ភ្នំពេញ —
ដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែបានកើតមានឡើងក្នុងពេលដែលវិបត្តិនយោបាយបានកើតឡើងក្រោយការបោះឆ្នោតមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។
មេដឹកនាំសំខាន់ៗខាងគណបក្សប្រជាជនកម្ពុជាដែលរួមមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា។ ចំណែកឯខាងគណបក្សប្រឆាំងរួមមានលោកកឹម សុខា និងលោកសម រង្ស៊ីព្រមទាំងសមាជិកសភាជាប់ឆ្នោតចំនួនជាង១០នាក់ផ្សេងទៀតបានទៅទទួលស្វាគមន៍ដំណើរយាងនិវត្តន៍មកកាន់មាតុប្រទេសវិញរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ។
មេដឹកនាំគណបក្សប្រជាជនកម្ពុជានិងមេដឹកនាំគណបក្សសង្គ្រោះជាតិបានបែរខ្នងដាក់គ្នា មិនបាននិយាយរកគ្នាទេ ក្នុងពេលដែលព្រះមហាក្សត្រនិងសម្តេចម៉ែយាងពីទីនាំងយន្តហោះ និងបានយាងចាប់ដៃម្នាក់ៗមុននឹងព្រះអង្គយាងតាមទីនាំងរថយន្តពិសេសចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់ព្រះបរមរាជវាំង។
នៅតាមវិថីសហព័ន្ធរុស្ស៊ីមានការរិតបន្តឹងសន្តិសុខយាងមាំទាំ ចំណែកឯនៅព្រលានយន្តហោះក៏មានឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងហោះការពារពេលក្បួនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាកចេញ។
នៅមុនពេលព្រះករុណាយាងមក លោកសម រង្ស៊ី និងលោកកឹម សុខាជាពិសេសសមាជិកសភាជាប់ឆ្នោតមួយចំនួន ត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់ពិសេសរងចាំ។
ចំណែកឯលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជិតផុតអណត្តិ ត្រូវបានអនុញ្ញាតឲ្យអង្គុយនៅបន្ទប់ខាងក្នុងខុសពីមេដឹកនាំគណបក្សប្រឆាំង ដែលអង្គុយចាំនៅបន្ទប់ខាងក្រៅ ក៏ប៉ុន្តែមេដឹកនាំនៃគណបក្សគូជម្លោះទាំងពីរមិនបាននិយាយនិងមើលមុខរកគ្នាទេ។
លោកសម រង្ស៊ី មេដឹកនាំគណក្សសង្គ្រោះជាតិ ត្រូវបានចោមរោមសាកសួរពីក្រុមអ្នកកាសែត ហើយដែលខុសពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាននៅក្បែរទេ លើកលែងតែអ្នកសារព័ត៌មានពីរបីនាក់ប៉ុណ្ណោះ។
លោកសម រង្ស៊ីបានប្រាប់ក្រុមអ្នកកាសែតថា លោកមកនេះគឺមកទទួលព្រះមហាក្សត្រ គ្មានបំណងមកជួបក្រៅផ្លូវការជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនខាងគណបក្សប្រជាជនកម្ពុជាទេ។
លោកនិយាយថា៖ «ខ្ញុំថា យើងមកថ្វាយបង្គំព្រះមហាក្សត្ររៀងៗខ្លួន»។
ព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុន្នីបានចេញព្រះរាជសារមួយឆ្លើយតបទៅកាន់លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីសេចក្តីសម្រេចប្រកាសលទ្ធផលផ្លូវការកាលពីថ្ងៃអាទិត្យទី៨ខែកញ្ញា។
ព្រះមហាក្សត្របានមានបន្ទូលថា«ខ្ញុំនិងអញ្ជើញបេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនិតិកាលទី៥ទាំងអស់ប្រជុំដំបូងនាថ្ងៃទី២៣ខែកញ្ញានៅវិមានរដ្ឋសភា»។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិថាគណបក្សប្រឆាំងនៅតែប្រកាន់ជំហរថានិងមិនចូលរួមប្រជុំសភាតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រទេប្រសិនណាបើរដ្ឋាភិបាល គជបមិនរកដំណោះស្រាយតាមការទាមទាររបស់យើង។
លោកបាននិយាយថា៖ «រដ្ឋធម្មនុញ្ញលោកជាអាជ្ញាកណ្តាលក្នុងអធិបតេយ្យភាពក្នុងសិទ្ឋិមនុស្សក្នុងប្រជាធិបេតយ្យគឺលោកជាអាជ្ញាកណ្តាល។យើងសុំឲ្យលោកសុំអន្តរាគមន៍ពាក់ព័ន្ធនិងភាពមិនប្រក្រតីបោះឆ្នោតរកយុត្តិធម៌ជួនប្រជាពលរដ្ឋ»។
គ្មានមន្ត្រីគណបក្សគ្រប់គ្រងអំណាចណាម្នាក់រាប់ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងបានផ្តល់បទសំភាសន៍ជាមួយអ្នកការសែតទេ។លើកលែងតែមេដឹកនាំគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះជុំវិញដំណើរយាងនិវត្តន៏មកកាន់មាតុប្រទេសវិញរបស់ព្រះមហាក្សត្រ។
គណបក្សសង្គ្រោះជាតិបានដាក់ចេញនៅការដឹកនាំធ្វើមហាបាតុកម្មលើកទីពីរទាំងថ្ងៃទាំងយប់ចំនួនបីថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១៥, ១៦និង១៧ខាងមុខនេះដើម្បីទាមទារឲ្យបង្កើតគណកម្មការពិសេសមួយដើម្បីស៊ើបអង្កេតលទ្ធផលក្រោយការបោះឆ្នោត ដោយមានការចូលរួមពីគណបក្សជាប់ឆ្នោតទាំងពីរ អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល។
ការធ្វើមហាបាតុកម្មលើកទីពីរនេះគ្រោងនឹងដើរក្បួនដង្ហែពាសពេញទីក្រុងភ្នំពេញផងដែរ។ ក៏ប៉ុន្តែក្នុងជំនួបមួយរវាងសាលាក្រុងភ្នំពេញ និងតំណាងគណបក្សប្រឆាំងនៅថ្ងៃពុធនេះ សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យបោះតង់នៅទីលានប្រជាធិបតេយ្យនិងដើរហែក្បួនទេ៕