ភ្នំពេញ —
សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើករណីអ្នកយ៉ោម បុប្ផា សកម្មជនតរ៉ាវរឿងវិវាទដីធ្លីដ៏លេចធ្លោមួយនៅតំបន់បឹងកក់។
បន្ទាប់ពីបានបើក សវនាការអស់រយៈពេលប្រមាណជាងប្រាំម៉ោង នៅថ្ងៃពុធនេះ លោកប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍តាំង ស៊ុនឡាយបានប្រកាសថា សវនាការនឹងបន្តនៅរសៀលថ្ងៃទី១៤ ខាងមុខនេះ។
ក្នុងសវនាការរយៈពេលជាងប្រាំម៉ោងនេះ តុលាការទើបតែបញ្ចប់ការសាកសួរទៅលើជនជាប់ចោទចំនួនពីររូបគឺអ្នកស្រីយ៉ោម បុប្ផា និងស្វាមីរបស់អ្នកស្រីគឺលោកលួស សាខន ព្រមទាំងជនរងគ្រោះដែលជាភាគីដើមបណ្តឹងចំនួនពីររូបគឺលោកវ៉ាន់ ថៃសេង និងលោកង៉ែត ចិន។
តុលាការនឹងបន្តការសាកសួរទៅលើសាក្សីចំនួនប្រាំមួយរូបផ្សេងទៀត នៅក្នុងសំណុំរឿងដ៏លេចធ្លោមួយនេះ។
នៅក្នុងបន្ទប់សវនាការ អ្នកស្រីយ៉ោម បុប្ផាសកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់នៅតែប្រកាន់ជំហរថា អ្នកស្រីមិនបានចូលរួមបង្ករបួសស្នាមដល់ជនរងគ្រោះទាំងពីរនាក់នោះទេ។ អ្នកស្រីបានប្រាប់តុលាការថា នៅថ្ងៃកើតហេតុគឺនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ អ្នកស្រីនៅចម្ងាយជិត២០ម៉ែតពីកន្លែងកើតហេតុ ហើយអ្នកស្រីបានឃើញជនរងគ្រោះទាំងពីរនាក់រត់ចេញមកក្រៅដោយមានស្នាមប្រឡាក់ឈាម។
ជនរងគ្រោះមួយរូបឈ្មោះវ៉ាន់ ថៃសេងបានប្រាប់តុលាការថា ប្អូនប្រុសរបស់អ្នកស្រីយ៉ោម បុប្ផាគឺលោកយ៉ោម កន្លង់បានចាប់រូបលោករួចវាយឲ្យរងរបួស។ ចំណែកអ្នកស្រីយ៉ោម បុប្ផា ជាអ្នកឈរបញ្ជាឲ្យប្អូនរបស់អ្នកស្រីចាប់វាយ ដោយចោទប្រកាន់ថា ជាចោរលួចកញ្ចក់រថយន្ត។
ចម្លើយរបស់ជនរងគ្រោះវ៉ាន់ ថៃសេងត្រូវបានអ្នកស្រីយ៉ោម បុប្ផា ជារឿយៗ បាននិយាយថា ជាការភូតកុហក់ និងបោកប្រាស់។
អ្នកស្រីយ៉ោម បុប្ផាបានប្រាប់អ្នកកាសែតក្រោយពីបញ្ចប់សវនាការថា អ្នកស្រីសង្ឃឹមថា នឹងទទួលបានយុត្តិធម៌នៅសាលាឧទ្ធរណ៍ ហើយអ្នកភូមិបឹងកក់ស្រេកឃ្លានណាស់យុត្តិធម៌។
លោកហម ស៊ីណិត មេធាវីការពារក្តីឲ្យអ្នកស្រីយ៉ោម បុប្ផាបាននិយាយថា លោកសង្ឃឹមថា កូនក្តីរបស់លោកនឹងរួចផុតពីការចោទប្រកាន់។ លោកនិយាយថា៖ «ពីព្រោះយើងមានស្តាប់នូវចម្លើយ នៅក្នុងសវនាការនៅថ្ងៃនេះ យើងឃើញថា មានភស្តុតាងមួយចំនួនដែលជាការដោះបន្ទុក»។
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ បាននិយាយថា ឆ្លងតាមសវនាការជាងប្រាំម៉ោងនេះ អ្នកដែលប្រព្រឹត្តបទល្មើសពិតប្រាកដមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ លោកបាននិយាយថា គេនៅមិនទាន់ឃើញថា អ្នកស្រីយ៉ោម បុប្ផា មានកំហុសណាមួយដែលអាចចោទប្រកាន់មកលើអ្នកស្រីនៅឡើយ។
លោកនិយាយថា៖ «ខ្ញុំគិតថា រឿងនេះ មុននឹងអាចចោទទៅលើអ្នកស្រីយ៉ោម បុប្ផាបាន ទាល់តែរកជនល្មើស អ្នកប្រព្រឹត្តទៅលើអ្នកទាំងពីរហ្នឹងឲ្យឃើញជានរណាសិន ទើបអាចចោទទៅលើអ្នកស្រីយ៉ោម បុប្ផាបាន។ បើសិនជារកជនល្មើសហ្នឹងមិនឃើញទេ អញ្ចឹង អ្នកស្រីយ៉ោម បុប្ផាគឺមិនអាចជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តបទល្មើសនោះទេ»។
នៅខាងក្រៅបន្ទប់សវនាការសាលាឧទ្ធរណ៍ ក្រុមអ្នកគាំទ្រជាច្រើនរ៉ាប់រយនាក់ ដែលមកពីតំបន់បឹងកក់និងសហគមន៍រងគ្រោះដីធ្លីដទៃទៀត បានស្រែកទាមទារឲ្យតុលាការដោះលែង និងផ្តល់យុត្តិធម៌ឲ្យអ្នកស្រីយ៉ោម បុប្ផា។
អ្នកស្រីយ៉ោម បុប្ផាត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីចុងខែធ្នូ ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះចំនួនពីររូបនេះ។ ចំណែកលោកលួស សាខន ស្វាមីរបស់អ្នកស្រីយ៉ោម បុប្ផាត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំដូចគ្នាដែរ ក៏ប៉ុន្តែទោសទាំងនោះត្រូវព្យួរ៕