លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីដែលកាន់សញ្ជាតិបារាំងខ្មែរ កំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនលោកកាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៥។
អាជ្ញាធរមានសមត្ថកិច្ចខេត្តកោះកុងនៅព្រឹកថ្ងៃពុធនេះបានឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្ស អ្នកតវ៉ា និងអ្នកសារព័ត៌មានចំនួន១៧រូប នៅក្នុងការចុះបំបែកក្រុមអ្នកតវ៉ា។
ការប៉ះទង្គិចគ្នានេះ បានកើតឡើងតែមួយថ្ងៃ បន្ទាប់ពីតុលាការនៃសាលាដំបូងខេត្តកោះកុងបដិសេធការសុំឲ្យនៅក្រៅឃុំនៃសកម្មជនទាំងបីរូប រួមមានលោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ ជាសហស្ថាបនិកនៃចលនាមាតាធម្មជាតិ លោក ទ្រី សុវិគា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៦ឆ្នាំ។
សណ្ឋាគារ ហ្រ្គីន តែល ផាលេស (Green Tel Palace)ដែលមាន៨០បន្ទប់នេះ ត្រូវបានសាងសង់អស់រយៈពេល៣ឆ្នាំ ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីកាកបាទក្រហមសាខារាជធានីភ្នំពេញ។
លោក កឹម សុខា ថ្លែងថា ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងប្រកបដោយភាពត្រឹមត្រូវនោះ នោះគណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៧ និង២០១៨។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបេ្តជ្ញាការពារប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដែលប្រជាពលរដ្ឋខ្មែរអះអាងថា មានការបោះបង្គោលព្រំដែនឆ្លងចូលទឹកដីប្រទេសកម្ពុជា។
លោក ហោ ណាំហុង នៅថ្ងៃអាទិត្យនេះ បានថ្លែងកោតសរសើរតួនាទីរបស់ប្រទេសកម្ពុជាក្នុងការសម្របសម្រួលវិវាទនៅក្នុងសមុទ្រចិនភាគខាងត្បូង និងជំរុញឲ្យយុវជនកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ក្រុមហ៊ុនអានកូ (Anco Brothers Co.,Ltd) បានយល់ព្រមទូទាត់សំណងដល់ក្រុមអតីតអ្នកផ្សព្វផ្សាយ និងលក់ស្រាបៀរ Budweiser បន្ទាប់ពីពួកគេបានធ្វើបាតុកម្មពីរថ្ងៃជាប់ៗគ្នានៅពីមុខក្រុមហ៊ុនអានកូ កាលពីដើមខែសីហានេះ។
មន្រ្តីរាជរដ្ឋាភិបាល បានថ្លែងថា របាយការណ៍នេះមិនបានផ្តល់ព័ត៌មានជាក់លាក់ទេថា តើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបណាបានជាប់ពាក់ព័ន្ធនឹងជំនួញឈើនេះ។
គិតមកដល់ឆ្នាំ២០១៤ យ៉ាងហោចណាស់មានក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច ចំនួន៣៤ កំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តរតនគិរី ដែលគ្របដណ្ដប់លើផ្ទៃដីទំហំជាង ២៣២.១៦៨ហិកតា។
ប្រជាពលរដ្ឋជាង៥០នាក់មកពីស្រុកចំនួនប្រាំនៃខេត្តកោះកុងនៅថ្ងៃអង្គារនេះ បានបន្តការតវ៉ាទាមទារឲ្យដោះលែងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួនបីរូប ដែលត្រូវបានតុលាការឃុំខ្លួនតាំងពីថ្ងៃច័ន្ទសប្តាហ៍មុន។
ការបើកសវនាការនេះ ធ្វើឡើងស្របពេលដែលសកម្មជននយោបាយរូបនេះកំពុងជាប់ឃុំដោយករណីដាច់ឡែកមួយទៀត។
លោក ហ៊ុន សែន អះអាងថា បានប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចបែបផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរីនិងការបន្តកាន់អំណាចបានជាង៣០ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង បានចុះទៅឆែកឆេរផ្ទះជួលមួយ ដែលជាទីស្នាក់ការរបស់ចលនាមាតាធម្មជាតិ ដោយគ្មានដីការពីតុលាការ។
សកម្មជនដីធ្លីនៅស្រុកមួយក្នុងខេត្តក្រចេះកំពុងត្អូញត្អែរអំពីចំណាត់ការខាងផ្លូវច្បាប់ បន្ទាប់ពីអាជ្ញាធរចាប់ផ្តើមអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
ការសាកសួរនេះគឺបន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនតាំងពីថ្ងៃច័ន្ទ ក្រោមការចោទប្រកាន់ពីបទគំរាមកំហែងនិងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ។
សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនបរិស្ថានបីនាក់កាលពីថ្ងៃច័ន្ទម្សិញនេះ ក្រោមបទគំរាមកំហែងនិងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ។
មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ីបង្ហាញពីចេតនាក្នុងការធ្វើវិសោធនកម្មមាត្រា២នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា មេដឹកនាំគណបក្សប្រឆាំងរូបនេះបានស្នើសុំលោកឲ្យធ្វើវិសោធនកម្មនៃមាត្រានេះ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី១៦ ខែសីហានេះ សម្រេចឃុំខ្លួនលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ីជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់បីគឺ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និង ញុះញង់»។
ពួកគេថ្លែងថា ប្រាក់ឈ្នួលអប្បបរមាចំនួន១៧៧ដុល្លារនៅតែជាចំនួនអាទិភាពសម្រាប់ធ្វើការចរចាជាមួយនិយោជកដែលត្រូវធ្វើឡើងនៅខែកញ្ញាឆ្នាំនេះ។
ព័ត៌មានផ្សេងទៀត