សាកលវិទ្យាល័យ Columbia ក្នុងក្រុងញូវយ៉កបានបញ្ឈប់គម្រោងបោះជំរំកាលពីយប់ថ្ងៃព្រហស្បតិ៍សម្រាប់ការប្រឆាំងតវ៉ាដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីននៅក្នុងបរិវេណសា កលវិទ្យាល័យ ខណៈដែលមានមហាវិទ្យាល័យជាច្រើននៅក្នុងសហរដ្ឋអាមេរិកកំពុងព្យាយាមរារាំងការបោះជំរំប្រឆាំងតវ៉ានៅក្នុងបរិវេណសាកលវិទ្យាល័យនានា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប៉ូលិសអាមេរិកកាំងបានធ្វើការចាប់ខ្លួននិស្សិតក្នុងទ្រង់ទ្រាយធំនៅតាមសាកលវិទ្យា ល័យនានានៅទូទាំងសហរដ្ឋអាមេរិក ដោយបាញ់សារធាតុធ្វើឱ្យឈ្លក់និងគ្រាប់ជ័រ ដើម្បីបំបែកក្រុមនិស្សិតប្រឆាំងតវ៉ា ជុំវិញសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់។
ការិយាល័យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Columbia អ្នកស្រី Minouche Shafik បានចេញសេចក្តីថ្លែងការណ៍មួយនៅម៉ោងជាង១១យប់ថ្ងៃព្រហស្បតិ៍ម៉ោងក្នុងសហរដ្ឋអាមេរិកដោយលុបចោលគម្រោងបរិច្ឆេទធ្វើការប្រមូលផ្តុំនៅពាក់កណ្តាលអាធ្រាត្រនិងបានរុះរើតង់ក្រណាត់ដ៏ធំមួយដោយមាននិស្សិតប្រមាណ២០០នាក់។
សេចក្តីថ្លែងការណ៍នោះបន្តទៀតថា«ការពិភាក្សាបង្ហាញការចម្រើនទៅមុខនិងបន្តទៅតាមគម្រោង។ យើងមានការទាមទាររបស់យើងហើយគេក៏មានការទាមទាររបស់គេដែរ»។
សេចក្តីថ្លែងការណ៍នេះក៏បានបដិសេធផងដែរថាប៉ូលិសក្រុងញូវយ៉កត្រូវបានអញ្ជើញមកកាន់បរិវេណសាកលវិទ្យាល័យ។ ពាក្យចរចាមអារ៉ាមនេះមិនពិតទេ។
និស្សិតម្នាក់ដែលបង្ហាញថានាងឈ្មោះ Mimi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា នាងនៅក្នុងបរិវេណសាកលវិទ្យាល័យនេះអស់រយៈពេល៧ថ្ងៃហើយ។
នាងនិយាយថា«គេហៅយើងថាជាភេរវករជាអ្នកបង្កអំពើហិង្សា។ ប៉ុន្តែយើងមានតែសំឡេងជាឧបករណ៍តែប៉ុណ្ណោះ»។
ក្រុមអ្នកតវ៉ាជានិស្សិតនិយាយថា ពួកគេបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេ ស្ទីនក្នុងតំបន់ហ្កហ្សាដោយក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សានិយាយថាពលរដ្ឋប៉ាឡេស្ទីនចំនួន៣៤.៣០៥នាក់បានស្លាប់រហូតមកពេលនេះ។
និស្សិតប្រមាណជាង២០០នាក់ដែលធ្វើការប្រឆាំងតវ៉ាត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធនិងព្រឹកថ្ងៃព្រហស្បតិ៍នៅតាមសាកលវិទ្យាល័យនានា ក្នុងទីក្រុង Los Angeles ទីក្រុង Boston និងទីក្រុង Austin ក្នុងរដ្ឋតិចសាសសហរដ្ឋអាមេរិក ដោយមនុស្សប្រមាណ២ពាន់នាក់បានជួបជុំគ្នាជាថ្មីម្តងទៀតកាលពីថ្ងៃព្រសហ្បតិ៍៕
វេទិកាបញ្ចេញមតិ