លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តចុងក្រោយថា នឹងទុកកម្ពុជាក្នុងប្រព័ន្ធឋាន:អនុគ្រោះពន្ធ EBAទៀត ឬយ៉ាងណា នៅថ្ងៃទី១២ ខែកុម្ភ:ខាងមុខ ក្រោយការវាយតម្លៃរបស់ខ្លួនលើការស្តារឡើងវិញនូវស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមមេដឹកនាំសហជីពសំខាន់ៗក្នុងប្រទេសកម្ពុជានៅថ្ងៃពុធ ទី២២ ខែមករា បានធ្វើពិធីសាសនារំឭកខួបឃាតកម្មលើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវបានគេបាញ់ស្លាប់ក្នុងពេលលោកកំពុងឈរនៅក្នុងតូបកាសែតមួយ ក្រៅវត្តលង្កាក្នុងទីក្រុងភ្នំពេញ កាលពី១៦ឆ្នាំមុន
យោងតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ កម្ពុជាស្ថិតនៅលេខរៀងទី១៦២ក្នុងពិភពលោក ពោលគឺប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានពិន្ទុតែ២០ប៉ុណ្ណោះលើ១០០ពិន្ទុ។
នៅថ្ងៃពុធនេះ ក្រុមសហជីព មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនការពារសិទ្ធិនានាប្រមាណជា១០០នាក់ បានមកធ្វើពិធីរំឭកដល់ការបាញ់សម្លាប់លោក ជា វិជ្ជា នៅពីមុខរូបសំណាកអតីតមេដឹកនាំសហជីពរូបនេះ ដែលតម្កល់នៅមិនឆ្ងាយប៉ុន្មានពីវិមានឯករាជ្យ។
ក្រុមអ្នកវិភាគយល់ឃើញថា ការកាត់ក្តីលោកកឹម សុខា ឆ្លុះបញ្ចាំងពីការបន្តបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការភ័យខ្លាចរបស់បក្សអំណាចនៅក្នុងឆ្នាំ២០២៣ បើលោកកឹម សុខា ត្រូវបានផ្តល់សិទ្ធិនយោបាយពេញលេញ ហើយគណបក្សប្រឆាំងត្រូវបានអនុញ្ញាតឲ្យមានដំណើរឡើងវិញនោះ។
បើយោងតាមគេហទំព័ររបស់សារមន្ទីរទួលស្លែង មានបុរស ស្ត្រី កុមារ និងជនបរទេសជាង ១៥.០០០នាក់ ត្រូវបានគេឃុំក្នុងគុកទួលស្លែង ឬស២១។
នៅដើមខែមករា ឆ្នាំ២០២០នេះ ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គម ស៊ីវិលប្រមាណ៧០នាក់ បានប្រារព្ធខួបលើកទី៦ឆ្នាំនៃការបង្ក្រាបលើបាតុកម្មកម្មករដ៏ហិង្សាពីកងកម្លាំងប្រដាប់អាវុធដែលបានកើតឡើង ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ ក្រុមសកម្មជន និងមន្ត្រីអង្គកា
ក្រុមមន្ត្រីកម្ពុជាចាត់ទុកថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាមានបំណងបន្តុះបង្អាប់ការវិវត្តវិជ្ជមាននៃដំណើរការនានារបស់រដ្ឋាភិបាលក្រុងភ្នំពេញ។
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំងប្រមាណ១៣១នាក់ និងសិស្សសាលាពេទ្យស្ម័គ្រចិត្តកម្ពុជាប្រមាណ៩០នាក់ ផ្តើមផ្តល់សេវាព្យាបាលជំងឺដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តកំពង់ស្ពឺតាំងពីថ្ងៃអាទិត្យ ទី១២មករា ឆ្នាំ២០២០។
នេះគឺជាខួបលើកទី១០ឆ្នាំ ដែលគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានផ្តល់សេវាពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃនៅប្រទេសកម្ពុជា។
បាតុកម្មដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ បានក្លាយជាអំពើហិង្សា ហើយក៏បានបង្កឲ្យមនុស្សបួននាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ។
បាតុកម្មដែលបានផ្ទុះឡើងហើយក្លាយជាហិង្សាកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះបានបង្កឲ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនមកដល់សព្វថ្ងៃនេះ នៅក្នុងហេតុការណ៍ដែលកងកម្លាំងទ័ពពិសេសឆ័ត្រយោង៩១១បានបើកការបាញ់រះមកលើក្រុមអ្នកតវ៉ា។
នៅក្នុងខេត្តទាំង៦នោះ មានប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ចំនួន២៧ កំពុងមានវិវាទដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនឯកជន រួមទាំងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាផងដែរ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កម្ពុជានឹងបង់ពន្ធពីកម្រិតទាបបំផុតជាមធ្យមពី០,១ភាគរយ ទៅដល់កម្រិតខ្ពស់បំផុត១២,៥ភាគរយសម្រាប់ការនាំទំនិញចេញ ដោយគ្មានឋានៈអនុគ្រោះពន្ធ។
ព័ត៌មានផ្សេងទៀត