំនងជាបានឆ្លងពីសត្វប្រជៀវទៅមនុស្សតាមរយៈសត្វផ្សេងទៀត។
ទូរទស្សន៍រដ្ឋចិនកំពុងជំរុញឱ្យប្រជាជនធ្វើពហិការក្រុមហ៊ុន H&M ខណៈទីក្រុងប៉េកាំងបានរិះគន់យីហោសម្លៀកបំពាក់និងស្បែកជើង បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើមន្ត្រីចិន ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង។
អ្នកស្រី Aisha Yaqoob Mahmood នាយកប្រតិបត្តិនៃអង្គការមូលនិធិតស៊ូមតិពលរដ្ឋអាមេរិកដើមកំណើតអាស៊ី (Asian American Advocacy Fund) នៅទីក្រុង Atlanta បាននិយាយថា៖ «ខ្ញុំគិតថា មូលហេតុដែលពួកគេមានអារម្មណ៍អស់សង្ឃឹមគឺដោយសារតែពលរដ្ឋអាមេរិកដើមកំណើតអាស៊ីបានលើកឡើងអំពីបញ្ហានេះអស់រយ
រុមអាជ្ញាធរនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសម្នាក់កាលពីយប់ថ្ងៃអង្គារបន្ទាប់ពីមានការបាញ់ប្រហារជាបន្តបន្ទាប់ដែលបានធ្វើឲ្យមនុស្ស៨ស្លាប់ ដោយក្នុងនោះ ៦នាក់ជាស្ត្រីដើមកំណើតអាស៊ី។
ប្រទេសភាគច្រើននៅទ្វីបអាស៊ីមិនអើពើនឹងការព្រួយកង្វល់អំពីសេចក្តីរាយការណ៍ថាមានការកកឈាមនៅក្នុងសរសៃដែលបានកើតមានចំពោះអ្នកចាក់ខ្លះនៅទ្វីបអឺរ៉ុប។
រដ្ឋមន្ត្រីការពារប្រទេសនិងការបរទេសមកពីសហរដ្ឋអាមេរិកនិងជប៉ុន បានជួបពិភាក្សាគ្នានៅថ្ងៃអង្គារនេះ អំពីការព្រួយបារម្ភរបស់ខ្លួនចំពោះមហិច្ឆតានៃការទាមទារទឹកដីកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងសមុទ្រចិនខាងកើតនិងខាងត្បូង។
ព័ត៌មានផ្សេងទៀត