ភ្នំពេញ —
រយៈពេលពីរថ្ងៃមុនតុលាការសាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការពេញអង្គលើសំណុំរឿងប្តឹងទាស់ចំពោះសេចក្តីសម្រេចរបស់សាលាដំបូងក្រុងភ្នំពេញ អ្នកភូមិបឹងកក់ចំនួនបួននាក់ ដោយបូករួមទាំងអ្នកស្រីទេព វន្នី អ្នកទទួលពានរង្វាន់ស្រ្តីក្លាហានរបស់លោកស្រីហ៊ុល ឡាលីគ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកផង បានសម្រេចចិត្តធ្វើកូដកម្មអត់អាហារដើម្បីទាមទារឲ្យសាលាឧទ្ធរណ៍ផ្តល់យុត្តិធម៌ដល់អ្នកស្រីយ៉ោម បុប្ជា។
អ្នកតវ៉ាទាំងបួននាក់បានស្លៀកសម្លៀកបំពាក់អាវ និងសំពត់ស ហើយបានមកអង្គុយនៅពីមុខសាលាឧទ្ធរណ៍ ដោយមានចងរូបថតអ្នកស្រីយ៉ោម បុប្ជាផ្ជាប់នឹងជញ្ជាំងរបងថ្ម។ ចំណែកឯក្រុមអ្នករងគ្រោះដទៃផ្សេងទៀតបានអង្គុយនិងស្រែកតាមឧគ្ឃោសនស័ព្ទបំពងសម្លេង ស្រែកឲ្យសាលាឧទ្ធរណ៍ត្រូវតែដោះលែងអ្នកស្រីយ៉ោម បុប្ជា។
«ថ្ងៃនេះខ្ញុំមកទាមទារឲ្យសាលាឧទ្ធរណ៍ជួយរកភាពយុត្តិធម៌ឲ្យអ្នកស្រីយ៉ោម បុប្ជា ជាសកម្មជនដីធ្លី។ សូមឲ្យសាលាឧទ្ធរណ៍ហ្នឹងឯករាជ្យ ដោះលែងអ្នកស្រីយ៉ោម បុប្ជានៅថ្ងៃទី៥»។
សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការពេញអង្គនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ លើសំណុំរឿងអ្នកស្រីយ៉ោម បុប្ជា សកម្មជនទាមទារដីធ្លី ប្រឆាំងនិងសេចក្តីសម្រេចរបស់សាលាដំបូងក្រុងភ្នំពេញ។
អង្គុយស្រៀកសំលៀកបំពាក់អាវស និងសំពត់ស និងមានក្រម៉ាពាក់ឆៀង អ្នកស្រីទេព វន្នី តំណាងសកម្មជនទាមទារដីធ្លីនៅតំបន់បឹងកក់ និងជាអ្នកឈ្មះពានរង្វាន់ស្រ្តីក្លាហាន ព្រមទាំងអ្នកដទៃផ្សេងទៀត បានលើកដៃសំពះ នៅពេលដែលព្រះសង្ឃលួន សាវ៉ាតបានប្រោសទឹកមន្តដល់ពួកគេ។
អ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់ បាននិយាយថា សាលាឧទ្ធរណ៍ត្រូវតែដោះលែង និងផ្តល់យុត្តិធម៌ដល់អ្នកស្រីយ៉ោម បុប្ជា។
«គឺពួកខ្ញុំចង់ផ្តល់សារយ៉ាងសំខាន់ទៅដល់សាលាឧទ្ធរណ៍ ឲ្យគាត់កាត់សេចក្តីយុត្តិធម៌ និងឯករាជ្យ ជូនអ្នកស្រីយ៉ោម បុប្ជា ពីព្រោះពួកខ្ញុំចង់បញ្ជាក់ថា ពួកខ្ញុំស្រែកឃ្លាននូវយុត្តិធម៌ខ្លាំងណាស់ ជាពិសេសអ្នកស្រីយ៉ោម បុប្ជាតែម្តង កំពុងតែស្រេកឃ្លាននូវយុត្តិធម៌»។
អ្នកស្រីបូវ សុភា សកម្មជនតវ៉ាដីធ្លីម្នាក់ទៀត បាននិយាយថា យើងចង់បញ្ជាក់ប្រាប់តុលាការថា ពួកគាត់គ្មានបានប្រព្រឹត្តខុសសោះ តែត្រូវបានចាប់យ៉ាងអយុត្តិធម៌បំផុត។
«ការដែលខ្ញុំទាមទារ ធ្វើកូដកម្មអត់អាហារនេះគឺចង់ឲ្យសាលាឧទ្ធរណ៍មានយុត្តិធម៌សម្រាប់បុប្ជា ឲ្យគាត់មានការកាត់ទោសដោយយុត្តិធម៌ មិនមែនការកាត់ទោសដោយការបញ្ជា។ ខ្ញុំចង់ឲ្យសាលាឧទ្ធរណ៍នេះគឺជាតុលាការឯករាជ្យ មិនមែនតុលាការដែលប្រើតាមតែអំណាចគេ»។
ការធ្វើកូដកម្មអត់អាហាររបស់អ្នកភូមិបឹងកក់ទាំងបួនអ្នកនេះមានរយៈពេលតែមួយថ្ងៃមួយយប់តែប៉ុណ្ណោះ ដោយចាប់ផ្តើមធ្វើឡើងនៅថ្ងៃច័ន្ទនេះ ហើយគ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃអង្គារ។
អ្នកស្រីយ៉ោម បុប្ជា សកម្មជនតវ៉ារឿងវិវាទដីធ្លីនៅតំបន់បឹងកក់បានជាប់ពន្ធនាគាររយៈពេល៣៧៣ថ្ងៃមកហើយ បន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញ បានកាត់ទោសអ្នកស្រីកាលពីចុងខែធ្នូ ឆ្នាំ២០១២ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងពិន័យជាប្រាក់ចំនួន៦០លានរៀលគឺប្រមាណជាង១៦.០០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការសម្រេចថា អ្នកស្រីបានប្រព្រឹត្តអំពើហិង្សាមួយ ដែលបានបណ្តាលឲ្យជនរងគ្រោះពីរនាក់រងរបួស។
កាលពីថ្ងៃសប្តាហ៍មុន ក្រុមអ្នកភូមិបឹងកក់ចំនួនបីនាក់បានដួលសន្លប់ ដោយសាររថយន្តបាញ់ទឹក បន្ទាប់ពីមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ច ក្រោយពីពួកគេបានធ្វើបាតុកម្មបិទផ្លូវដ៏មមាញឹកមួយកណ្តាលទីក្រុងភ្នំពេញដើម្បីទាមទារឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ជា៕