លោកនាយករដ្ឋមន្តី ហ៊ុន សែនបានស្វាគមន៍និងអះអាងថា កម្ពុជានឹងរង់ចាំទទួលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៤នៅកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានសង្ឃឹមទុកជាមុនថាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកលើកម្ពុជានិងមិនមានអ្វីប្រែប្រួលទេ។
បណ្តាប្រទេសអាស៊ានទាំង១០ និងប្រទេសចិនបានធ្វើសិក្ខាសាលាមួយចំនួនពីរថ្ងៃនៅក្នុងប្រទេសកម្ពុជាដោយមានការចូលរួមពីតំណាងមន្ត្រីក្រសួងការបរទេសនៃភាគគីពាក់ព័ន្ឋទាំងអស់។
ប្រទេសសមាជិកអាស៊ាននិងប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានធ្វើសិក្ខាសាលាចំនួនពីរថ្ងៃក្នុងប្រទេសកម្ពុជាស្តីពីការរំឭកខួប១០ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិ(DOC) របស់ភាគីនៅសមុទ្រចិនខាងត្បូង។
លោកមឿង សុន ដែលជាប្រធានមូលនិធិទ្រទ្រង់អរីយធម៌ខ្មែរ បានក្លាយជាអ្នកទោសទីពីរបន្ទាប់ពីលោកសម រង្ស៊ី ដែលជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋាភិបាលមិនយល់ព្រមធ្វើអន្តរាគមន៍ឲ្យចូលកម្ពុជាដើម្បីគោរពព្រះបរមសពសម្តេចឪនរោត្តម សីហនុ។
មន្ត្រីរដ្ឋាភិបាលនិយាយថា ស្មុំកូនទៅបរទេសនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។
ព្រះបរមសពរបស់សម្តេចឪនឹងចាប់ដង្ហែចេញពីព្រះបរមរាជវាំងនៅក្នុងសប្តាហ៍ទី១ ក្នុងខែកុម្ភៈ មុនចូលឆ្នាំចិន រួចតម្កល់ទុករយៈពេលបីថ្ងៃ នៅវាលព្រះមេរុ មុននឹងធ្វើព្រះរាជពិធីបូជា។
នេះបើតាមការបញ្ជាក់របស់លោកលឹម សុគន្ថាដែលជាប្រធានចៅក្រមជុំនំជុំរះនៃតុលាការខេត្ត។
រដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធនេះបានបដិសេធលិខិតរបស់លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដើម្បីស្នើសុំចូលកម្ពុជាវីញក្នុងគោលបំណងគោរពព្រះបរមសពសម្តេចឪនរោត្តមសីហនុ។
ប្រជាពលរដ្ឋមកពីគ្រប់ទិសទីនៅថ្ងៃអង្គារនេះបាននាំគ្នាមកកាន់ព្រះបរមរាជវាំងដើម្បីចូលរួមកាន់ទុក្ខព្រះបរមសពសម្តេចឪនរោត្តមសីហនុនៅថ្ងៃចុងក្រោយនៃការកាន់ទុក្ខរយៈពេល៧ថ្ងៃ។
ការបាញ់សម្លាប់លោកឈុត វុទ្ធីត្រូវបានក្រុមអង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅប្រទេសចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ដោយទទូចចាប់ខ្លួនឃាតករពិតប្រាកដទៅផ្តន្ទាទោស។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃថា ស្ថានភាពជាទូទៅបានប្រព្រឹត្តទៅយ៉ាងល្អដោយគ្មានពាក្យបណ្តឹងណាត្រូវបានបញ្ជូនមកគណៈកម្មការរៀបចំការបោះឆ្នោត(គជប)ទេ។
សំឡេងស្រែកយំ និងការយំខ្សឹកខ្សួលនៅតែបន្តកើតមាននៅពីមុខព្រះបរមរាជវាំងខណៈដែលព្រះបរមសពរបស់សម្តេចឪនរោត្តម សីហនុ ត្រូវបានតម្កល់ទុក្ខក្នុងព្រះវិហារព្រះកែវមរកនៃព្រះបរមរាជវាំង។
ព្រះសពសម្តេចឪនរោត្តម សីហនុ ត្រូវបានដឹកតាមយន្តហោះពិសេសAir China ៧៤៧មកដល់ប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណ២និង៤៥នាទីនៅរសៀលថ្ងៃពុធនេះ។
ប្រជារាស្ត្រខ្មែរជាច្រើនរាប់រយនាក់រូមមានដូនជី និងព្រះសង្ឃបានមកជួបជុំគ្នានៅពីមុខព្រះរាជវាំងដើម្បីដាក់កម្រងផ្កាកាន់មរណៈទុក្ខរបស់សម្តេចឪ។
សម្តេចឪនរោត្តមស៊ីហនុព្រះមហាវីរៈក្សត្រនៃប្រទេសកម្ពុជាបានសោយទីវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា វេលាម៉ោង១និង២០នាទីព្រឹកម៉ោងនៅប្រទេសកម្ពុជា នៅក្នុងទីក្រុងប៉េកាំងប្រទេសចិនប្រជាមានិតដោយសារជំងឺគាំងប៉េះដូងក្នុងព្រះជន្ម៩០ព្រះវស្សា។
រដ្ឋសភាកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតជាកញ្ចប់គាំទ្រសមាសភាពនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលត្រូវបានហៅកាត់ថា គជប ឡើងវិញចំនួនប្រាំបួនរូបក៏ប៉ុន្តែសមាសភាពនេះមិនមានការចូលរួមពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ឋិមនុស្សទេ។
ការជួបប្រជុំលក្ខណៈបិទទ្វាររវាងតំណាងមន្ត្រីរដ្ឋាភិបាលជាមួយតំណាងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា ជាការបំភិតបំភ័យនិងជាការគំរាមកំហែងមួយដល់ប្រព័ន្ឋផ្សព្វផ្សាយរបស់វិទ្យុទាំងពីរដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ នៅថ្ងៃអង្គារនេះ បានមានបន្ទូលថា ករណីនេះមានតែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនម្នាក់គត់ដែលអាចជួយលោកម៉ម សូណង់ដូឲ្យរួចខ្លួនបាន។
សហគមន៍ដែលរងគ្រោះដោយសារការបណ្តេញចេញចំនួន៤០នៅថ្ងៃចន្ទនេះបាននាំគ្នាប្រារព្វខួបលើកទី៧។
ព័ត៌មានផ្សេងទៀត