លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
តម្លៃប្រេងសាំងនៅទីក្រុងភ្នំពេញ កំពុងត្រូវបានដាក់លក់ក្នុងតម្លៃពីរផ្សេងគ្នា ដោយប្រេងសាំងធម្មតាមានតម្លៃ៥.៨០០រៀលក្នុងមួយលីត្រ និងប្រភេទស៊ុបពែ មានតម្លៃ៦.៤០០រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូត មានតម្លៃ ៦.៣០០រៀលក្នុងមួយលីត្រ។
សវនាការនៅព្រឹកថ្ងៃពុធនេះ ក៏ត្រូវបានគ្របដណ្តប់ដោយការបកស្រាយផ្សេងៗគ្នា រវាងតំណាងអយ្យការ និងសហមេធាវីការពារជនជាប់ចោទអំពីមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលចែងអំពីបទសន្ទិដ្ឋិភាពជាមួយបរទេសដែលត្រូវបានចោទលើលោក កឹម សុខា។
ពួកគេថា គ.ជ.បមានភាពលម្អៀង ដោយថ្នាក់ដឹកនាំ ឬតំណាងគណបក្សជំទាស់ ពន្យល់ថា បណ្តាលមកពីក្បាលម៉ាស៊ីនដឹកនាំគ.ជ.ប មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។
លោកថា មតិរិះគន់នៅតែមានជុំវិញការបោះឆ្នោត ដែលតាមលទ្ធផលបឋមបង្ហាញឱ្យឃើញថាគណបក្សប្រជាជនកម្ពុជានឹងក្តោបក្តាប់ក្បាលម៉ាស៊ីនឃុំសង្កាត់នៅស្ទើរគ្រប់រាជធានីខេត្តក្រុង។
ក្នុងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក អ៊ិត សំហេង តំណាងក្រុមហ៊ុន Adidas បានលើកឡើងអំពីការជ្រៀតជ្រែកសេរីភាពសមាគម នៅរោងចក្រមួយក្នុងខេត្តកំពង់ឆ្នាំង និងបានទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតលើការចាប់ខ្លួនតំណាងកម្មករផងដែរ។
បើតាមលោក អំ សំអាត សវនាការលើកនេះ ក៏ផ្តោតលើតួនាទីរបស់គណបក្សសង្គ្រោះជាតិក្នុងបាតុកម្មដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យចាស់ និងផ្លូវវេងស្រេងផងដែរ។
កញ្ញា សេង ធារី ត្រូវកម្លាំងសន្តិសុខចម្រុះចាប់ខ្លួនភ្លាមៗ ក្រោយតុលាការក្រុងភ្នំពេញប្រកាសសាលក្រមឱ្យអ្នកច្បាប់រូបនេះ មានទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ីកាលពីឆ្នាំ២០១៩។
លទ្ធផលបណ្តោះអាសន្នចេញពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា បង្ហាញថា គណបក្សកាន់អំណាចកំពុងនាំមុខគណបក្សផ្សេងទៀត ដើម្បីគ្រប់គ្រងភាគច្រើននៃអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងឃុំសង្កាត់ចំនួន១០៣របស់ខេត្តបាត់ដំបង។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺមានសារៈសំខាន់ចំពោះអ្នកនេសាទ និងប្រជាជនមូលដ្ឋានព្រោះថា បើជ្រើសរើសមេឃុំខុស គឺមិនអាចទប់ស្កាត់បទល្មើសនេសាទក្នុងឃុំកំពង់ភ្លុកបានទេ ហើយបញ្ហាដែលមិនធ្លាប់កើតមាន អាចនឹងកើតមាន។
ប្រជានេសាទឃុំកំពង់ភ្លុកនិយាយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សំខាន់សម្រាប់ការពារប្រយោជន៍ប្រជាជនមូលដ្ឋាន ដូចជាការពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសនេសាទជាដើម។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីឃុំកំពង់ភ្លុក ខេត្តសៀមរាប៕
ទូកទេសចរណ៍នៅតំបន់ទេសចរណ៍បឹងទន្លេសាបចាប់ផ្តើមមានសកម្មភាពឡើងវិញក្រោយពីជំងឺកូវីដ១៩បានបង្ខំឱ្យប្រទេសនានាបិទព្រំដែន ហើយដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាពិសេសវិស័យទេសចរណ៍ ជាប់គាំង និងធ្លាក់ចុះប្រមាណ២ឆ្នាំនោះ។
ក្នុងចំណោមទូករាប់សិបគ្រឿងដែលចតចោលនោះ គឺមានទូកប្រមាណ២០% ត្រូវបានជួសជុលរង់ចាំដឹកអ្នកទេសចរ ខណៈទូកខ្លះទៀតបានផ្តល់សេវាដល់អ្នកទេសចរបណ្តើរៗហើយ។
នៅព្រឹកថ្ងៃអាទិត្យនេះ ពលរដ្ឋក្នុងក្រុងបាត់ដំបងបានចេញទៅបោះឆ្នោត ក្រោមបរិយាកាសស្ងប់ស្ងាត់។ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន អ្នកបោះឆ្នោតនិយាយថា ការអភិវឌ្ឍដែលមានតម្លាភាព និងការផ្តល់ជូនសេវាសាធារណៈប្រសើរជាងមុន នៅឃុំសង្កាត់ គឺជាក្តីប្រាថ្នាចង់បានរបស់ពួកគេ។
លោក ផានិត្យ អាយុ២៧ឆ្នាំ ថ្លែងនៅក្នុងមណ្ឌលបោះឆ្នោតក្នុងសង្កាត់ទួលតាឯកថា មេឃុំជាប់ឆ្នោតគួរផ្តល់ភាពកក់ក្តៅបន្ថែមទៀត ដល់ពលរដ្ឋរស់នៅតាមភូមិឃុំ ជុំវិញការផ្តល់សេវារដ្ឋបាលនានា។
ក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសទាំងស្រុងឡើងវិញកាលពីចុងឆ្នាំ ២០២១ ចលនាសេដ្ឋកិច្ចផ្តើមរើបឡើងវិញបន្តិចម្តងៗ។ ក៏ប៉ុន្តែ ឆ្លងតែមិនទាន់ផុតពីវិបត្តិបង្កដោយជំងឺកូវីដ១៩ ផងនោះ ពលរដ្ឋខ្លះក្នុងក្រុងនេះកំពុងពើបប្រទះនឹងកើនឡើងថ្លៃទំនិញ។
ដំណាលគ្នានឹងការអភិវឌ្ឍដែលកំពុងកើតឡើងនៅមូលដ្ឋាន ពលរដ្ឋមួយចំនួននៅក្នុងឃុំនេះ នៅប្រឈមនឹងបញ្ហាមួយចំនួនទៀត រួមមានការស្នើសុំអាជ្ញាធរជាតិអប្សរាធ្វើការកែលម្អ ឬជួសជុលផ្ទះ ឬក៏ការសាងសង់សំណង់តូចៗនៅជិតផ្ទះ និងកង្វះការតភ្ជាប់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ក្រុមអ្នកគាំទ្រគណបក្សនយោបាយចម្បងចំនួនពីរគឺគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សភ្លើងទៀនជាបក្សជំទាស់រំពឹងថា នឹងបានជ័យជម្នះរៀងៗខ្លួន ឈានទៅគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ក្នុងខេត្តសៀមរាប។
នៅថ្ងៃសុក្រ ទី៣ ខែមិថុនានេះ គឺជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ដែលធ្វើឡើងអស់រយៈពេល១៣ថ្ងៃកន្លងមកនេះ។ ហើយនៅក្រុងសៀមរាប គណបក្សនយោបាយសំខាន់ៗពីរ បានធ្វើយុទ្ធនាការឃោសនាចុងក្រោយដើម្បីកៀរគរសន្លឹកឆ្នោតរបស់ពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសរសើរស្នាដៃមេឃុំចាស់ ដែលបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋបានល្អច្រើន ក៏ប៉ុន្តែពួកគេទាមទារឱ្យមេឃុំជួយសម្រួលលក្ខខណ្ឌងាយស្រួលក្នុងការផ្តល់ឯកសារសាងសង់តូបតូចៗ និងផ្ទះ នៅក្នុងតំបន់អប្សរានេះ។
ព័ត៌មានផ្សេងទៀត