លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ប្រធានគណបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមខ្លួនចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយៈពេល១៤ថ្ងៃនេះ។
ស្របពេលដែលយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅត្រូវបានផ្អាក មេទ័ពកម្ពុជា ប្រកាសថា ខ្លួននឹងបង្ក្រាបរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ណាមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងការពាររដ្ឋាភិបាលស្របច្បាប់។
សពកងទ័ពមួកខៀវកម្ពុជា៤នាក់ ដែលត្រូវបានតម្កល់ទុកនៅរដ្ឋធានីបង់ហ្គី (Bangui) នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (Central African Republic) បានមកដល់ប្រទេសកម្ពុជា ជាមួយការសំដែងក្ដីសោកស្ដាយពីក្រុមគ្រួសារសាច់ញាតិនៃសព។
សហរដ្ឋអាមេរិកបានស្នើឲ្យប្រទេសកម្ពុជាជៀសវាង ការគំរាមកំហែង និងការបភិតបំភ័យខាងនយោបាយ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ រយៈពេល១៤ថ្ងៃ ឈានចូលមកដល់។ ក្រុមមន្ត្រីនៃគណបក្សកាន់អំណាចមានទស្សនៈខុសគ្នាចំពោះសេចក្តីអំពាវនាវរបស់ប្រទេសមហាអំណាចនេះ។
គណបក្សនយោបាយទាំង១២ ដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានចាប់ផ្តើមយុទ្ធនាការឃោសនាគោលនយោបាយបម្រើឃុំ-សង្កាត់ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះនៅក្នុងបរិយាកាសសន្តិសុខល្អ។ មកទល់ថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់អណាត្តទី៤នេះមិនទាន់មានបញ្ហាហិង្សាធ្ងន់ធ្ងរណាមួយនៅឡើយនោះទេ។
«គណបក្សយើងពិតជាឈ្នះដាច់ខាត ដោយមូលហេតុមួយគឺយើងមានគោលនយោបាយត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយស្ថានភាពជាក់ស្តែងនៃការបន្តអភិវឌ្ឍសង្កាត់តទៅមុខទៀត»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការធនាគារ សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅរដ្ឋសភាជាតិថ្លែងថា គណបក្សជំទាស់នឹងជំរុញឲ្យមេឃុំខ្លួនអនុវត្តន៍ឲ្យបានពិតប្រាកដនៃគោលនយោបាយវិមជ្ឈការ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍នៅតាមភូមិឃុំនីមួយៗ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខនារីសម្រាប់តំណែងចៅសង្កាត់ នៅសង្កាត់អូចារ ខេត្តបាត់ដំបង ថ្លែងថា កញ្ញានឹងពង្រឹងសេវាធ្វើលិខិតរដ្ឋបាលឲ្យបានលឿនជាងមុន និងកែលម្អហេដ្ឋារចនាសម្ព័ន្ធភូមិឃុំ នៅពេលកញ្ញាទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យធ្វើជាចៅសង្កាត់។
ការលើកឡើងរបស់លោក កឹម សុខា គឺមិនប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការគំរាមកំហែងជាបន្តបន្ទាប់ពីគណបក្សកាន់អំណាច រួមទំាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដែលព្រមានថា ប្រទេសកម្ពុជានឹងធ្លាក់ក្នុងភ្លើងសង្រ្គាមប្រសិនបើគណបក្សលោកចាញ់ការបោះឆ្នោតនោះ។
អនុប្រធានគណបក្សទាំងបីរូប រួមមាន អ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំខេត្តកោះកុងបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា គណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឲ្យមេឃុំចាស់ៗរបស់ខ្លួនបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មីទៀតទេ ដោយបានដាក់ជំនួសមកវិញនូវបេក្ខជនថ្មីៗ។
«ទីមួយគាត់បារម្ភរឿងការគំរាមកំហែង គំរាមកំហែងហើយ ប៉ុន្តែគាត់ដឹងច្បាស់ថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសគាត់មានបងប្អូនគាត់ក្នុងប្រទេស គាត់ទាក់ទងមក ប្រាប់បងប្អូនគាត់ បានសម្រេចចិត្តហើយ ហើយត្រៀមចាំតែបោះឆ្នោតឲ្យ គណបក្សសង្គ្រោះជាតិ ដល់ថ្ងៃបោះឆ្នោតទេ ភាគច្រើនបាទ»។
«កន្លែងដែលគាត់អង្គុយ គាត់មិនចង់ឲ្យស្ត្រីធ្វើទេ គាត់នៅគិតថា ស្ត្រីនៅទន់ខ្សោយជាងគាត់»។
លោក កែវ រ៉ាន់ចា បុគ្គលិកវិទ្យាស្ថានសន្តិភាពកម្ពុជា ដែលបានធ្វើឡើងកាលថ្ងៃសុក្របានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរជាង៥០ភាគរយ យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសារៈសំខាន់សម្រាប់កម្ពុជា។
យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នឹងផ្តើមពីថ្ងៃទី ២០ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា។ គណបក្សនយោបាយចំនួន ១២ នឹងចូលរួមក្នុងការធ្វើយុទ្ធនាការឃោសនានេះ។
ក្រុមអង្គការសង្គមស៊ីវិលសម្តែងក្តីបារម្ភថា កម្ពុជា ក៏នឹងបរាជ័យក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (Sustainable Development Goals) របស់អង្គការសហប្រជាជាតិ ដែលបានកំណត់ថា ស្ត្រីត្រូវចូលរួមឲ្យបាន៥០ភាគរយ នៃការដឹកនាំក្នុងកិច្ចការនយោបាយ នៅឆ្នាំ២០៣០។
តំណាងវេទិកាសេដ្ឋកិច្ចពិភពលោកនិយាយថា ការប្រែប្រួលជាច្រើនរបស់កម្ពុជាក្នុងវិស័យសង្គម និងសេដ្ឋកិច្ច អនុញ្ញាតឲ្យប្រទេសនេះធ្វើជាម្ចាស់ផ្ទះវេទិកានេះបាន។
ក្រុមអ្នកបង្កើតអាជីវកម្មដំបូងតាមប្រព័ន្ធអ៊ីនធឺណិត បានចែករំលែកគំនិត និងបទពិសោធន៍ ជាច្រើន ដល់អ្នកដែលមានក្តីស្រមៃក្នុងការបង្កើតអាជីវកម្មដែលផ្ដើមចេញពីគំនិតច្នៃប្រឌិត។ ពួកគេបានលើកឡើង អំពីវិធីសាស្ត្រនៃការចាប់យកដៃគូមកធ្វើជំនួញរួមគ្នា និងភាពប្រថុយប្រថាន ហើយនិងសេចក្ដីព្យាយាមជម្នះនឹងបរាជ័យ ដើម្បីធ្វើឲ្យជំនួញរបស់ពួកគេបានជោគជ័យ។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា លោក សុន ឆ័យ បានផ្ញើលិខិតមួយច្បាប់ប្រាប់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា មន្ត្រីនៃអាជ្ញាធរអប្សរា ដែលមានតួនាទីការពារសំណង់បុរាណក្នុងសួនឧទ្យានប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប មានលក្ខណៈស្មុគស្មាញ ទាក់ទិននឹងការប្រើប្រាស់ថវិការដ្ឋ មិនបានត្រឹមត្រូវ និងបានបង្កផលវិបាកនានាដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នោះ។
អ្នកការទូតស្ត្រីពីររូបក៏ត្រូវតែងតាំងដែរ គឺលោកស្រី សឿង រដ្ឋចាវី ដែលនឹងទៅបំពេញការងារទូតនៅចក្រភពអង់គ្លេស និងលោកស្រី ទូច សុផារ័ត្ន ដែលនឹងទៅបំពេញការងារទូតនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ព័ត៌មានផ្សេងទៀត