សមាជិកសភាចំនួន៦៥រូបដែលមានវត្តមានបានបោះឆ្នោតដោយសំឡេង៦៥ទល់នឹង៦៥សំឡេងដោយគ្មានសមាជិកណាម្នាក់ហ៊ានបោះឆ្នោតទម្លាក់ឡើយ។
គណបក្សកាន់អំណាចបានអះអាងថា មេដឹកនាំគណបក្សសង្គ្រោះជាតិបានជួបចរចាគ្នាតាមទូរស័ព្ទជាមួយនឹងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាក្នុងគោលបំណងដើម្បីស្វះស្វែងបញ្ចប់ភាពជាប់គាំងនយោបាយក្រោយពីការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិបានរិះគន់ថា រដ្ឋសភាបានធ្វើខុសម្តងហើយម្តងទៀតដោយរំលោភរដ្ឋធម្មនុញ្ញ។
មន្ត្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា ការណ៍ដែលលោក សម រង្ស៊ី ធ្វើដូចនេះ ជាទង្វើខុសច្បាប់ហើយប្រជាពលរដ្ឋនិងផ្តន្ទាទោស។
បន្ទាប់ពីបានវិលត្រឡប់មកពីបរទេសវិញ មេដឹកនាំគណបក្សសង្គ្រោះជាតិមានសុទិដ្ឋិនិយមថា មេដឹកនាំដ៏មានឥទ្ធិពលក្នុងតំបន់អាស៊ាននឹងអាចជួយទម្លុះទម្លាយវិបត្តិនយោបាយក្រោយពីការបោះឆ្នោត។
លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលអង្គការសង្គមស៊ីវិលចាត់ទុកថាជាឃាតករសិប្បនិម្មិតកំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់។
ជនជាប់ចោទទាំងពីររូបត្រូវបានឃុំខ្លួនអស់រយៈពេលជិតប្រាំមួយឆ្នាំពីបទជាប់ទាក់ទិននឹងអំពើឃាតកម្មលើលោកជា វិជ្ជា ដែលជាមេដឹកនាំសហជីពកម្មករដ៏ល្បីល្បាញកាលពីខែមករា ឆ្នាំ២០០៤។
គណបក្សសង្គ្រោះជាតិបានប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលនិងស្ថាប័នរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនទេ ដោយបានចាត់ទុកថា ជារដ្ឋប្រហាររដ្ឋធម្មនុញ្ញនិងបានលួចប្លន់ឆន្ទៈប្រជារាស្ត្រ។
ក្រោយពីបានបោះឆ្នោតជាកញ្ចប់ គេមមិនឃើញមានអ្វីផ្លាស់ប្តូរទេ គឺសមាសភាពថា្នក់ដឹកនាំនៃរដ្ឋសភាអាណត្តិទី៥ដូចគ្នានឹងអាណត្តិទី៤ដែរ។
ព្រះមហាក្សត្រនៅតែយាងជាព្រះរាជាធិបតីភាពបើកសម័យប្រជុំរដ្ឋសភាដំបូងនិតិកាលទី៥ឯកបក្ស ខណៈដែលមិនមានវត្តមានគណបក្សសង្គ្រោះជាតិ។
ថ្ងៃមុនការបើកសម័យប្រជុំរដ្ឋសភាដំបូងនិតិកាលទី៥ក្រោម ព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ នៅថ្ងៃសុក្រនេះគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា នឹងមិនចូលរួមប្រជុំសភាដំបូងតាមការកោះអញ្ជើញពីព្រះមហាក្សត្រទេ។
ព្រះករុណា សមេ្តចព្រះបរមនាថ នរោត្តម សីហមុនី បានច្រានចោលសំណើសុំលើកពេលនៃកិច្ចប្រជុំសភាដំបូងក្រោយការបោះឆ្នោត។
ភាគីនយោបាយទាំងពីរ បានបង្ហាញនូវសុទិដ្ឋិនិយមថា គណបក្សទាំងពីរនឹងអាចឈានទៅរកចំណុចត្រូវរ៉ូវគ្នានាពេលអនាគតឆាប់ៗនេះ។
គណបក្សទាំងពីរបានព្រមព្រៀងគ្នាលើចំណុចបី ដែលរួមមាន៖ ការសន្យាថា នឹងបញ្ឈប់រាល់អំពើហឹង្សាគ្រប់រូបភាព ដែលរួមមានការគប់ដុំថ្ម និងការប្រើប្រាស់អាវុធ។
កិច្ចប្រជុំលើកដំបូងក្រោមអធិបតីភាពព្រះមហាក្សត្រដើម្បីទម្លុះទម្លាយវិបត្តិក្រោយពីការបោះឆ្នោតមិនទទួលបានលទ្ធផលល្អប្រសើរទេ បន្ទាប់ពីកិច្ចប្រជុំនេះមានរយៈពេលកន្លះម៉ោងតែប៉ុណ្ណោះហើយបានបិទបញ្ចប់ទៅវិញយ៉ាងឆាប់។
គណបក្សប្រឆាំងសម្រេចដាក់ពាក្យបណ្តឹងនេះ ក្រោយពីបរាជ័យក្នុងការទាមទាររកយុត្តិធម៌នៅក្រុមប្រឹក្សាធម្មនុញ្ញ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណបក្ស។
ព្រះមហាក្សត្រ និងសម្តេចម៉ែយាងមកកម្ពុជាវិញក្នុងពេលវិបត្តិនយោបាយក្រោយការបោះឆ្នោតមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។
មហាបាតុកម្មលើកដំបូងរបស់គណបក្សសង្គ្រោះជាតិបានបិទបញ្ចប់ទៅតាមការគ្រោងទុកដោយមិនមានប្រឈមនឹងអំពើហិង្សា និងមិនមានការដើរហែក្បួនកណ្តាលទីក្រុងភ្នំពេញទេ។
គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខានៅថ្ងៃសុក្រនេះបានប្រកាសថា មហាបាតុកម្មដោយអហិង្សាគ្រោងនឹងមានមនុស្សចូលរួមប្រមាណ២ម៉ឺននាក់។
នៅថ្ងៃពុធនេះ គណបក្សប្រឆាំងបានបញ្ចប់ការបង្ហាត់បង្រៀនប្រជាពលរដ្ឋក្នុងផែនការធ្វើមហាបាតុកម្មអហិង្សាដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខនេះ។
ព័ត៌មានផ្សេងទៀត