លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ការសិក្សាយកគំរូតាមប្រទេសមីយ៉ាន់ម៉ាក្នុងកិច្ចការសន្តិសុខនេះ អាចធ្វើឲ្យអ្នកបោះឆ្នោតក្នុងប្រទេសកម្ពុជា មានភាពជឿជាក់ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបោះឆ្នោត និងជៀសផុតពីការគំរាមកំហែង។
អ្នកសងេ្កតការណ៍បោះឆ្នោតបានជំរុញឲ្យ (គ.ជ.ប) ពន្លឿនការរៀបចំបញ្ជីឆ្នោតថ្មីនៃឈ្មោះអ្នកបោះឆ្នោត ដើម្បីងាយស្រួលក្នុងការកែសម្រួលកំហុសឆ្គង នៅមុនពេលការបោះឆ្នោត ឃុំ សង្កាត់ ក្នុងឆ្នាំ២០១៧ខាងមុខនេះ។
ប្រទេសកម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់បំផុតនៅឆ្នាំ២០១៥។ នេះបើយោងទៅតាមការផ្តល់ពិន្ទុរបស់អង្គការតម្លាភាពអន្តរជាតិ។
ប្រធានសហជីពមួយរូបថ្លែងប្រាប់ VOA ថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី នេះ នឹងមានសម្ពាធខ្លះដល់រដ្ឋាភិបាល និងសភាជាតិ លើការកែសម្រួលសេចក្តីព្រាងច្បាប់សហជីព ដែលមិនទាន់ស្របទៅតាមស្តង់ដារអន្តរជាតិ និងច្បាប់ចូលជាធរមានក្នុងប្រទេសកម្ពុជា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងក្រុមអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ និងពង្រឹងអភិបាលកិច្ច បានផ្តល់មតិផ្សេងៗគ្នា បន្ទាប់ពីមានការផ្ទេរការលក់សំបុត្រដល់ភ្ញៀវទេសចរអន្តរជាតិឲ្យចូលទស្សនាប្រាង្គប្រាសាទអង្គរពីក្រុមហ៊ុនឯកជនមកឲ្យរដ្ឋាភិបាលគ្រប់គ្រងវិញនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះតម្រូវការអង្ករ ដែលនឹងបន្តកើនឡើងនៅតាមបណ្ដាប្រទេសក្នុងពិភពលោក។
លោក ហ៊ាញ សុគន្ធា ប្រធានប្រតិបត្តិនៃសារមន្ទីរមីនកម្ពុជា ថាចំណូលបានមកពីភ្ញៀវទេសចរអន្តរជាតិ ត្រូវបានយកទៅប្រើប្រាស់ដើម្បីជួយកុមារ យុវជន និងសហគមន៍ក្រីក្រក្នុងតំបន់។
លោក ទេព នីថា ត្រូវបានជ្រើសរើសឲ្យបន្តតួនាទីជាអគ្គលេខាធិការរបស់លោកតទៅទៀត បន្ទាប់ពីការពិគ្រោះយោបល់របស់ប្រធាន និងសមាជិក៨រូបផ្សេងទៀតនៃស្ថាប័នបោះឆ្នោតជាតិ។
គណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជាបានស្នើសុំឱ្យអ្នកគាំទ្របញ្ឈប់ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថអ្នកដឹកនាំប្រទេសតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបង្កើនការផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រតាមបណ្តាញសង្គម។
ប្រាក់រាប់សិបលានដុល្លារ បានហូរចូលក្រុងនៃប្រាង្គប្រាសាទដ៏ល្បីល្បាញនេះជារៀងរាល់ឆ្នាំ តាមរយៈការមកទស្សនារបស់ភ្ញៀវទេសចរណ៍អន្តរជាតិ។
នៅឯសារៈមន្ទីរនេះក្រុមអ្នកទេសចរណ៍បានយល់ដឹងពីអតីតកាលដ៏ខ្មៅងងឹតនិងកេរដំណែលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកក្រោយពេលមានសង្គ្រាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា លោកចង់ឃើញប្រធានគណបក្សនយោបាយ ដែលមានសញ្ជាតិពីរ ឬច្រើនជាងនេះចូលប្រកួតការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជាទៅវិញ។
ការសើ្នរបស់ពួកគេកើតមានឡើងបន្ទាប់ពីអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានជួបប្រជុំពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់នេះ នៅរដ្ឋសភាជាតិកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
លោក ហ៊ុន សែន បានព្រមានប្រធានសមាគមមួយរូបថា អាចនឹងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ម្តងទៀត បន្ទាប់ពីប្រធានសមាគមរូបនេះបានចូលរួមការរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់កម្មករដែលបានស្លាប់នៅលើផ្លូវវេងស្រេង ក្នុងពេលធ្វើបាតុកម្មដំឡើងប្រាក់ខែកាលពីពីរឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ថ្លែងឲ្យដឹងនៅថ្ងៃច័ន្ទនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៦នេះ។
អាជ្ញាធរជាង១០០នាក់ពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានរារាំង មិនឲ្យក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះដោយការបាញ់ប្រហារនោះ ធ្វើពិធីបង្សុកូលនៅក្បែរកន្លែងកើតហេតុ។
ការធ្វើពិធីបង្សុកូលដោយថ្មើរជើងនៅថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ២០១៦នេះ កើតមាន ខណៈដែលអាជ្ញាធរជាង១០០នាក់ពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានរារាំង មិនឲ្យក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះដោយការបាញ់ប្រហារនោះ ធ្វើពិធីបង្សុកូលនៅក្បែរកន្លែងកើតហេតុ៕
ការស្នើឲ្យមានការកំណត់បទដ្ឋានសរីរាង្គ កើតមាន ខណៈដែលប្រជាពលរដ្ឋខ្មែរ ជាច្រើនមានការព្រួយបារម្ភចំពោះគុណភាពផលិតផលកសិកម្មលើទីផ្សារក្នុងស្រុក។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងការពារការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដោយរាជរដ្ឋាភិបាលកម្ពុជា។
សភាព្រះរាជាណាចក្រកម្ពុជាពុំបានផ្ដល់ការប្រសិទ្ធិពរសិរីសួស្ដីដល់ប្រជាពលរដ្ឋខ្មែរនាពេលឆ្លងចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៦ទេ។
ព័ត៌មានផ្សេងទៀត