ក្រុមហ៊ុនថាពលដ៏ធំរបស់ជប៉ុន ENEOS បាននិយាយនៅថ្ងៃចន្ទថា ខ្លួននឹងដកគម្រោងវិនិយោគឧស្ម័នចេញពីមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយក្រុមយោធាដែលបានធ្វើរដ្ឋប្រហារនោះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដៃគូថៃនិងម៉ាឡេស៊ីរបស់ខ្លួន ក៏បានប្រកាសចាកចេញពីប្រទេសនេះផងដែរ។
ឥណ្ឌាដែលទិញគ្រឿងបរិក្ខារយោធាពីប្រទេសរុស្ស៊ីនោះបានដើរលើខ្សែបន្ទាត់ការទូតដ៏ប្រុងប្រយ័ត្នមួយជាមួយប្រទេសលោកខាងលិចនិងរដ្ឋាភិបាលក្រុងមូស្គូដោយគ្រាន់តែអំពាវនាវឱ្យបញ្ចប់នូវអរិភាពជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។
អាជ្ញាធរទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះបានបើកយុទ្ធនាការធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួនជិត២១លាននាក់ក្នុងទីក្រុងនេះ ខណៈដែលក្តីបារម្ភកំពុងកើនឡើងដែលថា រដ្ឋធានីរបស់ចិននេះអាចនឹងត្រូវបានបិទសកម្មភាពសង្គមដ៏តឹងរឹងដូចទីក្រុងសៀងហៃដែរ។
ការចំណាយខាងយោធានៅលើពិភពលោកបានកើនឡើងជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលប្រទេសរុស្ស៊ីបានបង្កើនសកម្មភាពយោធារបស់ខ្លួនមុនការចូលឈ្លានពានប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អ៊ុយក្រែនកាលពីពេលថ្មីៗនេះ បានទទួលយន្តហោះចម្បាំងនិងគ្រឿងបម្លាស់ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួន។
ស.រ.អ.កាលពីថ្ងៃចន្ទម្សិលមិញ បានសម្តែងនូវការភ្ញាក់ផ្អើលអំពីកិច្ចព្រមព្រៀងសន្តិសុខដ៏មានសក្តានុពលមួយរវាងប្រទេសចិននិងដែនកោះ Solomon ខណៈពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងមួយនេះដើម្បីទប់នឹងការពង្រីកឥទ្ធិពលរបស់ចិន។
ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ដែលជារយៈពេលនៃពិធីចូលឆ្នាំខ្មែរ ក្រសួងទេសចរណ៍បានកត់ត្រាការធ្វើដំណើរកម្សាន្តរបស់ប្រជាជនជាង៥លាននាក់ ដែលជាចំនួនមួយហួសការរំពឹងទុករបស់ក្រសួង។
ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រទេសកុម្មុយនីស្តមួយនេះ បានបង្កើនយុទ្ធនាការប្រឆាំងនឹងអំពើពុក រលួយ ដោយសំដៅលើពួកមន្ត្រីរដ្ឋាភិបាលនិងក្រុមពាណិជ្ជករ។
លោក Frank James ដែលត្រូវបានគេសង្ស័យថា ជាអ្នកបំផ្ទុះកំប៉ុងផ្សែង២នៅពេលដែលរថភ្លើងក្រោមដីនៅស្ថានីយ Brooklyn ក្រុងទីក្រុង New York បានបើកមកដល់ ហើយបានបើកការបាញ់រះទៅលើអ្នកដំណើរតែម្តង។
ស្រីលង្កាកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ១៩៤៨មក ដោយខ្វះខាតជាខ្លាំងនូវទំនិញសំខាន់ៗនិងការដាច់ចរន្តអគ្គិសនីជាប្រចាំនោះ បានបណ្តាលឲ្យមានការលំបាកកាន់តែខ្លាំងឡើង។
យ៉ាងហោចណាស់មានមនុស្សចំនួន២២នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានបាត់ខ្លួន ក្រោយមានការបាក់ដីទៅលើភូមិនៅក្នុងខេត្ត Leyte ដែលជាខេត្តមួយដែលទទួលរងគ្រោះធ្ងន់ជាងគេដោយសារខ្យល់ព្យុះនេះ។
សហរដ្ឋអាមេរិកហាក់ដូចជាបានបង្ហាញឲ្យឃើញនូវភាពការជឿនលឿនតិចតួចប៉ុណ្ណោះ ក្នុងការបញ្ចុះបញ្ចូលឥណ្ឌាឲ្យងាកចេញពីជំហរអព្យាក្រឹត្យរបស់ខ្លួនទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីបារាំងនៃក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា ចំណាត់ការនេះ ជាការដាក់ទណ្ឌកម្មដ៏ខ្លាំងជុំទី៥ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ។
លោក Sung Kim បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយយោងទៅលើការសាកល្បងកាំជ្រួចបាល់លីស្ទិកនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងថា «យើងមានក្តីបារម្ភថា ក្នុងអំឡុងពេលនៃទិវាខួបកំណើតថ្ងៃទី១៥ ខែមេសា ខាងមុខនេះ កូរ៉េខាងជើង អាចព្យាយាមដើម្បីធ្វើការបង្កហេតុថ្មីមួយទៀត»។
ស.រ.អ.បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានយល់ព្រមលក់ឧបករណ៍បណ្តុះបណ្តាល ដែលមានតម្លៃរហូតដល់៩៥លានដុល្លារដើម្បីគាំទ្រដល់ប្រព័ន្ធកាំជ្រួចការពារប៉ាទ្រីយ៉ុតរបស់កោះតៃវ៉ាន់ ដែលនេះជាអ្វីដែលរដ្ឋាភិបាលក្រុងតៃប៉ិថា នឹងជួយពួកគេក្នុងការការពារដែនកោះមួយនេះពីការឈ្លានពានរបស់ចិនដីគោក។
សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ បានកើនឡើងប្រមាណជាង៥%។
The Southeast Asian country has been in chaos since a putsch in February 2021, with more than 1,700 people killed in crackdowns on dissent, according to a local monitoring group.
ទាហានហ្វីលីពីននិងអាមេរិកាំងជិត៩ពាន់នាក់ នឹងចូលរួមក្នុងពិធីហ្វឹកហាត់រយៈពេល១២ថ្ងៃនៅលើកោះ Luzon ដែលជាកោះដ៏សំខាន់មួយ។
ព័ត៌មានផ្សេងទៀត