ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ថៃ​ចាក់​វ៉ាក់សាំង​ AstraZeneca ខណៈ​ឥណ្ឌូណេស៊ី​ផ្អាក​វ៉ាក់សាំង​នេះ​សិន


នាយករដ្ឋមន្ត្រី​ថៃ​ លោក Prayuth Chan-ocha ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រី​ថៃ​ លោក Prayuth Chan-ocha ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រីថៃ​លោក Prayuth Chan-ocha ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​ប្រទេស​ភាគច្រើន​នៅ​ទ្វីបអាស៊ី​មិន​អើពើ​នឹង​ការ​ព្រួយ​កង្វល់​អំពី​សេចក្តី​រាយការណ៍ថា​មានការ​កក​ឈាម​នៅ​ក្នុង​សរសៃ​ដែល​បាន​កើត​មានចំពោះ​អ្នក​ចាក់​ខ្លះ​នៅ​ទ្វីប​អឺរ៉ុប ដោយ​លោកថា រហូត​មក​ទល់​ពេល​នេះ មិន​មាន​ភស្តុតាងថា​វ៉ាក់សាំង​នេះបណ្តាល​ឱ្យ​កក​ឈាម​ក្នុង​សរសៃ​ទេ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក្រុមហ៊ុន AstraZeneca បាន​បង្កើត​ទីតាំង​ផលិត​នៅ​ក្នុង​ទ្វីប​អាស៊ី ហើយ​វិទ្យាស្ថាន Serum របស់​ឥណ្ឌា ដែលជា​អ្នក​ផលិត​វ៉ាក់សាំង​ដ៏​ធំ​បង្អស់​នៅ​ក្នុង​ពិភពលោក បាន​ធ្វើ​កិច្ចសន្យា​ផលិត​វ៉ាក់សាំង AstraZeneca ​១.០០០​លាន​ដូស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។ វ៉ាក់សាំង​នេះ​រាប់​រយ​លាន​ដូស​ទៀត​នឹង​ត្រូវ​ផលិត​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ជប៉ុន ថៃ​និង​កូរ៉េ​ខាង​ត្បូង។

នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ochaបាន​និយាយ​បន្ទាប់​ពី​លោក​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុនAstraZeneca ថា៖ «មាន​មនុស្ស​ដែល​ព្រួយ​កង្វល់។ ក៏ប៉ុន្តែ​យើង​ត្រូវ​តែ​ជឿ​លើ​វេជ្ជបណ្ឌិត ជឿ​លើ​អ្នក​មាន​វិជ្ជាជីវៈ​ខាង​វេជ្ជសាស្ត្រ​របស់​យើង»។

​កាល​ពី​សប្តាហ៍​មុន​ ថៃក្លាយ​ជា​ប្រទេស​មុន​ដំបូង​នៅ​ក្រៅទ្វីប​អឺរ៉ុប ​ដែល​បាន​ផ្អាកវ៉ាក់សាំង​AstraZenecaជា​បណ្តោះ​អាសន្ន។ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ផ្អាក​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​និយាយ​ថា ខ្លួន​រង់ចាំរបាយការណ៍​ពេញលេញ​ពី​អង្គការ​សុខភាព​ពិភពលោក​ ចំពោះ​លទ្ធភាព​នៃ​ផលប៉ះពាល់​សិន។

នៅ​ពេល​នេះ ប្រទេស​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ រួម​ទាំង​អាល្លឺម៉ង់ បារាំង អ៊ីតាលី​និង​អេស្ប៉ាញ បាន​ផ្អាក​ការ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca នេះ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​បារម្ភអំពី​ភាព​គ្រោះ​ថ្នាក់​នៃ​ការ​កក​ឈាម​ក្នុង​សរសៃ ថ្វី​បើក្រុមហ៊ុន​និងនិយ័តករ​អន្តរជាតិ​និយាយ​ថា​មិន​មាន​ភ័ស្តុតាង​ក៏ដោយ៕

XS
SM
MD
LG