លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
«ខ្ញុំសង្ឃឹមទាំងពីរ ទីមួយដោយសាររឿងនេះ វាចូលលក្ខណៈជារឿងនយោបាយ ហើយខ្ញុំសង្ឃឹមទាំងផ្លូវច្បាប់ ហើយនិងសង្ឃឹមទាំងផ្លូវនយោបាយ ហើយនៅក្នុងរឿងនេះ បើមិនមានពីរហ្នឹងដើរទន្ទឹមគ្នា គឺខ្ញុំគិតថា មិនអាចទៅរួចទេ គឺសង្ឃឹមលើនយោបាយផងដែរ»។
«១១នាក់ហ្នឹង គាត់ចាំជួយកម្មករចឹង ចិនធ្វើបាបកម្មករចឹង គាត់ជួយ ដល់ពេលខាងសហជីពក្នុងរោងចក្រហ្នឹង គេអត់ចង់ឲ្យមានអ្នកជួយចឹង ព្រោះអីក្នុងរោងចក្រហ្នឹង សហជីពហ្នឹងកាន់ជើងចិន អត់ជួយកម្មករទេ»។
«គណបក្សសង្គ្រោះជាតិនឹងបង្កើតនូវយន្តការមួយ ដើម្បីតាមដានមើលការអនុវត្តរបស់មេឃុំ ចៅសង្កាត់យើងណ៎ា! ហើយមុននឹងយើងចាប់ថា្នក់គាត់ យើងខ្ញុំនឹងឲ្យលេខទូរស័ព្ទ មានបញ្ហាអីទូរស័ព្ទមកគណបក្ស ឃុំណាដែលថា មេឃុំយើងធ្វើអីមិនស្រួល»។
លោក រ៉ូហាណា ហេទីយ៉ារ៉ាជី ថ្លែងថា អ្នកបោះឆ្នោតភាគច្រើននៃចំនួនអ្នកបោះឆ្នោតជាង ៧លាននាក់ បានចេញទៅបោះឆ្នោត ហើយប្រព័ន្ធនៃការរៀបចំបោះឆ្នោត ក៏មានប្រសិទ្ធភាពជាងមុន។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា ពុំទាន់មានពាក្យបណ្ដឹងណាមួយធ្វើឡើងដើម្បីប្រឆាំងនឹងការរាប់សន្លឹកឆ្នោត ក្រោយការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យនោះទេ។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតថ្លែងថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានចំនួនជាង ៨០ភាគរយ ដែលបង្ហាញថា ប្រជាពលរដ្ឋមានឆន្ទៈក្នុងការប្រើសិទ្ធិរើសតំណាងរបស់ខ្លួន និងពេញចិត្តចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
កាលពីថ្ងៃពុធកន្លងទៅ លោក ជា ពេជ្រ បានប្រាប់ VOA ថា ការស៊ើបអង្កេតកំពុងបន្តលើបណ្ដឹង ប្រឆាំងអ្នកកាសែតពីរនាក់នេះ ក្រោយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ហៅកាត់ថា (PEC) បានឲ្យដឹងថា ខ្លួនពុំមានអំណាចស៊ើបអង្កេតលើបណ្ដឹងនេះ។
លោក គង់ គាំ ជឿថា មានតែគណបក្សពីរប៉ុណ្ណោះគឺ បក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិដែលប្រជារាស្ត្រនឹងផ្ដល់សេចក្ដីទុកចិត្តឲ្យដឹកនាំប្រទេស។
នេះជាលើកដំបូងរបស់លោក ហ៊ុន សែន ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ព្រោះលោកមិនបានចូលរួមការឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិចំនួន៣លើកមកហើយ និងថ្នាក់ជាតិជាច្រើនអាណត្តិមកហើយដែរ។
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែខិតចូលមកដល់ក្រុមអាជីវករ បានយល់ព្រមផ្អាកការលក់គ្រឿងស្រវឹងចំនួន២ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋ និងអាជីវករ ផ្អាកការទទួលទាននិងធ្វើអាជីវកម្មគ្រឿងស្រវឹង ដើម្បីធានាបរិយាកាសបោះឆ្នោតមួយដែលគ្មានហិង្សា និងទំនាស់នានា។
បណ្តឹងមួយពីមេឃុំនិងពលរដ្ឋនៅឃុំប៉ាតេ ត្រូវបានដាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី២២ ខែឧសភា។ ពាក្យបណ្តឹងបានចោទថា សកម្មភាពរបស់អ្នកសារព័ត៌មានទាំង២រូប គឺផ្ទុយពីច្បាប់បោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោក សំ ចន្ទគា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលកំពុងរងគំនាបរបស់អំណាចនីតិប្រតិបត្តិ។
ទាក់ទិននឹងការប្រជែងឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាកម្ពុជា លោក ប្រាក់ សុខុន ថ្លែងថា កម្ពុជាជាប្រទេសតូចត្រូវតែព្យាយាមសម្របសម្រួលតាមការបត់បែនរបស់មហាអំណាចទាំងពីរ។
កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (Overseas Press Club of Cambodia) បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានថ្កោលទោសការបង្ហោះអត្តសញ្ញាណរបស់អ្នកកាសែតបរទេសមួយរូបរបស់កាសែត The Cambodia Daily លើបណ្ដាញសង្គមហ្វេសប៊ុក។
«គណបក្សប្រជាជន ហាក់ដូចជាលែងធ្វេសប្រហែស ដូចពីមុន ព្រោះការប្រុងប្រយ័ត្ន មានការទប់ទល់ ជាមួយនឹងការបង្ហាញគោលនយោបាយរបស់គណបក្សផ្សេងៗចឹង»។
ប្រាសាទអង្គរវត្តត្រូវបានជាប់ឆ្នោតក្នុងលេខរៀងទីមួយ ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រដែលមានចំនួន២៥។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុន សែន មិនត្រឹមតែរិះគន់គោលនយោបាយគណបក្សប្រឆាំងក្នុងការបង្កើនកញ្ចប់ថវិកាដល់រដ្ឋបាលថ្នាក់មូលដ្ឋាន និងព្រមានមេបក្សប្រឆាំងលោក កឹម សុខា នោះទេ លោកថែមទាំងបានគំរាមកម្ចាត់ក្រុមណាដែលចង់ផ្តួលរដ្ឋាភិបាលលោក ហើយលោកលើកឡើងជាដដែលថា បើគ្មានគណបក្សលោកដឹកនាំប្រទេស នោះសង្គ្រាមនឹងផ្ទុះឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានថ្លែងសារនយោបាយដ៏កម្រមួយនៅក្នុងអំឡុងពេលមានការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
កាលពីចុងខែមេសា សាលាដំបូងបានសម្រេចបន្តឃុំខ្លួន អ្នកការពារសិទ្ធិមនុស្ស៤រូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និង មន្ត្រីគ.ជ.ប. មួយរូប ចំនួន៦ខែបន្ថែមទៀតជាលើកទី២ ក្រោយពីការឃុំខ្លួនអ្នកទាំងប្រាំនាក់អស់រយៈពេល១ឆ្នាំរួចហើយនោះ។
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានព្យាយាមមិនឆ្លើយតបទាក់ទិននិងករណីបាញ់រះនេះទេ។
ព័ត៌មានផ្សេងទៀត