ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​​នឹង​​​បើក​​​ផ្លូវ​​​ស្មុំ​​​កូន​​​ទៅ​​​បរទេស​​​ឡើង​​​វិញ​​​នៅ​​​ដើម​​​ឆ្នាំ​​​២០១៣


រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​​​ច្បាប់​ស្មុំ​កូន​កាល​ពី​ឆ្នាំ​២០០៩។​ ច្បាប់​នេះ​បាន​ព្យាយាម​បង្កើត​ឲ្យ​មាន​ទំរង់​នៃ​ច្បាប់​យក​កូន​ទៅ​ចិញ្ចឹម​ឲ្យ​ស្រប​ទៅ​តាម​កតិកាសញ្ញា​អន្តរជាតិ​​​និង​ធានា​ឲ្យ​មាន​ភាព​ស្រប​ច្បាប់ ​ក៏​ប៉ុន្តែ​កន្លង​មក​វា​ហាក់​បី​ដូច​ជា​ការ​អនុវត្ត​​​នេះ​មិន​បាន​ល្អ។​
រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​​​ច្បាប់​ស្មុំ​កូន​កាល​ពី​ឆ្នាំ​២០០៩។​ ច្បាប់​នេះ​បាន​ព្យាយាម​បង្កើត​ឲ្យ​មាន​ទំរង់​នៃ​ច្បាប់​យក​កូន​ទៅ​ចិញ្ចឹម​ឲ្យ​ស្រប​ទៅ​តាម​កតិកាសញ្ញា​អន្តរជាតិ​​​និង​ធានា​ឲ្យ​មាន​ភាព​ស្រប​ច្បាប់ ​ក៏​ប៉ុន្តែ​កន្លង​មក​វា​ហាក់​បី​ដូច​ជា​ការ​អនុវត្ត​​​នេះ​មិន​បាន​ល្អ។​
ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​យល់​ព្រម​ឲ្យ​បើក​ឡើង​វិញ​នូវ​ការ​សុំ​កូន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ក្រៅ​ប្រទេស។​ ការ​អនុញ្ញាត​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​មួយ​រវាង​មន្ត្រី​រដ្ឋាភិបាល​និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក។​

លោក ​ឡុង វិសាលោ​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​ជំនួប​គ្នា​ជាមួយ​លោក​ស្រី Susan Jacobs ឯកអគ្គរដ្ឋទូត​និង​ជា​ទីប្រឹក្សា​ពិសេស​ទទួល​បន្ទុក​កុមារ​អាមេរិក​ ដោយ​លោក​និយាយ​ថា​ការ​អនុញ្ញត្តិ​ឲ្យ​មាន​ស្មុំ​កូន​ឡើង​វិញ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​០១​ ខែ​មករា ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។​

លោក​បាន​ពន្យល់​ថា៖ «ឥឡូវ​យើង​កំណត់​កូតា​អាមេរិក​ ខ្ញុំ​ចាំ​ដូច​១០០​ឬ​២០០​មិន​ឲ្យ​ហួស​ចន្លោះ​ពី​ហ្នឹង​ទេ»។​

លោកស្រី ​Susan Jacobs ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​និង​ជា​ទី​ប្រឹក្សា​ពិសេស​ទទួល​បន្ទុក​កុមារ​អាមេរិក​បាន​ហៅ​ជំនួប​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ ថា​ជា​ជោគជ័យ​មួយ​ដែល​អនុញ្ញាតតិ​ឲ្យ​សហរដ្ឋ​អាមរិក​យក​ច្បាប់​ចិញ្ចឹម​កូន​ពី​ប្រទេស​ដទៃ​ទៅ​ចិញ្ចឹមបាន ​តែ​មាន​ទិដ្ឋាការ​ស្មុំ​កូន​អន្តរប្រទេស ​ (Inter-Country Adoption)។​

«ខ្ញុំ​គិត​ថា​ វាមាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ ​យ៉ាង​ល្អ​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។ ​ហើយ​នេះ​ក៏​ជាដំណើរ​ទស្សនកិច្ច​ដ៏​ល្អ​មួយ​របស់​ខ្ញុំ​មក​កាន់​កម្ពុជា​ផង​ដែរ»។​

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្មុំ​កូន​កាល​ពី​ឆ្នាំ​២០០៩។​ ច្បាប់​នេះ​បាន​ព្យាយាម​បង្កើត​ឲ្យ​មាន​ទំរង់​នៃ​ច្បាប់​យក​កូន​ទៅ​ចិញ្ចឹម​ឲ្យ​ស្រប​ទៅ​តាម​កតិកាសញ្ញា​អន្តរជាតិ​និង​ធានា​ឲ្យ​មាន​ភាព​ស្រប​ច្បាប់ ​ក៏​ប៉ុន្តែ​កន្លង​មក​វា​ហាក់​បី​ដូច​ជា​ការ​អនុវត្ត​នេះ​មិន​បាន​ល្អ។​

លោក​ ឡុង វិសាលោ​ បាន​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​មិន​ទាន់​បាន​ចូល​ជា​សមា​ជិក​អនុសញ្ញា​ក្រុង​ឡាអេ​ទេ​ដូច្នេះ​ការ​សុំ​កូន​មាន​ការ​លំបាក​ក្នុង​ការ​ត្រួត​ពិនិត្យខ្លាំង​ណាស់។​

លោក​បាន​មាន​ប្រសាសន៍​ថា​ ​យើង​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ឲ្យ​ចូល​ជា​សន្ធិសញ្ញា​ស្មុំ​កូន ហើយ​ក្រោយ​ពី​យើង​ចូល​សន្ធិសញ្ញា​នេះ យើង​ត្រូវ​ធ្វើ​ច្បាប់​ផ្ទៃ​ក្នុង​មួយ​ទៀត​ដើម្បី​ឲ្យ​ស្រប​ទៅ​សន្ធិសញ្ញា​នេះ។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ ការ​សុំ​កូន​នេះ​មិន​មែន​មាន​ន័យ​ថា​យើង​យក​កូន​កម្ពុជា​ទៅ​លក់​ឲ្យ​បរទេស​ទេ ដោយ​លោក​អះអាង​ថា៖​ «យើង​គិត​គូរ​ដល់​អនាគត​របស់​ក្មេង ​ហើយ​យើង​គិត​គូរ​ដល់​អ្នក​ដែល​សុំ​ដែរ។ ​ជួន​កាល​អ្នក​ខ្លះ​គ្នា​ខ្វះ​កូន ​ដូច្នេះ​ត្រូវការ​សុំ​កូន ​ហើយ​គេ​អាច​ផ្តល់​ជា​ច្បាប់​ពេញ​សិទ្ធិ​ឲ្យ​យើង​ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ»។​
យោងតាម​ច្បាប់​ កុមារ​កម្ពុជា​អាយុ​ក្រោម ​៨​ឆ្នាំ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស។​

លោក​ ឡុង​ វិសាលោ ​បាន​និយាយ​ថា​ ​មាន​ករណី​ខ្លះ​កុមារ​អាច​មាន​អាយុ​លើស​ពី​ ៨ ​ឆ្នាំ​ ក៏​អាច​យក​ទៅ​ចិញ្ចឹម​បាន​ដែរ​ ដោយ​សារ​កុមារ​ទាំង​នោះ​ ជា​ក្មេង​កំព្រា​ និង​មាន​បងប្អូន​ពីរ​នាក់ឬ​ក៏​ជា​កូន​ភ្លោះ។​
យោង​តាម​តួលេខ​របស់​ក្រសួង​សង្គម​កិច្ច ​យ៉ាង​តិច​មាន​កុមារ​កម្ពុជា​ចំនួន​ប្រមាណ​ជាង​៤.០០០​នាក់​ហើយ​ត្រូវ​បាន​យក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស។​

ប្រទេស​ទាំង​នោះ​រួម​មាន ​សហរដ្ឋ​អាមេរិក​ចំនួន​ពី​១០០​ទៅ​២០០​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ប្រទេស​អ៊ីតាលីចំនួន៥០​ទៅ​៦០​នាក់​ ហើយ​ក្រៅ​ពី​នោះ​មានប្រទេស​បារាំង​ អូស្ត្រាលី ​និង​ប្រទេស​អង់គ្លេស​ផង​ដែរ។​

គ្រួសារជនជាតិ​អាមេរិក​មួយត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋ​ចាប់​ខ្លួន​រូច​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​បន្ទាប់​ពី​យក​កុមារ​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា​យក​ទៅ​លក់៕
XS
SM
MD
LG