លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ហ៊ុន សែន បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចតាមចាប់ខ្លួនលោក ហុង សុខហួរ ដោយចោទថា បានកាឡៃខ្លឹមសារដើមនៃសន្ធិសញ្ញាសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម។
ការសម្រេចនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធាន និងសមាជិក៧រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ បានស្តាប់ការពន្យល់របស់ក្រុមអ្នកតំណាងរាស្រ្តបីរូបនៃគណបក្សសង្គ្រោះជាតិ។
សមាគមអាដហុក និងអង្គការលីកាដូបានចេញសេចក្តីថ្លែងការណ៍ ទទូចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្តីព្រាងច្បាប់សមាគមនិងអង្គការនេះ។
សកម្មជនហៅការចូលខ្លួនទទួលទោសរបស់លោកឈូក បណ្ឌិតថា ជាចេតនារបស់រដ្ឋាភិបាលក្នុងការបន្ថយការអាក់អន់ចិត្តរបស់សាធារណជនខ្មែរ។
តុលាការខេត្តស្វាយរៀងបានសម្រេចឃុំខ្លួនលោកឈូក បណ្ឌិតដាក់ក្នុងពន្ធនាគារក្រោយពេលដែលទណ្ឌិតរូបនេះបានចូលខ្លួនទទួលកំហុស
ចំហាយនៃការបះបោរនេះ បានរីករាលដាលទៅដល់ប្រទេសអារ៉ាប់ផ្សេងទៀត ដែលស្ថិតក្រោមការដឹកនាំរបៀបផ្តាច់ការ រហូតកើតមានជាពាក្យថា «និទាឃៈរដូវក្នុងតំបន់អារ៉ាប់» ឬ «រដូវផ្ការីកក្នុងតំបន់អារ៉ាប់» ជាភាសាអង់គ្លេសហៅថា Arab Spring។
តាមការបញ្ជាក់របស់បាតុករក្រុមហ៊ុនត្រូវសងប្រាក់ដល់ពួកគេចន្លោះពី៦៣៤ដុល្លារដល់៤.៥៧១ដុល្លារ។
ក្រុមអតីតបុគ្គលិកចែកចាយស្រាបៀរនឹងបន្តការធ្វើកូដកម្មតទៅទៀតនៅថ្ងៃស្អែកនេះ រហូតទាល់តែមានដំណោះស្រាយ។
ក្រុមហ៊ុនអានកូ បានរំសាយអ្នកផ្សព្វផ្សាយនិងលក់ស្រាបៀរចំនួន១២នាក់កាលពីចុងខែមករា ឆ្នាំ២០១៥។
លោក ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្រកាសជាថី្មថា លោកមិនស្ថិតនៅពីក្រោយខ្នងការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះទេ។
កាលពីខែធ្នូឆ្នាំ២០១៤ តុលាការក្រុងភ្នំពេញបានចោទប្រកាន់ថា លោកថោង សារ៉ាត់ជាមេគំនិតនៅពីក្រោយការបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ដែលជាអតីតថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ។
ញ្ញត្តិដដែលនេះបានដកស្រង់មាត្រាដែលមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពមួយចំនួនក្នុងការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
កាលពីថ្ងៃអង្គារសប្តាហ៍មុន តុលាការក្រុងភ្នំពេញបានកាត់ទោសមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំទាក់ទងនឹងសំណុំរឿងហិង្សានៅទីលានប្រជាធិបតេយ្យដែលបានប្រព្រឹត្តឡើងកាលពីឆ្នាំ២០១៤។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបាន ទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃសុក្រកន្លងទៅ។
តុលាការក្រុងភ្នំពេញបានកាត់ទោសមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ កាលពីថ្ងៃអង្គារសប្តាហ៍មុន ឲ្យជាប់ពន្ធនាគាពី៧ឆ្នាំដល់២០ឆ្នាំទាក់ទងនឹងសំណុំរឿងហិង្សានៅទីលានប្រជាធិបតេយ្យដែលបានប្រព្រឹត្តឡើងកាលពីឆ្នាំ២០១៤។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិប្រកាសសមាសភាពក្រុមយុវជនរាជានិយមថ្មីដែលអាចទាញការគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
ការអនុម័តសេចក្តីព្រាងច្បាប់គឺត្រូវបានធ្វើឡើងដោយគ្មានការចូលរួមពីសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីទាំង១១រូបនោះទេ ហើយក៏គ្មានការជជែកពិភាក្សាសួរដេញដោលគ្នាផងដែរ។
អង្គការក្រៅរដ្ឋាភិបាលស្នើឲ្យសមាជិកព្រឹទ្ធសភាធ្វើការពិចារណា និងកែសម្រួលចំណុចរស៊ើបមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់អង្គការ។
លោកធន់ សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុកនៅថ្ងៃពុធនេះ ទទូចឲ្យមេដឹកនាំគណបក្សនយោបាយធំពីរនៅក្នុងរដ្ឋសភាជាតិយក «វប្បធម៌សន្ទនា» មកដោះសា្រយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ។
ប្រទេសចិនធ្លាប់បានអះអាងថា ខ្លួនកាន់កាប់៩០ភាគរយនៃតំបន់ដែនទឹកយុទ្ធសាស្រ្តជាច្រើននៅក្នុងសមុទ្រចិនភាគខាងត្បូង ហើយចិនក៏ធ្លាប់បាននិយាយដដែលៗថា អាស៊ានមិនមែនជាភាគីនៃជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះទេ។
ព័ត៌មានផ្សេងទៀត