លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អ្នកជំនាញខាងបរិស្ថានរបស់អង្គការនេះ ស្នើឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការរុញច្រានកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា បង្កើនការចំណាយថែមទៀតទៅលើការដោះស្រាយការប្រែប្រួលអាកាសធាតុនេះ។
សេចក្តីប្រកាសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅវេលាម៉ោង ៣:៣០នាទី ថ្ងៃទី២០ខែកុម្ភៈ នេះ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌យល់ថា ការកាត់ក្តីនៅក្រៅបន្ទប់តុលាការអាចធ្វើទៅបានដោយសារតែច្បាប់មិនបានហាមឃាត់នោះទេ។
ដោយបារម្ភពីការខូចខាតតម្លៃស្រ្តីខ្មែរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងមហាផ្ទៃពិនិត្យមើលសកម្មភាពលក់ផលិតផលតាមគេហទំព័រនិងបណ្តាញសង្គម ដែលមានស្ត្រីៗស្លៀកពាក់ស៊ិចស៊ីហួសប្រមាណ។
ក្រុមអ្នកឃ្លាំមើលដែលជាមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីធ្វើការពង្រឹងដំណើរការបោះឆ្នោតនៅកម្ពុជាលើកឡើងថា សវនាការជំនុំជម្រះក្តីលោកកឹម សុខា ដែលបានធ្វើមកអស់រយៈពេលជាច្រើនសប្តាហ៍នេះ មានភាពចម្រូងចម្រាសនៃនីតិវិធីដាក់និងបន្ថែមភស្តុតាង។
លោកកឹម សុខា មេដឹកនាំបក្សជំទាស់បានសុំក្រុមប្រឹក្សាជំនុំជម្រះលើកពេលសវនាការ។ ហើយប្រធានក្រុមប្រឹក្សាជំនុំជម្រះមិនជំទាស់ និងសម្រេចលើកពេលបើកសវនាការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យផ្នែកស្រាវជ្រាវខាងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ ឬនវានុវត្តន៍របស់កម្ពុជាទទួលបានប្រសិទ្ធភាព ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។
មន្ត្រីសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាលមានឆន្ទៈនយោបាយពិតប្រាកដដើម្បីកាត់បន្ថយពលកម្មកុមារ និងការជំពាក់បំណុលនេះដោយសន្សឹមៗ។
លោក ហ៊ុន សែន អះអាងថា ដោយសារតែភាពអាសន្ននៅក្នុងទីក្រុងវូហាននៅជាធរមាននៅឡើយ អាជ្ញាធរចិនសម្រេចមិនអនុញ្ញាតឲ្យលោកទៅសួរសុខទុក្ខក្រុមនិស្សិតកម្ពុជាចំនួន២៣នាក់ ដែលកំពុងជាប់គាំងនៅក្រុងវូហានដែលមានការឆ្លងរាតត្បាតកូរ៉ូណាវីរុសប្រភេទថ្មីនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងបានបញ្ជាក់ជំហរជាថ្មីថា លោកគ្មានផែនការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសចិននោះទេ ហើយលោកថានឹងទៅក្រុងវូហាន បើរដ្ឋាភិបាលចិនអនុញ្ញាតនោះ។
អ្នកនាំពាក្យក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ H&M បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនអាចនឹងប្ដូរទីតាំងវិនិយោគដោយអន្លើ ប្រសិនបើកម្ពុជាបាត់បង់ឋានៈអនុគ្រោះពន្ធ។
ពលរដ្ឋក្នុងប្រទេសកម្ពុជាបានបង្ហាញការបារម្ភទៅលើសុខភាពរបស់ពលរដ្ឋខ្មែរនៅប្រទេសចិន និងចង់ឃើញការជម្លៀសពលរដ្ឋខ្មែរពីតំបន់ដែលផ្ទុះការឆ្លងមេរោគកូរ៉ូណានោះ ដូចដែលបណ្តារដ្ឋាភិបាលប្រទេសជាច្រើនបាន និងកំពុងធ្វើ។
ក្រុមជនរងគ្រោះក្នុងសម័យខ្មែរក្រហមបង្ហាញការពេញចិត្ត ចំពោះការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកតាមមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក របស់ក្រសួងការបរទេសអាមេរិក ឬហៅកាត់ថា AFCP សម្រាប់ការថែទាំវាយនភ័ណ្ឌចាស់ៗ រួមមានសំម្លៀកបំពាក់ចាស់ៗ របស់អតតីជនរងគ្រោះនៃមន្ទីរឃុំឃាំង ស-២១
នៅគ្រាដែលរដ្ឋាភិបាលប្រទេសមួយចំនួន រួមមានជប៉ុន និងសហរដ្ឋអាមេរិកបានចាត់វិធានការជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុងវូហាន ប្រទេសចិន មេដឹកនាំប្រទេសកម្ពុជាបានប្រកាសមិនឲ្យមានការជម្លៀសពលរដ្ឋកម្ពុជាចេញពីទឹកដីចិន ក្នុងនោះមានទីក្រុងវូហាន ខេត្តហ៊ូបេ
ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផលិតផលកាត់ដេរចំនួនជាង ២០បានស្នើចំៗឲ្យរដ្ឋាភិបាលទម្លាក់ចោលច្បាប់ស្តីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលមានលក្ខណៈរឹតត្បិត។ ប៉ុន្តែមន្ត្រីតំណាងរដ្ឋាភិបាលថា កម្ពុជាត្រូវការច្បាប់ ដូច្នេះមិនអាចមានការលុបច្បាប់នេះទេ។
លោក កឹម សុខា ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងសវនាការបន្តនៅក្នុងថ្ងៃពុធស្អែកនេះ ក្នុងសំណុំរឿងដែលមេបក្សជំទាស់រូបនេះ ត្រូវបានចោទពីបទឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផលិតផលកាត់ដេរចំនួនជាង២០ បានលើកពីកង្វល់ជាថ្មីទៀតចំពោះហានិភ័យដែលកម្ពុជាអាចនឹងបាត់ការគាំទ្រខាងពាណិជ្ជកម្មពីអឺរ៉ុប និងអាមេរិក បើកម្ពុជាខកខានមិនអាចធ្វើឲ្យប្រសើរដល់ស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត