មុនការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសថៃ បានទាក់ទាញទេសចរណ៍ជិត៤០លាននាក់ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែការរឹតត្បិតការធ្វើដំណើរទាក់ទិននឹងជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យមួយនេះដួលរលំ និងធ្វើឲ្យសេដ្ឋកិច្ចថៃស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។
បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថា វាជាលើកទី១ហើយ ដែលនាវាចំបាំងចក្រភពអង់គ្លេស បានឆ្លងកាត់តាមផ្លូវទឹកដ៏ចង្អៀតដែលបែងចែករវាងកោះតៃវ៉ាន់ និងចិនដីគោកនោះ។
ប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់គេចពីទីប្រជុំជនមួយនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃរវាងក្រុមអ្នកប្រឆាំងនឹងរបបយោធា និងកងកម្លាំងយោធា ក្នុងអំឡុងពេលនោះក្រុមយោធា បានទម្លាក់គ្រាប់បែកទៅលើផ្ទះសម្បែងរបស់ជនស៊ីវិល។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian ដែលកំពុងស្ថិតនៅក្នុងបូរីញូយ៉កដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់អ.ស.ប បានអំពាវនាវកាលពីថ្ងៃចន្ទដល់អឺរ៉ុបឲ្យ«គិតឲ្យបានហ្មត់ចត់»អំពីសម្ព័ន្ធភាព ក្រោយពីរដ្ឋាភិបាលក្រុងប៉ារីស មានការខឹងសម្បាររឿងបាត់បង់កិច្ចសន្យានាវាមុជទឹកជាមួយអូស្ត្រាលី។
ក្រុមសមាជិកសភានៃគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងចំនួនភាគច្រើនបាននាំគ្នាបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយដើម្បីតស៊ូផ្តួលរំលំរបបយោធានិងបានប្រកាសសង្គ្រាមវាយប្រហាររបស់ប្រជាពលរដ្ឋកាលពីដើមខែកញ្ញានេះ។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ជួបគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីសន្ធិសញ្ញា AUKUS ដែលជាកិច្ចព្រមព្រៀងនាវាមុជទឹកដែលបានទទួលបរាជ័យរវាងបារាំងនិងអូស្ត្រាលី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សហភាពអឺរ៉ុបកំពុងស្វះស្វែងដាក់បម្រាមការនាំចូលផលិតផលនានា ដែលធ្វើឡើងដោយពលកម្មបង្ខំដែលជាកាយវិការមួយត្រូវបានគេមើលឃើញថាសំដៅទៅលើប្រទេសចិន ដែលបានធ្វើទុក្ខបុកម្នេញដល់ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រនៅក្នុងប្រទេសនេះ។
លោក Nasir Ahmad Andisha បានបញ្ជាក់ថា អន្តរជាតិចាំបាច់ពិនិត្យពិច័យការចោទប្រកាន់ទៅលើអំពើហិង្សាចាប់តាំងពីក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងអំណាចកាលពីថ្ងៃទី១៥ ខែសីហាមក ជាពិសេសទាក់ទងនឹងសិទ្ធិស្ត្រីនិងក្មេងស្រី។
គណៈប្រតិភូកោះតៃវ៉ាន់ដែលរួមមានមន្ត្រីរដ្ឋាភិបាលនិងអ្នកជំនួញតៃវ៉ាន់ នឹងទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋស្លូវ៉ាគី ឆែក និងប្រទេសលីទុយអានី ដែលជាការបំពានទៅនឹងការប្រឆាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកស្រី Michelle Bacheletមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ការបញ្ចេញសារ ធាតុកខ្វក់និងការបាត់បង់ធម្មជាតិ មានផលប៉ះពាល់យ៉ាងខ្លាំងរួចហើយ ក៏ប៉ុន្តែប្រទេសនា នាបានខកខានមិនបានចាត់វិធានការដើម្បីទប់ស្កាត់ការខូចខាតទាំងនេះ។
អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបលើកឡើងថា សមាសភាពនៃរដ្ឋាភិបាលដែលមាន«ភាព ចម្រុះនិងតំណាង»ត្រូវគេរំពឹងទុកថានឹងកើតមានឡើងនៅក្នុងរដ្ឋាភិបាលអន្តរកាលមួយក្នុងពេលអនាគតនិងដែលជាលទ្ធផលនៃការចរចាគ្នា។
វីរុសកូរ៉ូណា បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៤.៥៧៤.២២៥ នាក់ដែរ ចាប់តាំងពីការផ្ទុះបានលេចចេញឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ មក។ នេះបើតាមចំនួនសរុបមកពីប្រភពផ្លូវការណ៍នានា ដែលត្រូវបានចងក្រងដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ។
អ្នករត់ពន្ធគ្រឿងញៀនជនជាតិចិន៤នាក់ ត្រូវបានសម្លាប់នៅថ្ងៃអង្គារម្សិលមិញហើយថ្នាំញៀនមេតាហ្វីតាមីន (methamphetamine) ចំនួន៥០០គីឡូក្រាម ត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការបង្រ្កាបមួយនៅក្នុងប្រទេសហ្វីលីពីនភាគខាងជើង។
មានការតវ៉ាប្រឆាំងយ៉ាងហោចណាស់ក៏៣ដែរ បានត្រូវធ្វើឡើងនៅទូទាំងរដ្ឋធានីកាប៊ុលនៅក្នុងការបង្ហាញការតស៊ូដែលមិនអាចនឹកស្មានដល់ ក្នុងអំឡុងពេលនៃការកាន់អំណាចកាលពីពេលមុនរបស់ក្រុមតាលីបង់ នៅពេលដែលមនុស្សត្រូវបានគេប្រហារជីវិតជាសាធារណៈ ហើយចោរលួចបានត្រូវគេកាត់ដៃចោលនោះ។
សមាជិក៩រូបនៃបណ្តាញអ្នករត់ពន្ធអន្តរជាតិសម្រាប់ភ្លុកដំរីនិងស្នែងរមាស ត្រូវបានបញ្ជូនឡើងតុលាការកាត់ទោសនៅក្នុងប្រទេសបារាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការស៊ើបអង្កេតមួយ ដែលត្រូវបានរកឃើញពីការជាប់ពាក់ព័ន្ធនឹងការរត់ពន្ធខុសច្បាប់ពីទ្វីបអឺរ៉ុបទៅកាន់អាស៊ីខាងកើតនោះ។
យន្តហោះមួយគ្រឿងរបស់ប្រទេសកាតា បានចុះចតនៅរដ្ឋធានីកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ដោយបានដឹកក្រុមអ្នកបច្ចេកទេសដើម្បីពិភាក្សាអំពីការបន្តប្រតិបត្តិការនៅក្នុងព្រលានយន្តហោះ បន្ទាប់ពីក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានមក។
លោក Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាមនិយាយថា ពួកអ្នកទោសដែលជាប់ពន្ធនាគារពីបទពុករលួយ ថ្នាំញៀន និងទោសព្រហ្មទណ្ឌផ្សេងៗទៀតនោះ ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានដោះលែងមុនដំបូងគេ ហើយបញ្ជីឈ្មោះអ្នកដោះលែងនោះ រួមមានជនបរទេសចំនួន ២១នាក់ផងដែរ។
អ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឃើញហ្វូងមនុស្សដែលជាអ្នកគាំទ្រក្រុមតាលីបង់ដែលមកពីភូមិក្បែៗនោះ ធ្វើដំណើរយ៉ាងណែនណាន់ទៅកាន់ទីក្រុង Kandahar ភាគខាងត្បូង បន្ទាប់ពីមានព័ត៌មាននៃការចាកចេញរបស់កងទ័ពអាមេរិកមក។
ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាដាក់សម្ពាធប្រទេសចិនឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នៅថ្ងៃអង្គារនេះ។
សហភាពអឺរ៉ុបគួរតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រទេសជិតខាងអាហ្វហ្គានីស្ថាន ដើម្បីជួយពួកគេក្នុងការចាត់ចែងក្រុមជនភៀសខ្លួនដែលបានរត់គេចពីក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ព័ត៌មានផ្សេងទៀត