ភ្នំពេញ៖ រយៈពេល៤៥ថ្ងៃនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោតត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រទី១២ ខែតុលា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃថា ស្ថានភាពជាទូទៅបានប្រព្រឹត្តទៅយ៉ាងល្អដោយគ្មានពាក្យបណ្តឹងណាត្រូវបានបញ្ជូនមកគណៈកម្មការរៀបចំការបោះឆ្នោត(គជប)ទេ។
ដំណើរការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតបានចាប់ផ្តើមកាលពីថ្ងីទី០១ ខែកញ្ញារហូតដល់ថ្ងៃទី១១ខែតុលា ក៏ប៉ុន្តែគជបបានសម្រេចពន្យារពេលមួយថ្ងៃទៀតគឺនៅថ្ងៃទី១៣ខែតុលាសម្រាប់ឃុំសង្កាត់ចំនួន៣៨៣ក្នុងខេត្តចំនួនប្រាំបួន។
ខេត្តទាំងប្រាំបួននោះរួមមានខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ធំ កណ្តាល ព្រះវិហារ ពោធិសាត់ សៀមរាប ប៉ៃលិន និងខេត្តឧត្តរមានជ័យ។
លោកទេព នីថា អគ្គលេខានៃគជបបាននិយាយថា ការសម្រេចបន្ថែមរយៈពេលមួយថ្ងៃដោយសារឃុំសង្កាត់ខ្លះត្រូវទឹកភ្លៀងជន់លិច ហើយកម្មកររោងចក្រដែលត្រូវទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃសុក្រនេះមានចំនួនច្រើនដែលធ្វើឲ្យស្មៀនមិនមានពេលគ្រប់គ្រាន់។
លោក ឯម សូផាត សមាជិកគជបដែលបានដឹកនាំអង្គប្រជុំនៅថ្ងៃសុក្រនេះបាននិយាយថា រយៈពេល៤៥ថ្ងៃ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង៨សែន៣មឺននាក់ និងបានលុបឈ្មោះជាង៣សែន៤ម៉ឺននាក់ក្នុងឃុំសង្កាត់ប្រមាណ១៦៣៣។
លោកបាននិយាយថា ដំណើរការចុះឈ្មោះបានប្រព្រត្តិទៅយ៉ាងល្អ។
«មូលហេតុអ្វីបានជាល្អ ព្រោះគជបបានចាត់វិធានការជាច្រើនដើម្បីជំរុញឲ្យការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតទទួលបានលទ្ឋផលល្អ»។
លោកបានបញ្ជាក់ថា គជប មិនមានពាក្យបណ្តឹងណាមួយពីគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលទេទាក់ទិននឹងការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះកន្លងមក។
គណបក្សបប្រឆាំងចំនួនពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ឋិមនុស្សមិនបានដាក់អ្នកអង្កេតការណ៏គណបក្សទៅចូលរួមក្នុងការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយថា ដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតមានបញ្ហាច្រើនណាស់ដោយសារតែមានការបញ្ជូនមន្ត្រីរាជការពីទីក្រុងភ្នំពេញទៅចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាខេត្តដែលមានសំឡេងគណបក្សគ្រប់គ្រងអំណាចនៅទាបជាងគណបក្សប្រឆាំងតែគជបមិនបានទប់ស្កាត់បញ្ហានេះទេ។
«មានចុះឈ្មោះពីរទៅបីកន្លែង។ មន្ត្រីរាជ្យការចុះនៅភ្នំពញផងទៅចុះនៅស្រុកផង។នៅខេត្តគេបង្ខំឲ្យចុះនៅខេត្ត ហើយឈ្មោះនៅភ្នពេញគេធ្វើលិខិតបញ្ជាក់អត្តសញ្ញាណខុសច្បាប់ដើម្បីឲ្យមកបោះនៅភ្នំពេញវិញ»។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា បើទោះបីជាមានភាពមិនប្រក្រតីត្រូវបានរកឃើញក៏ដោយ ក៏លោកមិនបានដាក់ពាក្យបណ្តឹងទេ ដោយសារតែលោកមិនមានជំនឿថាគជបអាចនឹងដោះស្រាយបញ្ហានេះដោយឯករាជ្យ។
លោក ហង្ស ពុទ្ឋា ប្រធានអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះថានីចហ្វិកបាននិយាយថា លោកនៅតែរកឃើញភាពមិនប្រក្រតីមួយចំនួនដូចជា មិនបានបិទបញ្ជីឈ្មោះចុងក្រោយឆ្នាំ២០១១តាមការកំណត់របស់គជប ស្មៀនឃុំមិនបានគោរពពេលវេលាធ្វើការ ការរើសអើងគណបក្សនយោបាយនៅតាមមូលដ្ឋាន និងការប្រមួលផ្តុំរបស់អាជ្ញាធរដកហូតអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋតាំងពីយូមកហើយតែមិនបានប្រគល់មកឲ្យពលរដ្ឋវិញ។
«ទោះបីជាគជបអះអាងថា ការចុះឈ្មោះបានប្រព្រត្តិទៅបានល្អហើយអ្វីជាភាពរំខានគឺទឹកជំនន់ប៉ុន្តែក្នុងនាមអង្កការសង្កេតការណ៍យើងនៅតែរកឃើញភាពមិនប្រក្រតីមួយចំនួនប៉ុន្តែតួលេខនេះតិចតួច»។
លោកបាននិយាយថាការពន្យារពេលចុះឈ្មោះមិនពិនិត្យបញ្ជីឈ្មោះរយះពេលមួយថ្ងៃគឺមិនគ្រប់គ្រាន់ទេ៕