ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខានៅថ្ងៃសុក្រនេះបានប្រកាសថា មហាបាតុកម្មដោយអហិង្សាគ្រោងនឹងមានមនុស្សចូលរួមប្រមាណ២ម៉ឺននាក់។ នេះ បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់គណបក្ស។
គណបក្សសង្គ្រោះជាតិក៏បានព្រមានថាប្រសិនណាបើអាជ្ញាធរនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនិមួយៗមិនឱ្យប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តចូលមកក្រុងភ្នំពេញដើម្បីចូលរួមបាតុកម្មនោះនិងមានបាតុកម្មនៅនឹងកន្លែង។
ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ បានតម្រូវឱ្យពាក់ប័ណ្ណដែលចេញដោយគណបក្សសង្គ្រោះជាតិក្នុងការចុះទៅយកព័ត៌មាននៅទីលានប្រជាធិបតេយ្យប្រយោជន៍ដើម្បីហេតុផលសន្តិសុខ។
លោក ស្រីមួរ សុខហួរ ប្រធានអនុគណៈកម្មការមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិបានប្រាប់ក្នុងអង្គសន្និសីទកាសែតថាមហាបាតុកម្មនេះធ្វើឡើងដោយសន្តិវិធីមិនមានការដើរហែរក្បួនទេ។
លោកស្រីបានបញ្ជាក់ថាបាតុកម្មនឹងចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍ហើយគ្រោងនឹងបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់ ហើយកម្មវិធីនៃការធ្វើមហាបាតុកម្មនេះអ្នកស្រីមិនបានបញ្ជាក់លម្អិតទេគ្រាន់តែអ្នកស្រីអះអាងថាដំបូងនឹងមានចម្រៀងរបស់ក្រុមយុវជន ក្រោយមកនឹងមានការសម្តែងការចាប់អារម្មណ៍នៃក្រុមបាតុករនិងចុងក្រោយគេគឺការថ្លែងសុន្ទរកថារបស់លោកកឹម សុខានិងលោក សម រង្ស៊ី។
លោកស្រីនិយាយថា៖
«យើងនៅតែបញ្ជាក់ថាជាមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យដូចដែលយើងបានជូនដំណឹង»។
គណបក្សសង្គ្រោះជាតិបានប្រកាសថានឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃសៅរ៍ស្អែកនេះនៅទីលានប្រជាធិបតេយ្យ។ចំណែកនៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិវិញមានសកម្មជនជាច្រើននាក់បាននាំគ្នាធ្វើបដា ទង់សញ្ញារបស់គណបក្ស ពាក្យស្លោក និង បូសម្រាប់ចងក្បាលបានដាក់គរទុករួចជាស្រេចរង់ចាំពេលវេលាមកដល់។
នៅតាមផ្លូវជាតិសំខាន់ៗចាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ ៥និង លេខ៦កម្លាំងសមត្ថកិច្ចបានដាក់របាំងការពារដើម្បីឆែកឆេរអ្នកដំណើរតាមរថយន្តក្រុងនិងរថយន្តឈ្នួលតូចៗដែលធ្វើដំណើរពីតាមបណ្តាខេត្តនានាចូលក្រុងភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះគឺដើម្បីឆែកឆេររកអាវុធជាតិផ្ទុះក្នុងគោលបំណងការពារសុវត្តិភាពដល់ក្រុមបាតុករ។
លោកបានបញ្ជាក់ទៀតថាការត្រួតពិនិត្យនេះនឹងធ្វើឡើងជារៀងរាល់ថ្ងៃរហូតដល់រដ្ឋាភិបាលថ្មីបង្កើតឡើង។
លោកបាននិយាយថា៖
«រកអាវុធក្រែងលោមានអាវុធព្រោះថាធម្មតាគាត់ឱ្យចូលមកច្រើនអញ្ចឹងក្រែងលោកមានអាវុធអ្វីចូលទៅក្នុងបាតុករគាត់។ នេះជាការប្រុងប្រយ័ត្នរបស់អាជ្ញាធរដើម្បីការពារបាតុករនោះឯង។គ្មានហេតុផលអ្វីក្រៅពីហ្នឹងទេ»។
លោក អ៊ូ ច័ន្ទឫទ្ធិ អនុប្រធាន អនុគណៈកម្មការមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិបានរិះគន់ថាការឆែកឆេររបស់សមត្ថកិច្ចគឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋនិងជាទម្លាប់របស់ប្រទេសដែលកាន់របបកំម្មុយនិស្ត។
លោកនិយាយថា៖
«មិនត្រូវសួរនាំប្រជាពលរដ្ឋថាលោកចង់ទៅណាមកណាទេហើយការចូលឆែកឆេផ្ទះប្រជាពលរដ្ឋដែលគ្មានដីកាជាទង្វើមួយខុសច្បាប់។ ខ្ញុំឆ្លៀតឱកាសនេះដែរសុំអំពាវនាវដល់រដ្ឋាភិបាលសុំកុំឱ្យមានការរារាំងប្រជាពលរដ្ឋចូលមកភ្នំពេញទោះបីចូលមកធ្វើអ្វីក៏ដោយចូលមកបាតុកម្មក៏ដោយ»។
ការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិត្រូវបានគណបក្សនេះបានប្រកាសថាដើម្បីទាមទារឱ្យរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបង្កើតគណៈកម្មការឯករាជ្យដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីក្រោយការបោះឆ្នោត។
បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំបានប្រកាសពីជ័យជម្នះរបស់ខ្លួនរៀងៗដែលអាចកាន់កាប់រដ្ឋាភិបាលតែម្នាក់ឯងបាន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃអាទិត្យនេះបើពុំមានអ្វីប្រែប្រួលទេ៕