ភ្នំពេញ —
បើទោះបីជាមានភាពចម្រូងចម្រាសដែលមិនទាន់បានដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោតឲ្យបានចប់សព្វគ្រប់រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក្តី នៅនាទីចុងក្រោយព្រះមហាក្សត្រនៅតែយាងជាព្រះរាជាធិបតីភាពបើកសម័យប្រជុំរដ្ឋសភាដំបូងនិតិកាលទី៥ដដែល។
សម័យប្រជុំរដ្ឋសភានិតិកាលទី៥នេះមិនមានវត្តមានគណបក្សសង្គ្រោះជាតិទាំង៥៥រូបចូលរួមទេគឺមានវត្តមានតែគណបក្សប្រជាជនកម្ពុជាតែ៦៨រូបតែប៉ុណ្ណោះនិងមានឯកអគ្គរដ្ឋទូតពីបណ្តាប្រទេសមហាអំណាចសំខាន់ៗ និងសហគមន៍អឺរ៉ុបចូលរួមផងដែរ។
សម័យប្រជុំលើកនេះធ្វើឡើងក្រោមការរិតបន្តឹងសន្តិសុខយ៉ាងមាំទាំ។ ផ្លូវសំខាន់ៗនៅជុំវិញបរិវេណរដ្ឋសភា ជុំវិញព្រះបរមរាជវាំង និងជុំវិញផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវបានកម្លាំងសមត្ថកិច្ចដាក់បារាស់និងបន្លាលួសការពារ។
កម្លាំងសមត្ថកិច្ចច្រើនរាប់រយនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ខែល ដំបងឆក់សត្វឆ្កែ និងរថយន្តបាញ់ទឹកសម្រាប់បង្ក្រាបបាតុកម្ម បានឡោមព័ទ្ធជុំជិតជុំវិញបរិវេណនៃរដ្ឋសភា ក្នុងខណៈពេលអ្នកតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិកំពុងតែស្ថិតនៅខេត្តសៀមរាប និងបានយកថ្ងៃច័ន្ទនេះជាថ្ងៃរាប់បាត្រប្រគេនព្រះសង្ឃនៅថ្ងៃបុណ្យកាន់បិណ្ឌទៅវិញ។
ព្រះមហាក្សត្របានថ្លែងបើកសម័យប្រជុំដំបូងនៃរដ្ឋសភានិតិកាលទី៥មិនដល់១០នាទីផង ព្រះអង្គបានយាងចេញពីបន្ទប់រដ្ឋសភាមកថតរូបអនុស្សាវរីយ៍ជាមួយអ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សប្រជាជនកម្ពុជា និងអ្នកការទូតបរទេស។
ព្រះមហាក្សត្របានមានបន្ទូលថា សម័យប្រជុំដំបូងនៃរដ្ឋសភានិតិកាលទី៥នេះគឺជាឱកាសថ្មីនៃប្រវត្តិសាស្រ្តរបស់ស្ថាប័ននិតិប្បញ្ញត្តិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយតម្កល់ផលប្រយោជន៍ជាតិធំជាងផលប្រយោជន៍ដទៃទៀត។
ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋសភានិតិកាលទី៥និងមានដំណើរការល្អ បំពេញភារៈកិច្ចរបស់ខ្លួនដោយជោគជ័យ ដ៏ធំធេងសម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជាយើង»។
សមាជិករដ្ឋសភាទាំង៦៨រូបបានបោះឆ្នោតដោយលើកដៃគាំទ្ររបៀបវារៈចំនួនពីរគឺការសម្រេចសុពលភាពនៃអាណត្តិរបស់សមាជិកនិមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានិតិកាលទី៥ដោយសំឡេងគាំទ្រ៦៨លើ៦៨សំឡេងនៃសមាជិកមានវត្តមាន។
លោកហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដែលមានអាយុចាស់ជាងគេ បាននិយាយថា៖«សម័យប្រជុំលើកទីមួយនិតិកាលទី៥ដោយទទួលបានសំឡេង៨០ អូៗ ៦៨សំឡេង បាទ។ ទៅ៨០ឯណាឯណោះ!។ សូមអបអរសាទរ»។
បន្ទាប់ពីកិច្ចប្រជុំនៃរដ្ឋសភាដំបូង លោកងួន ញ៉ិល សមាជិកខាងគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័តមានថា នេះជាជោគជ័យមួយសម្រាប់ស្ថាប័នរដ្ឋសភា។
លោកនិយាយថា៖ «បាទ ជាជោគជ័យមួយ ព្រោះថា ព្រះករុណា ព្រះអង្គយាងមកហ្នឹងជាជោគជ័យមួយ។ ទីពីរគឺថា អង្គទូតនានាទូទាំងប្រទេសអញ្ជើញមកដែរ។ ទីបីគឺព្រឹទ្ធសមាជិកនៃសមាជិកសភាជាប់ឆ្នោតគឺថា អាយុច្រើនជាងគេគឺសម្តេចប្រធានហេង សំរិនបានអនុម័តនូវរបៀបវារៈទីមួយគឺប្រកាសសុពលភាពទាំង១២៣នាក់ ទីពីរគឺអនុម័តបទបញ្ជាផ្ទៃក្នុង»។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយបានចោទការបើកសម័យប្រជុំរដ្ឋសភាដំបូងនៅថ្ងៃច័ន្ទនេះថា គឺជាការរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA តាមរយៈទូរស័ព្ទពីខេត្តសៀមរាបមកថា សភាដែលកើតចេញនៅពេលនេះគឺជាសភាឯកបក្ស មិនមែនតំណាងឲ្យប្រជារាស្ត្រខ្មែរទាំងមូលទេ ពោលគឺផ្ទុយទាំងស្រុងនឹងគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស និងនាំប្រទេសកម្ពុជាទៅកាន់របបផ្តាច់ការសារជាថ្មីម្តងទៀត។
លោកនិយាយថា៖ «គឺថា យើងឈានទៅរករបបកុម្មុយនីស្តទៀតហើយ។ កាលពីសម័យកុម្មុយនីស្តរដ្ឋកម្ពុជាស្អីគេនោះ មាត្រាទីមួយនៃរដ្ឋធម្មនុញ្ញសម័យនោះគេចែងថា៖ «បក្សដឹកនាំរដ្ឋ និងសង្គម»។ ឥឡូវបក្សគេតែមួយបក្សដដែលដឹកនាំរដ្ឋនិងសង្គម អត់មានបក្សណាទៀតទេ គឺយើងវិលត្រឡប់ទៅសម័យកុម្មុយនីស្តវិញហើយគឺសម័យមុនកិច្ចព្រមព្រៀងទីក្រុងបារីស។ ខ្ញុំជឿថា សហគមន៍អន្តរជាតិ ហើយប្រជារាស្ត្រខ្មែរមិនអាចទទួលយកបានទេ»។
លោកសម រង្ស៊ីបានបញ្ជាក់ទៀតថា ជំហររបស់គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានការផ្លាស់ប្តូរដោយសន្តិវិធីដើម្បីសង្គ្រោះជាតិយើង។
សមាជិកសភាដែលជាប់ឆ្នោតទាំង៦៨រូបខាងគណបក្សប្រជាជនកម្ពុជានៅល្ងាចថ្ងៃច័ន្ទនេះបានធ្វើសច្ចាប្រណិធាននៅឯព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ។ ចំណែកនៅថ្ងៃអង្គារស្អែកនេះ សភានឹងរៀបចំដំណើរការបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតាំងប្រធាន អនុប្រធានទី១ អនុប្រធានទី២នៃរដ្ឋសភា ប្រធាន អនុប្រធាននៃគណៈកម្មការជំនាញទាំង៩នៃរដ្ឋសភានិងផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល៕