សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើករណីអ្នកយ៉ោម បុប្ផា សកម្មជនតរ៉ាវរឿងវិវាទដីធ្លីដ៏លេចធ្លោមួយនៅតំបន់បឹងកក់ ហើយនឹងបន្តសវនាការនៅថ្ងៃទី១៤ខែមិថុនា។
អ្នករស់រានមានជីវិតមួយរូបពីគុកទួលស្លែងគឺលោកជុំ ម៉ីបានកំណត់យកថ្ងៃទី៩ខែមិថុនាខាងមុខនេះជាថ្ងៃធ្វើមហាបាតុកម្មប្រឆាំងនឹងលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ។
អ្នកភូមិបឹងកក់ចំនួនបួននាក់បានសម្រេចចិត្តធ្វើកូដកម្មអត់អាហារដើម្បីទាមទារឲ្យសាលាឧទ្ធរណ៍ផ្តល់យុត្តិធម៌ដល់អ្នកស្រីយ៉ោម បុប្ជា។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានដឹកនាំអ្នកគាំទ្រជាង១០០០នាក់មកតវ៉ាបានប្រកាសថាលោកទុករយៈពេលមួយសប្តាហ៍ដើម្បីឱ្យគជបដោះស្រាយ។
មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនេះបានធ្វើឡើងជាលើកដំបូងមុនការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។
លីកាដូ បានរកឃើញថា អាជ្ញាធររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរៀបចំទុកជាមុន សម្រាប់ស្ថានការណ៍ដែលអាចនាំឲ្យមានអំពើហិង្សានៅតំបន់បឹងកក់ទើបឈានទៅរកការចាប់ខ្លួនអ្នកស្រីយ៉ោម បុប្ជាដាក់ពន្ធនាគារ។
យ៉ាងតិចមានមនុស្សប្រមាណជាងជិត២០នាក់មកពីតំបន់បូរីកីឡានិងតំបន់បឹងកក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ឋនាគារដោយសារតែចេញមុខតវ៉ាការពារផ្ទះសម្បែងនិងដីធ្លីរបស់ពួកគេ។
យ៉ាងតិចមានមនុស្សចំនួន៦៦នាក់បានស្លាប់បាត់បង់ជីវិតនិងជាង៣០០នាក់ផ្សេងទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ប្រទេសថៃនៅថ្ងៃពុធនេះបានប្រកាន់ជំហរថាអ្វីដែលខ្លួនបានធ្វើកន្លងមកជុំវិញជម្លោះនៅតំបន់ប្រាសាទព្រះវិហារដែលមានវ័យចំណាស់ជាង៩០០ឆ្នាំគឺជាការប្រើប្រាស់សិទ្ធិការពារខ្លួនទៅតាមច្បាប់អន្តរជាតិ។
សវនាការផ្ទាល់មាត់ចំពោះសំណុំរឿងប្រាសាទព្រះវិហារបានចាប់ផ្តើមហើយនៅថ្ងៃច័ន្ទនេះនៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេប្រទេសហូឡង់។
អ្នកវិភាគឯករាជ្យមួយរូបបាននិយាយថាគណបក្សសង្គ្រោះជាតិលោកមើលឃើញពីកត្តាពីរដែលធ្វើឱ្យគណបក្សនេះមានប្រជាប្រីយ៍ភាពគឺការរៀបចំគោលនយោបាយបានត្រឹមត្រូវដែលធ្វើឱ្យគណបក្សកាន់អំណាចការពារខ្លួនជាពិសេសអំពីរឿងប្រាក់បៀវត្សរ៍និងប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវដល់ក្រុមគ្រួសារទាំងឡាយដែលមានសមាជិករស់នៅប្រទេសកូរ៉េខាងត្បូងកុំឱ្យមានការព្រួយបារម្មណ៍ពីព្រោះរដ្ឋាភិបាលកំពុងមានវិធានការការពារសុវត្ថិភាពរបស់ពួកគេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយនៅថ្ងៃពុធនេះថាការធ្វើបាតុកម្មនេះនឹងគ្រោងមានមនុស្សចូលរួមចំនួនប្រមាណជាង៤.០០០នាក់ដែលភាគច្រើនជាអ្នកគាំទ្រគណបក្សប្រឆាំង។
តុលាការទីក្រុងឡាអេគ្រោងនឹងបើកសវនាការផ្ទាល់មាត់រវាងប្រទេសកម្ពុជានិងថៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
គណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី គ្រោងនឹងធ្វើសមាជគណបក្សដែលគេរំពឹងថា នឹងមានអ្នកគាំទ្រចូលរួមប្រមាណជាង១ម៉ឺននាក់។
គណៈកម្មការជំនាញរបស់រដ្ឋសភានៅថ្ងៃពុធនេះបានបដិសេធសេចក្តីស្នើសុំរបស់អ្នកតំណាងរាស្ត្រ មកពីគណបក្សប្រឆាំងអំពីការដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់និងមន្ត្រីរាជការស៊ីវិល។
មន្ត្រីកម្ពុជានិយាយថា ការបាញ់សាកល្បងជាលើកទីពីរនេះមិនមានគោលបំណងដើម្បីគំរាមកំហែងប្រទេសជិតខាងកម្ពុជាទេគឺគ្រាន់តែជាការពង្រឹងវិស័យការពារជាតិប៉ុណ្ណោះ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានព្រមាន ចំៗថា នឹងប្តឹងវិទ្យុអាស៊ីសេរី ជាវិទ្យុឯងរាជ្យមួយផ្សាយជាខេមរភាសាឧបត្ថម្ភដោយសហរដ្ឋអាមេរិក ប្រសិនណាបើវិទ្យុនេះនៅតែធ្វើសេចក្តីរាយការណ៍ទាក់ទិននឹងបូរណភាពទឹកដីកម្ពុជា។
ការទាមទាររបស់ក្រុមអ្នកភូមិបឹងកក់និងអ្នកភូមិបុរីកីឡាបានកើតមានឡើងប្រមាណពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការកំពូលបានបដិសេធសំណើសុំឱ្យនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ជា។
លោកពុយ គា សមាជិកគណៈនាយករបស់ក្រុមប្រឹក្សាសីលធម៌អ្នកសារព័ត៌មានកម្ពុជា បាននិយាយថា រដ្ឋាភិបាលគួរចាត់វិធានការតាមច្បាប់សារព័ត៌មានជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងនឹងអ្នកសារព័ត៌មាន។
ព័ត៌មានផ្សេងទៀត