លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រសួងការងារបានចេញសេចក្តីណែនាំមួយ ដោយហាមម្ចាស់សិប្បកម្មផលិតឥដ្ឋ ដាច់ខាតមិនឲ្យប្រព្រឹត្តរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឲ្យកុមារធ្វើការដើម្បីដោះបំណុល។
ក្រសួងការងារបានកំណត់ថា៖ «កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន យ៉ាងតិចចំនួន ២១ថ្ងៃ ត្រូវចាត់ទុកថា បំពេញការងារបាន ១ខែពេញ ដែលអាចទទួលបានប្រាក់បំណាច់អតីតភាពការងារ»។
នៅមុនសវនាការនេះ សាច់ញាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ស្នើឲ្យតុលាការកាត់ក្តី ដោយមានភាគីពាក់ព័ន្ធ ចូលរួមដើម្បីធានាដល់ការកាត់ក្តីស្របតាមនីតិវិធីត្រឹមត្រូវ ខាងផ្លូវច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនចាត់ទុកថា ការលើកឡើងបែបនេះបង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជានៅត្រូវការប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបដដែល ដោយសារតែប្រព័ន្ធនេះបានជួយដល់ជីវភាពកម្មករកាត់ដេរប្រមាណ៧០ម៉ឺននាក់និងគ្រួសាររបស់ពួកគេប្រមាណ២លាននាក់ផ្សេងទៀត។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាមានការបារម្ភថា ប្រទេសចិនអាចនឹងមិនជួយស្រោចស្រង់កម្ពុជានោះទេ បើកម្ពុជាជួបវិបត្តិដោយសារសហគមន៍អឺរ៉ុបឈប់ផ្តល់ការគាំទ្រខាងពាណិជ្ជកម្មនោះ។ ក្រុមអ្នកវិភាគក៏មានការខ្វែងគំនិតគ្នាអំពីទំនាក់ទំនងកម្ពុជា-ចិនដែរ។
រឿងក្តីរបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ បន្តស្ថិតក្រោមការតាមដានយ៉ាងដិតដល់របស់ក្រុមការងារអង្គការសហប្រជាជាតិ ដែលកត់សម្គាល់ថា ការឃុំខ្លួនអ្នកទាំងពីរមិនមានមូលដ្ឋានច្បាប់ធ្វើយុត្តិកម្មដកហូតសេរីភាពរបស់ពួកគេឡើយ។
សេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បានកត់សម្គាល់ថា ក្នុងអំឡុងឆ្នាំ ២០១៩ នេះ អាជ្ញាធរកម្ពុជាបានចេញដីកាកោះតាមស្ថានប័នតុលាការ និងប៉ូលិសដើម្បីកោះហៅនិងចោទសួរមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១៤៧ នាក់។
អង្គការការពារសិទ្ធិមនុស្ស Amnesty Internationalបានស្នើតុលាការកម្ពុជាឲ្យទម្លាក់ចោលបទចោទប្រកាន់ អ្នកបកប្រែរូបនោះគឺលោក រ៉ាត់ រត្នមុនី និងដោះលែងលោកជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
លោក ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ឬ ហៅថា The 18th IISS Shangri-La Dialogue ដែលជាកិច្ចប្រជុំជាន់ខ្ពស់នៃថ្នាក់ដឹកនាំការពារជាតិ ប្រទេសអាស៊ី។
សន្និសីទដែលមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើននៅតំបន់អាស៊ី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ដល់៣១ ឧសភា ឆ្នាំ២០១៩។ សន្និសីទនេះនឹងលើកយកបញ្ហាជាច្រើន ដូចជាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកឧត្តមភាពខាងបច្ចេកវិទ្យាយោធា។
ផ្តើមចេញពីគោលនយោបាយឈ្នះ-ឈ្នះនេះ លោកហ៊ុន សែន ដែលជាអតីតទាហានខ្មែរក្រហមមួយរូបអះអាងថា សេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើនជាមធ្យមក្នុងរង្វង់ ៧,៧ ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ។
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអ្នកឃ្លាំមើលនយោបាយកម្ពុជា មើលដឹងជាមុនថា នឹងក្តោបយកអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាង៤០០០ស្ទើរតែទាំងអស់។
អត្ថបទនោះ បានព្រមានថា អំពើហិង្សាទ្រង់ទ្រាយធំក៏អាចផ្ទុះឡើងផងដែរ ប្រសិនបើរដ្ឋាភិបាលខកខានមិនបានរកដំណោះស្រាយនានាទៅលើបញ្ហាដែលបង្កដោយជនជាតិចិនមួយចំនួននៅកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សបានអះអាងថា ទាំងខាងភាគីតុលាការ និងនគរបាលបានកោះហៅអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១៤០នាក់ហើយ។ មន្ត្រីរដ្ឋាភិបាលបានហៅការកោះហៅទ្រង់ទ្រាយធំនេះថា ជាវិធានការទាក់ទងនឹងកិច្ចការសន្តិសុខជាតិ។
ការផ្សងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះបានឲ្យដឹងថា ប្រទេសកម្ពុជានឹងទទួលបានផលស្រូវ ពោត និងសណ្តែកច្រើនបរបូរណ៌។ តែអ្នកជំនាញលើកឡើងថា បញ្ហាអាកាសធាតុប្រែប្រួលទំនងជាពិបាកនឹងបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាចបង្កបង្កើនផលបានច្រើនដូចប្រផ្នូលនេះ។
នៅសល់តែបួនថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្តក្រុង ស្រុកខណ្ឌនឹងចាប់ផ្តើមនៅប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះ ការឃោសនាបោះឆ្នោតអសកលនេះក៏កំពុងប្រព្រឹត្តទៅដោយគ្មានការតវ៉ាពីភាគីគណបក្សណាមួយដែលចូលរួមការបោះឆ្នោតនោះឡើយ។
ព័ត៌មានផ្សេងទៀត