លោក អ៊ីន រតនា ត្រូវបានបាញ់សម្លាប់ចំនួនពីរគ្រាប់បន្ទាប់ពីលោកឈុត វុទ្ឋីប្រធានអង្កការការពារធនធានធម្មជាតិត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា។
លោកគុល បញ្ញានាយកអង្កការខុមហ្វ្រ៊ែល (Comfrel) បាននិយាយថា លោកចង់ឲ្យមានការសម្របសម្រួលផ្នែកនយោបាយមុននឹងបើកផ្លួវឲ្យលោកសម រង្ស៊ីចូលរួមការបោះឆ្នោត។
ការទទួលស្គាល់ការចុះបញ្ជីរបស់គណបក្សសង្គ្រោះជាតិពីក្រសួងមហាផ្ទៃបានបង្ហាញឲ្យឃើញការវិវត្តនយោបាយថ្មីមួយរបស់គណបក្សប្រឆាំងដើម្បីចូលរួមបោះឆ្នោត។ ក៏ប៉ុន្តែ...
យ៉ាងតិចមានចៅក្រមនៃតុលាការចំនួនពីររូបបានអានសាលក្រមដែលមានកម្រាស់ជាង៤០ទំព័រ ដោយប្រើពេលប្រមាណជិតបីម៉ោងមុននឹងសម្រេចសេចក្តីវិនិច្ឆ័យទោសលោកម៉ម សូណង់ដូ និងជនជាប់ចោទចំនួន១៣នាក់ផ្សេងទៀត។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចអាចនឹងរកដៃគូក្រុមហ៊ុនវិនិយោគបាន តែមិនអនុញ្ញាតឲ្យមានការផ្ទេរសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនផ្សេងទៀតបានឡើយ។
លោករ៉ុង ឈុនត្រូវបានថៅកែរោងចក្រតៃយានដែលមានទីតាំងនៅស្រុកអង្គស្នួលខេត្តកណ្តាលប្តឹងពីបទញុះញង់កម្មករឲ្យធ្វើកូដកម្មខុសច្បាប់ និងបរិហាកេរ្តិ៍។
ថាគជបនៅថ្ងៃពុធនេះបានកោះហៅមន្ត្រីស្ថានទូតមកស្តាប់ការបកស្រាយអំពីបច្ចេកទេសនៃដំណើរការចុះឈ្មោះ ការលុបបញ្ជីឈ្មោះបោះឆ្នោតនិងការបំពេញភារកិច្ចរបស់ខ្លួនចាប់តាំងពីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
ក្រុមអ្នកតវ៉ាបានយកបាយសី និងមានរូបចម្លាក់រូបមនុស្សដោយមានលាយឡំជាមួយអំបិល សណ្តែក ម្ទេសព្រមទាំងមានទង់ព្រលឹងធ្វើពីក្រដាសអុជធូកដាក់បណ្តាសារនៅចំពោះមុខតុលាការក្រុងភ្នំពេញ។
នៅពីមុខអគាររដ្ឋសភាកុមារតូចៗនិងប្រជាពលរដ្ឋមកពីសហគមន៍ទាំងពីរបានមកបន្តការទាមទាររបស់ខ្លួនក្នុងពេលដែលសមាជិករដ្ឋសភាបានឈប់សម្រាកក្នុងពេលបុណ្យរដ្ឋធម្មនុញ្ញនៅថ្ងៃចន្ទនេះ។
ក្រសួងមហាផ្ទៃបានចា្រនចោលការទាមទាររបស់គណបក្សប្រឆាំងនេះ ដោយបានស្នើសុំឲ្យធ្វើការកំណែទម្រង់សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប.។
តុលាការខេត្តកោះកុងគ្រោងនឹងបើកសវនាការជំនុំជម្រះសំណុំរឿងនៃឃាតកម្មសម្លាប់លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏លេចធ្លោមួយកាលពី៥ខែមុន នៅខែតុលា។
ឆ្នាំ២០១២នេះសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យបារម្ភបើទោះបីត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិក៏ដោយ។
តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រនេះបានបិទបញ្ចប់សវនាការជំនុំជម្រះទោសលើសំណុំរឿងប្រឆាំងជំទាស់នឹងលោកម៉ម សូណង់ដូ តែតុលាការមិនបានប្រកាសសាលក្រមភ្លាមៗទេ។
តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហសប្បតិ៍នេះបានភ្ជាប់ករណីថ្មីមួយទៀតរបស់លោកម៉ម សុណង់ដូ ថាមានទំនាក់ទំនងជាមួយនឹងចលនាអំណាចប្រជាពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍ដែលបានកើតមានឡើងនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ជាប់ពាក់ព័ន្ធជាមួយនឹងលោក ប៊ុន រដ្ឋា តែម្នាក់គត់ គឺមិនជាប់ពាក់ព័ន្ធនឹងលោក ម៉ម សុណង់ដូ ទេ។
តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារនេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះទោសលោក ម៉ម សុណង់ដូ ដែលជានាយកស្ថានីវិទ្យុសំបុកឃ្មុំ ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងមាំពីកម្លាំងសមត្ថកិច្ច។
អ្នកភូមិបឹងកក់ និងបូរីកីឡាទៅក្រសួងយុត្តិធម៌ដើម្បីជួយអន្តរាគមន៍ដល់តុលាការក្រុងភ្នំពេញដោះលែងតំណាងពលរដ្ឋពីរនាក់ដែលកំពុងជាប់ឃុំ។
កម្លាំងសមត្ថកិច្ចជាច្រើនរាប់សិបនាក់នៅថ្ងៃសុក្រនេះបានរាំងខ្ទប់ដល់ក្បួនដង្ហែរមួយរបស់អ្នកភូមិបឹងកក់និងបូរីកីឡា។
ក្រុមអង្គការសង្គមស៊ីវិលចំនួន១០ នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការបរិហារធ្ងន់ៗដល់តុលាការក្រុងភ្នំពេញ។
ក្រុមកុមារតូចៗ ដោយបូករួមទាំងប្រជាពលរដ្ឋនៅតំបន់បឹងកក់និងតំបន់បូរីកីឡាបានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខតុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះ ដើម្បីស្នើសុំឲ្យដោះលែងអ្នកស្រី យោម បុប្ផា និងគាំទ្រដល់អ្នកភូមិបូរីកីឡាម្នាក់ទៀត ដែលតុលាការបានកោះហៅមកសាកសួរ។
ព័ត៌មានផ្សេងទៀត