រាជធានីភ្នំពេញ៖ តុលាការខេត្តកោះកុងនៅថ្ងៃច័ន្ទនេះបានសម្រេចផ្តន្ទាទោសលោករ៉ាន់ បូរ័ត្នមន្ត្រីសន្តិសុខក្រុមហ៊ុនTimber Greenឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក៏ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគាររយៈតែ៦ខែប៉ុណ្ណោះទោសក្រៅពីនោះត្រូវព្យួរ។នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការនិងមន្ត្រីសិទ្ធិមនុស្ស។
លោកខាំ សុផារី ចៅក្រមនៃតុលាការខេត្តបានប្រាប់VOA តាមទូរស័ព្ទតែមិនអនុញ្ញាតឱ្យថតសំឡេងថាលោកមិនអាចធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទេអំពីមូលហេតុដែលនាំឱ្យតុលាការសម្រេចវិនិច្ឆ័យក្តីយ៉ាងដូច្នេះ។
ក៏ប៉ុន្តែបើតាមមន្ត្រីសិទ្ធិមនុស្សបាននិយាយថាតុលាការបានសំអាងហេតុផលថាលោករ៉ាន់ បូរ័ត្នមិនមានអាវុធនៅក្នុងដៃហើយគោលបំណងដែលទៅដណ្តើមកាំភ្លើងពីលោកអ៊ិន រតនាដែលបានបណ្តាលឱ្យរាលកៃកាំភ្លើងស្លាប់នោះគឺក្នុងគោលបំណងដើម្បីបញ្ឈប់អំពើហិង្សាតែប៉ុណ្ណោះ។
តុលាការខេត្តកោះកុងពីថ្ងៃទី៤ខែតុលាកន្លងទៅនេះបានចាប់ផ្តើមបើកសវនាការ ជម្រះក្តីរយៈពេលមិនដល់ពីរម៉ោងប៉ុណ្ណោះប្រឆាំងជំទាស់នឹងលោករ៉ាន់ បូរ័ត្ន មន្ត្រីសន្តិសុខក្រុមហ៊ុន Timber Green ដែលពាក់ព័ន្ធនឹងការស្លាប់លោកអ៊ិន រតនាមន្ត្រីកងរាជអាវុធហត្ថ។
លោក អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ចំនួនពីរគ្រាប់បន្ទាប់ពីលោកឈុត វុទ្ធីប្រធានអង្គការការពារធនធានធម្មជាតិត្រូវបានឃាតករបាញ់ សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅចំណុចវាល៣ នៃស្រុកមណ្ឌលសីមា ចម្ងាយប្រមាណជាង៦០គីឡូម៉ែតពីទីរួមខេត្តកោះកុង។
ឃាតកម្មកើតឡើងខណៈដែលលោក ឈុត វុទ្ធីនិងអ្នកយកព័ត៌មានពីរនាក់ផ្សេងទៀតបានស៊ើបអង្កេតការកាប់បំផ្លាញ ព្រៃឈើខុសច្បាប់នៅទីតាំងក្រុមហ៊ុន Timber Greenលើជួរភ្នំក្រវ៉ាញ។
បន្ទាប់ពីបានបើកសវនាការតុលាការមានគម្រោងប្រកាសសាលក្រមកាលពីថ្ងៃទី៨ខែតុលាក៏ប៉ុន្តែត្រូវបានពន្យាពេលដោយសារសុខភាពលោកចៅក្រមមិនអំណោយផល។
លោកអំ សំអាតមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូបាននិយាយថាលោកគ្មានការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់តុលាការទេដោយសារលោកដឹងថាតុលាការប្រាកដជាវិនិច្ឆ័យទោសយ៉ាងដូច្នេះ។
លោកបានបញ្ជាក់ថាតុលាការខេត្តកោះកុងធ្វើនេះដើម្បីបញ្ចប់ការស៊ើបអង្កេតទៅលើករណីឃាតកម្មទៅលើលោកឈុត វុទ្ធីតែប៉ុណ្ណោះ។
«យើងគិតថារឿងនេះគឺដើម្បីបំបាត់បានន័យថាបញ្ចប់ការស៊ើបអង្កេតទៅលើឃាតកម្មទៅលើលោកឈុត វុទ្ធីហើយវាក៏ជាការមួយនៃការរលត់បណ្តឹងឃាតកម្មទៅលើលោកឈុត វុទ្ធីតែប៉ុណ្ណោះ»។
លោកឈើយ ឧត្តមរស្មី កូនប្រុសបង្កើតរបស់លោកឈុត វុទ្ធីបាននិយាយថាព្រលឹងរបស់ឪពុកលោកនឹងមិនបានស្ងប់ទេនៅពេលដែលមិនទទួលបាននូវយុត្តិធម៌។
លោកបាននិយាយថាក្រុមគ្រួសារមានការអន់ចិត្តយ៉ាងខ្លាំងមិនដឹងថាពេលណានិងរកយុត្តិធម៌ជូនឳពុកលោកបាន។
លោកឈើយ ឧត្តមរស្មីបញ្ជាក់បន្ថែមថា៖
«តុលាការជាកន្លែងកាត់ក្តីរកយុត្តិធម៌ដល់ជនរងគ្រោះតែបើមិនរកយុត្តិធម៌ដល់ជនរងគ្រោះទៀតមិនដឹងជាទៅកន្លែងណា។មានន័យថាច្បាប់ក្នុងប្រទេសកម្ពុជាគេអត់គោរពទេ»។
តុលាការខេត្តកោះកុងបានទម្លាក់ចោលរឿងក្តីបាញ់សម្លាប់លោកឈុត វុទ្ធីសកម្មជនការពារបរិស្ថានដ៏ល្បីល្បាញដោយលើកយកតែរឿងក្តីសន្តិ សុខតែមា្នក់មកជំនុំជម្រះតែប៉ុណ្ណោះ។
លោកឈុត វុទ្ធីប្រធានអង្គការការពារធនធានធម្មជាតិត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២៦ខែមេសានៅខេត្តកោះកុង។
ការបាញ់សម្លាប់លោកឈុត វុទ្ធីត្រូវបានក្រុមអង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅប្រទេសចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ដោយទទូចចាប់ខ្លួនឃាតករពិតប្រាកដទៅផ្តន្ទាទោស។
អាជ្ញាធរចម្រុះរបស់រដ្ឋាភិបាលបានដឹកនាំការស៊ើបអង្កេតរយៈពេលមិនដល់មួយសប្តាហ៍តែប៉ុណ្ណោះ ហើយបានសន្មត់យ៉ាងតក់ក្រហល់ថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់លោកឈុត វុទ្ធី គឺជាកងរាជអាវុធហត្ថ ហើយត្រូវបានសង្ស័យថា បានស្លាប់ដោយសាររាលកៃកាំភ្លើងនៅពេលដែលកងសន្តិសុខម្នាក់របស់ ក្រុមហ៊ុនTimber Greenចូលទៅឃាត់រូបគាត់៕