ភ្នំពេញ —
បន្ទាប់ពីបានវិលត្រឡប់មកពីក្រៅប្រទេសវិញ មេដឹកនាំគណបក្សសង្គ្រោះជាតិមានសុទិដ្ឋិនិយមថា បណ្តាមេដឹកនាំនៃប្រទេសដ៏មានឥទ្ធិពលមួយចំនួនក្នុងតំបន់អាស៊ាននឹងអាចជួយទម្លុះទម្លាយវិបត្តិនយោបាយក្រោយពីការបោះឆ្នោតបាន។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីចុងខែកញ្ញាបានចាកចេញទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីដើម្បីស្វែងរកការអន្តរាគមន៍ពីមេដឹកនាំនៃប្រទេសទាំងនោះឱ្យជួយដោះស្រាយវិបត្តិនយោបាយដែលបានជាប់គាំងក្រោយការបោះឆ្នោត។
មិនមានព័ត៌មានជាក់លាក់ណាមួយថាលោក សម រង្ស៊ីបានចេញដំណើរទៅកាន់ប្រទេសណាមួយពិតប្រាកដទេក៏ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយថាលោកសម រង្ស៊ីបានទៅបំពេញទស្សនកិច្ចរយៈពេលខ្លីក្នុងប្រទេសសឹង្ហបុរី។
ក្រោយពីបានទស្សនកិច្ចនៅឯក្រៅប្រទេសចំនួនតែពីរថ្ងៃប៉ុណ្ណោះលោក សម រង្ស៊ីបានបញ្ជាក់ថាមេដឹកនាំនៃបណ្តាប្រទេសទាំងនោះបានអះអាងពីផលវិជ្ជមានថានឹងអាចដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបាន។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទក្នុងខណៈពេលដែលលោកសម រង្ស៊ី បានចូលរួមដាក់បិណ្ឌនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ចាមនៅថ្ងៃព្រហស្បតិ៍នេះ។លោកបានបញ្ជាក់ដោយមិនបង្ហាញឈ្មោះមេដឹកនាំប្រទេសណានោះថាមេដឹកនាំនៃប្រទេសនោះបានសន្យាថានិងរកដំណោះស្រាយឱ្យបានសមរម្យដែលអាចទទួលយកបានរវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ីមិនបានបញ្ជាក់លម្អិតថាតើដំណោះស្រាយនោះនិងឈរលើបញ្ហាអ្វីខ្លះទេដោយលោកគ្រាន់តែបានបញ្ជាក់ថា៖«វិជ្ជមានត្រូវតែគោរពរដ្ឋធម្មនុញ្ញ ត្រូវតែមានគណបក្សទាំងពីរចូលក្នុងរដ្ឋសភា គណបក្សសង្គ្រោះជាតិចូលក្នុងរដ្ឋសភា។ ទាល់តែមានការធានាថាយើងចូលទៅហ្នឹងយើងធានាមានតុល្យភាព។ កុំឱ្យជញ្ជីងវាផ្អៀងទៅម្ខាង»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមុនបើកសម័យប្រជុំសភាដំបូងកាលពីថ្ងៃទី២៣ខែកញ្ញាបានចរចាគ្នាចំនួនពីរលើកតែការចរចានេះមិនបានសម្រេចលទ្ធផលអ្វីដែលត្រូវបានទម្លាយចេញជាសាធារណៈទេ។
គណបក្សសង្គ្រោះជាតិក្រោយមកបាននិយាយថាខ្លួនចង់កាន់កាប់តំណែងប្រធានរដ្ឋសភានិងគណៈអចិន្ត្រយ៍និងគណៈកម្មការមួយចំនួននៃរដ្ឋសភានិងទុកឱ្យគណបក្សប្រជាជនកម្ពុជាកាន់កាប់មុខតំណែងក្នុងរដ្ឋាភិបាល។
បើទោះបីជាមានការទាមទារពីគណបក្សសង្គ្រោះជាតិយ៉ាងណាក៏ដោយក៏រដ្ឋសភារបស់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ខែកញ្ញាបានបោះឆ្នោតជាកញ្ចប់តែងតាំងស្ថាប័នរដ្ឋសភានិងរដ្ឋាភិបាលក្នុងពេលតែមួយហើយស្ថាប័នទាំងអស់នេះបានកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជា។ចំណែកឯគណបក្សសង្គ្រោះជាតិបន្តការតវ៉ាដដែលដើម្បីស្វែងរកតុល្យភាពនៃអំណាច។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាទ្វារសម្រាប់ការចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅតែបើកចំហដដែល។លោកបានបញ្ជាក់ថាជំហររបស់គណបក្សកាន់អំណាចនៅតែចង់ឱ្យមានការចូលរួមពីគណបក្សសង្គ្រោះជាតិដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
លោកបាននិយាយថា៖«គណបក្សប្រជាជននៅតែមានជំហរដដែល នៅតែត្រូវការគណបក្សសង្គ្រោះជាតិដើម្បីជាដែគូក្នុងការធ្វើឱ្យការអភិវឌ្ឍន៍គ្រប់វិស័យ ដើម្បីឱ្យមានប្រសិទ្ធភាពជូនដល់មហាជន»។
គណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យខាងមុននេះនឹងរៀបចំសមាជមហាជនមួយនៅទីលានប្រជាធិបតេយ្យដើម្បីស្នើសុំយោបល់ប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោតថាតើគួរតែសម្រេចបែបណាដើម្បីដោះស្រាយវិបត្តិនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនៅថ្ងៃទី២៣ខែតុលាខាងមុខនេះនឹងដឹកនាំធ្វើមហាបាតុកម្មជាលើកទីបីនៅទីលានប្រជាធិបតេយ្យដើម្បីស្វែងរកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត។
លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាចាប់ពីថ្ងៃទី២៣ខែតុលាតទៅលោកសង្ឃឹមថានឹងទទួលបានជំហររបស់គណបក្សសង្គ្រោះជាតិសារជាថ្មីទៀតថាតើនឹងចង់ទាមទារអ្វីពិតប្រាកដ៕