ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់រដ្ឋធានីប៉ារីស នៅថ្ងៃទី៨ ខែមិថុនាខាងមុខនេះ នឹងកើតមានឡើងក្រោយកម្មវិធីថ្ងៃទី ៦ ខែមិថុនា នៅទីក្រុង Normandy ដែលរំលឹកខួប ៨០ ឆ្នាំ ចាប់តាំងពីការវាយប្រហារឡើងច្រាំង D-Day ក្នុងសង្គ្រាមលោកលើកទី ២ មក។
យោធាចិនបានចាប់ផ្តើមសមយុទ្ធកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលឡោមព័ទ្ធកោះតៃវ៉ាន់ដោយនាវាចំបាំងនិងយន្តហោះយោធា នៅពេលដែលខ្លួនសន្យាថាឈាមរបស់ «កងកម្លាំងឯករាជ្យ»នៅលើកោះនោះនឹងហូរ។
កូរ៉េខាងត្បូងបានចោទប្រកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថាបានបញ្ជូនគ្រាប់រំសេវជាច្រើនពាន់កុងតឺណឺ ទៅឱ្យប្រទេសរុស្ស៊ី ដោយក្រុមអ្នកជំនាញនិយាយថា ការបាញ់សាកល្បងអាវុធញឹកញាប់នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺក្នុងគោលបំណងសម្រាប់ទុកប្រើប្រាស់ក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
ក្រុមរដ្ឋអ៊ិស្លាម IS បានប្រកាសទទួលខុសត្រូវជាច្រើនដង លើការវាយប្រហារកាលពីថ្ងៃទទី២២ ខែមីនាកន្លងទៅ ក្នុងទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សអស់ជាង ១៤០ នាក់ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបានព្យាយាមភ្ចាប់ការវាយប្រហារនោះជាច្រើនលើកច្រើនសាទៅនឹងប្រទេសអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច។
លោក Johnson ថ្លែងថា៖ «យើងនៅពេលឆាប់ៗនេះនឹងធ្វើជាម្ចាស់ផ្ទះរៀបចំទទួលនាយករដ្ឋមន្ត្រី Netanyahu នៅឯវិមានសភាអាមេរិក សម្រាប់សម័យប្រជុំរួមមួយរបស់សភា។ លោកបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះនឹងកត់សម្គាល់នូវ «ការបង្ហាញការគាំទ្រដ៏ខ្លាំងដល់ប្រជាពលរដ្ឋអ៊ីស្រាអែល»។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ទោ Pat Ryder នៃកងទ័ពជើងអាកាសបានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃអង្គារថា៖ «រុស្ស៊ីបានបង្ហោះផ្កាយរណបចូលក្នុងគន្លងគោចររបស់ផែនដី ដែលយើងវាយតម្លៃថាអាចជាអាវុធប្រឆាំងនឹងដែនអវកាសដែលអាចមានសមត្ថភាពវាយប្រហារលើផ្កាយរណបផ្សេងទៀតនៅក្នុងគន្លងគោចរទាបនៃផែនដី»។
យោធារុស្ស៊ីនិយាយថា ខ្លួនបានស្ទាក់បាញ់និងបំផ្លាញដ្រូនអ៊ុយក្រែនជាង ១០០ គ្រឿងនៅលើអាកាសនិងសមុទ្រ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ក៏ដូចជាលើតំបន់គ្រីមមៀនិងសមុទ្រខ្មៅកាលពីយប់មិញផងដែរ។
កសិករដាំម្រេចថា អាកាសធាតុក្តៅខ្លាំងនិងភ្លៀងច្រើនហួសហេតុបានធ្វើឱ្យផលដំណាំម្រេចនាឆ្នាំ ២០២៤ យ៉ាប់យ៉ឺនជាទីបំផុត។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅថ្ងៃទី៥ខែឧសភាថារដ្ឋាភិបាលរបស់លោក បានសម្រេច«ជាឯកច្ឆន្ទ» បិទបណ្តាញទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅក្នុងប្រទេសកាតា
ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា អ្នកស្រីនឹងជំរុញឱ្យមានការប្រកួតប្រជែងដោយ «ស្មើភាព» ជាមួយនឹងប្រទេសចិននៅក្នុងការពិភាក្សាជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ដែលកំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ក្រសួងការបរទេសបាននិយាយថាការតវ៉ាខាងការទូតកាលពីថ្ងៃព្រហស្បតិ៍ទី២ ខែឧសភាជាការតវ៉ាទី២០ដោយរដ្ឋាភិបាលក្រុងម៉ានីលក្នុងឆ្នាំនេះ។
ការិយាល័យសារព័ត៌មានរបស់ក្រសួងការបរទេសបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សេចក្តីថ្លែងការណ៍ដែលផ្តល់ដោយ Victoria Shi នឹងមិនត្រូវបានបង្កើតដោយ AI ទេ ប៉ុន្តែវាត្រូវបាន «សរសេរ និងផ្ទៀងផ្ទាត់ដោយមនុស្សពិត»។
បើទោះបីជាយ៉ាងនេះក្តី មាត្រាមួយចំនួនដែលបានដាក់ឆ្លងកាលពីថ្ងៃទី ២៩ ខែមេសា នៅតែស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ ខណៈសម័យប្រជុំនៅថ្ងៃនោះបានឈានទៅដល់ទីបញ្ចប់ ដោយអ្នកពិភាក្សានៅតាមក្រុមកំពុងព្យាយាមដើម្បីស្វែងរកដំណោះស្រាយ។
លោក Musk ដែលជាអ្នកមានជាងគេបំផុតមួយរូបនៅលើពិភពលោក បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែមេសានោះក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកក្នុងរយៈពេលតិចជាងមួយឆ្នាំទៅកាន់ប្រទេសទីផ្សាររថយន្តអគ្គិសនីដ៏ធំជាងគេបង្អស់នៅលើពិភពលោកនេះ។
កងទ័ពអ៊ុយក្រែនដែលកំពុងប្រយុទ្ធនឹងកងទ័ពរុស្ស៊ីដែលមានចំនួនច្រើនជាងកំពុងដកថយចេញពីទីតាំងនានានៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែននៅពេលដែលកងទ័ពរុស្ស៊ីរុលទៅកាន់ទិសខាងលិច។
លោកVolodymyr Zelensky បានព្រមាននៅថ្ងៃសុក្រនេះថា ការដណ្តើមគ្រប់គ្រងលើរោងចក្រអគ្គីសនីនុយក្លេអ៊ែរដ៏សំខាន់មួយដោយរុស្ស៊ីបានគំរាមកំហែងពីមហន្តរាយនៃវិទ្យុសកម្មខណៈដែលអ៊ុយក្រែនកត់សម្គាល់ខួបនៃគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរChernobyl
សាកលវិទ្យាល័យ Columbia ក្នុងក្រុងញូវយ៉កបានបញ្ឈប់គម្រោងបោះជំរំកាលពីយប់ថ្ងៃព្រហស្បតិ៍សម្រាប់ការប្រឆាំងតវ៉ាដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីននៅក្នុងបរិវេណសាកលវិទ្យាល័យ
កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើឱ្យសហរដ្ឋអាមេរិកយកឈ្នះលើ «ភាពមិនជឿទុកចិត្តលើខ្លួនឯង» នៅពេលលោកថ្លែងសរសើរអំពីភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកនៅក្នុងសភាអាមេរិក។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ព័ត៌មានផ្សេងទៀត