ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ឡាអេ​ចាប់​ផ្តើម​បើក​សវនាការ​លើ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ


​ប្រាសាទ​ព្រះ​វិហារក្នុង⁣ប្រទេស​កម្ពុជា​
​ប្រាសាទ​ព្រះ​វិហារក្នុង⁣ប្រទេស​កម្ពុជា​
ភ្នំពេញ៖​ សវនាការ​ផ្ទាល់​មាត់​ចំពោះ​សំណុំរឿង​ប្រាសាទ​ព្រះ​វិហារ​បាន​ចាប់​ផ្តើម​ហើយ​នៅថ្ងៃ​ច័ន្ទ​នេះ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ប្រទេស​ហូឡង់។ ​សវនាការ​នេះ​គ្រោង​នឹង​ធ្វើឡើង​រយៈពេល​៥ថ្ងៃ​ហើយ​គ្រោង​នឹងបិទ​បញ្ចប់​នៅថ្ងៃទី​១៩​ខាង​មុខ។​

ប្រទេស​កម្ពុជា​ក្នុង​នាម​ជាដើម​បណ្តឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ថ្លែង​ការពារ​មុន​ប្រទេស​ថៃ។​
សវនាការ​ផ្ទាល់​មាត់នេះ​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​ពេល​សវនាការ​នេះ​ចាប់​ផ្តើម។​

ចៅក្រម​ដែល​បាន​ចូល​រួម​ស្តាប់​ការ​ការពារ​ជុំវិញ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​មាន​ចំនួន​១៧​រូប​ព្រម ទាំងមាន​វត្តមាន​ទាំងភាគី​កម្ពុជា​និង​ភាគី​ថៃ​ដោយ​បូករួម​ទាំង​មេធាវី​ការ​ពារ​ក្តី​នៃ​ប្រទេស​ទាំង​ពីរ។
ថ្លែងបើក​សវនាការ​លោក​ប្រធាន​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ​បាន​និយាយ​ថា​លោក​នឹង​ខិតខំ​ស្វែង​រក​យុត្តិធម៌​ដល់​ភាគី​ទាំង​ពីរ​គឺកម្ពុជា​និង​ប្រទេស​ថៃ។

លោក​បាន​និយាយ​ថា​យើង​គួរ​តែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោល​ការណ៍​សន្តិភាព ​សន្តិសុខ ​និង​យុត្តិធម៌​អន្តរជាតិ​នៅ​ចំពោះ​មុខ​តុលាការ​នេះ​ ដើម្បី​អាច​ជួយ​កាត់​បន្ថយ​ជម្លោះ​រវាងរដ្ឋ​ភាគី​និង​ចុង​ក្រោយ​ជួយ​ពង្រឹង​ នីតិរដ្ឋ​ក្នុង​បរិបទ​អន្តរជាតិ។

លោក​បាន​និយាយថា​វាជាក់ច្បាស់​ណាស់​ថា វិធាន​នេះបាន​បញ្ចប់​ជម្លោះ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​ហើយ​បាន​បន្តក្លាយ​ជាចំណុច​ស្នូល​នៃ​សេចក្តី​សម្រេច​ក្តី​ប្រកប​ដោយភាព​រហ័ស​ទាន់​ពេល​វេលា ​មាន​ហេតុផល​សមរម្យ ​និង​យុត្តិធម៌​ក្នុង​តុលាការ​ទីក្រុង​ឡាអេ​នេះ»។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​សុន្ទរកថា​ជា​ភាសា​បារាំង​ក៏​ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​បាន​បក​ប្រែ​ថា​ពេលនេះ​គឺជាការ​បិទ​នីតិក្រម​ដែល​នាំឱ្យ​តុលាការ​ធ្វើ​សេចក្តី​សម្រេច​ជាចុង​ក្រោយ​លើរឿង​ក្តី​ប្រសាទ​ព្រះវិហារ​ដែលធ្វើ​ឱ្យ​យើង​មាន​ការ​កង្វល់​ទាំង​អស់​គ្នា។​

លោក​បាន​និយាយ​ប្រាប់​អង្គសវនាការ​ថា​ហេតុអ្វី​បាន​ជា​កម្ពុជា​វិលមក​រក​យុត្តិធម៌​អន្តរជាតិ​ជាថ្មី​ក្រោយពី​៥០ឆ្នាំ​បន្ទាប់​ពី​សាល​ក្រម​កាលពីថ្ងៃ​ទី​១៥​ខែមិថុនា​ឆ្នាំ១៩៦២​ចំពោះកម្ពុជា​វា​មិន​មែន​ជា​នីតិវិធី​អត់បាន​ការនោះ​ទេ​ តែវាជា​ការ​ចាំបាច់​ដែល​តម្រូវ​ឱ្យ​វិលមក​រក​តុលាការ​សារ​ជាថ្មី។​

លោក​ហោ ណាំហុង​បាន​និយាយ​ថា​ភាពចាំបាច់​នេះចេញ​មកពីការ​ឈ្លានពាន​ដោយ​យោធា​ថៃមក​លើ​កម្ពុជា​ដែល​កាល​នោះដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ អាភីស៊ីត​ វីចាជីវ៉ា។​នៅ​តាម​ព្រំ​ប្រទល់​ដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅលើ​តំបន់​ប្រាសាទ​ព្រះវិហារ​ពីឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១១​ចាប់ពីពេល​ដែល​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដាក់​ប្រាសាទព្រះ​វិហារ​ចូល​ក្នុង​បញ្ជី​របស់​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូនីស្កូ។​

លោក​បាន​និយាយ​ទៀត​ថា​ចំណុច​ចាប់​ផ្តើម​នៃ​ឧបទ្ទវហេតុ​ផ្ទុះអាវុធ​អស់ទាំង​នេះ​គឺ​ជាចំណុច​ចាប់​ផ្តើម​នៃការទាមទារ​ដី​៤,៦​គម​នៅតំបន់​ក្បែរ​ប្រសាទ​ព្រះវិហារ។​លោក​បាន​បញ្ជាក់ថា​ប្រទេស​ថៃ​ហាក់​បីដូចជា​ភ្លេចពី​ការ​វាយប្រហារ​ផ្នែក​យោធា​ទាំង​អស់​មក​លើកម្ពុជា​ដែល​មាន​អាវុធ​អន់​ខ្សោយ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១១​ដែល​បាន​បង្ក​វិនាស​កម្ម​ ធ្វើ​ឱ្យ​ខូច​ខាត​លើ​តួរ​ប្រាសាទ​ ក៏ដូចជា​បង្ក​ឱ្យ​មាន​របួស​ការ​បាត់​បង់​អាយុជីវិត​មនុស្សក្រោយ​ពីការ​ឈ្លាន​ពាន​ដោយ​យោធាទាំង​អស់​នេះ។​

មេធាវី​សញ្ជាតិ​បារាំង​ដែល​បាន​ការពារ​ក្តី​ខាង​ភាគី​កម្ពុជា​គឺលោក​ ហ្សង់ ម៉ាកសូរ៉ែល​ បាន​និយាយ​ថា​
​ក្នុង​សម័យ​នេះ​កំហុស​មិន​គួរ​បន្ត​អូស​បន្លាយ​ដោយ​សេចក្តី​សម្រេច​ដែល​បាន​កំណត់​យ៉ាង​ច្បាស់​ពី​ព្រំប្រទល់​ប្រាសាទ​ ហើយ​ប្រទេស​ថៃ​ហាក់​ដូចជា​មិនបាន​សើរើ​រឿង​នេះ​មុន​ឆ្នាំ២០០៧​នោះ​ឡើយ។

លោក​បាន​និយាយ​ថា​ប្រទេស​ថៃ​មិន​បាន​និយាយ​អ្វី​ទាំង​អស់​មុន​ពេល​ឧបទ្ទវហេតុ​ប្រដាប់អាវុធ​ដែល​ប្រទេស​នេះ​បង្ក​ឡើង​ជា​ការ​សងសឹក​នៅ​ពេល​ប្រាសាទ​នេះ​ត្រូវ​បាន​ដាក់​ ចូល​ក្នុង​បេតិកភណ្ឌ​
ពិភពលោក​របស់​អង្គការ​យូណេស្កូ។
លោក​បាន​បញ្ជាក់ថា«ការ​ឈ្លានពាន​ទាំងអស់នេះ​គឺ​ជា​បុព្វហេតុ​ពី​ក្រោយ​ការសម្រេចចិត្ត​របស់​កម្ពុជា ​ក្នុង​ការ​ស្នើ​ឱ្យ​តុលាការ​បកស្រាយ​សេចក្តី​សម្រេច​ឆ្នាំ​១៩៦២ឡើងវិញ ដែលបានឆ្លុះ​បញ្ចាំង​ពី​វិធានការ​បណ្តោះ​អាសន្ន​ដែល​បាន​ដាក់​ចេញ​ដោយ​តុលាការ​នេះ»។
XS
SM
MD
LG