លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
តុលាការរាជធានីភ្នំពេញសម្រេចចោទប្រកាន់និងឃុំខ្លួនសកម្មជនសង្គម លោក នី ណាក់ ពីបទ«បរិហាកេរ្តិ៍ និងញុះញង់» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុក។ នេះបើតាមភរិយារបស់លោក នី ណាក់។
ជនជាតិថៃ ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ក្នុងក្រុងប៉ោយប៉ែត ដើម្បីគេចពីចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។
កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំងម្នាក់ ដែលកំពុងជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ បានប្រកាសធ្វើកូដកម្មបង្អត់អាហារចំនួន១០ថ្ងៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ ថ្លែងទទួលស្គាល់ថាពលរដ្ឋដែលផ្លាស់ប្តូរពីតំបន់អង្គរទៅតំបន់ថ្មីមានការលំបាក ប៉ុន្តែលោកថារដ្ឋាភិបាលបានព្យាយាមជួយប្រជាពលរដ្ឋនៅក្នុងដំណាក់កាលដំបូង ដោយមិនទុកប្រជាពលរដ្ឋចោលឡើយ។
ក្នុងពេលដែលមន្រ្តីជាន់ខ្ពស់ផ្នែកយោធារបស់ចិនបំពេញទស្សនកិច្ចនៅកម្ពុជា នាវាចម្បាំងរបស់ចិនក៏បានចូលមកមូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុផងដែរ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន៤៥ម៉ឺនដុល្លារ ដើម្បីបន្តការងារក្នុងការអភិរក្សប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថារដ្ឋាភិបាលរបស់លោកបានទម្លាក់ចោលគម្រោងសាងសង់រោងចក្រដុតធ្យូងថ្ម ដែលមានទំហំថាមពល៧០០មេហ្គាវ៉ាត់ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង
កសិករនៅខេត្តពោធិ៍សាត់អះអាងថា តម្លៃស្រូវឆ្នាំនេះឡើងថ្លៃជាងឆ្នាំមុនៗ បើទោះកសិករមួយចំនួនប្រឈមនឹងបញ្ហាទឹកលិចស្រែរបស់ពួកគេក្នុងឆ្នាំនេះក៏ដោយ។ ពួកគេចង់ឃើញតម្លៃស្រូវនេះរក្សាបានសម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីឱ្យកសិករអាចធ្វើស្រែទទួលបានផលចំណេញ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តពោធិ៍សាត់៕
កសិករនៅខេត្តពោធិ៍សាត់អះអាងថា តម្លៃស្រូវឡើងថ្លៃជាងឆ្នាំមុនៗ បើទោះកសិករមួយចំនួនប្រឈមនឹងបញ្ហាទឹកលិចស្រែរបស់ពួកគេ នៅឆ្នាំនេះក៏ដោយ។ ពួកគេចង់ឃើញតម្លៃស្រូវនេះរក្សាបានសម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីកសិករអាចធ្វើស្រែទទួលបានផលចំណេញ។
វីអូអេបានសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួន ហើយពួកគេអះអាងថាជីវភាពបានធ្លាក់ចុះ ក្រោយមករស់នៅតំបន់ថ្មី ដោយសារមិនមានដីដាំដំណា ខណៈត្រូវចំណាយថវិកាធ្វើផ្ទះ រហូតផុងខ្លួនក្នុងបំណុល។
វីអូអេបានសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួន ហើយពួកគេអះអាងថា ជីវភាពរបស់ពួកគេបានធ្លាក់ចុះ ក្រោយមករស់នៅតំបន់ថ្មីនេះ ដោយសារមិនមានដីដាំដំណាំ ខណៈត្រូវចំណាយថវិកាធ្វើផ្ទះ រហូតផុងខ្លួនក្នុងបំណុល។
នេះជានិមិត្តរូបថ្មីចុងក្រោយមួយនៃហេដ្ឋារចនាសម្ព័ន្ធ ក្រោមគម្រោង BRI(Belt and Road Initiative) របស់ចិន ដែលកំពុងមានភាពចម្រូងចម្រាសនៅក្នុងពិភពលោក ពាក់ព័ន្ធនឹងរឿងជំពាក់បំណុលវណ្ឌក និងដែលថា ចិនប្រើប្រាស់គម្រោងនេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។
ព្រលានយន្តហោះដែលត្រូវបានវិនិយោគទុនដោយក្រុមហ៊ុនចិនក្នុងរយៈពេល ៥៥ ឆ្នាំ ស្ថិតនៅក្រោមគម្រោងពាណិជ្ជកម្មខ្សែក្រវាត់និងផ្លូវរបស់ចិន ឬហៅថា BRI ដែលកំពុងតែប្រឈមភាពចម្រូងចម្រាសនៅលើពិភពលោក ពាក់ព័ន្ធនឹងបញ្ហាបំណុលវណ្ឌក និងការពង្រីកឥទ្ធិពលរបស់ចិន
រដ្ឋសភាកម្ពុជាបានប្រកាសជ្រើសរើសសមាជិកនៃថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ដែលមានសមាជិកចំនួន៩រូប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋាភិបាលគ្រោងស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាង៨០០នាក់ និងលើកលែងទោសដល់អ្នកទោសប្រមាណ៥០នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក នាពេលខាងមុខ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។
បើទោះមានភាពចម្រូងចម្រាសថា គម្រោង BRI នេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ កម្ពុជាមើលឃើញផលប្រយោជន៍ពីគម្រោងនេះ និងយល់ថា វាមិនមែនជា«អន្ទាក់បំណុល»ឡើយ ។
សាលាឧទ្ធរណ៍បានប្រកាសសាលដីកាក្នុងសំណុំរឿងកាលពីជិត១០ឆ្នាំមុន ដោយតម្កល់សាលក្រមដែលកាត់ទោសមេដឹកនាំសហជីព ក្នុងនោះមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ មេដឹកនាំសហជីពលើកឡើងថា ពួកគេមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៤ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមេដឹកនាំសំខាន់របស់ចិន មានលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីចិនផងដែរ។
ព័ត៌មានផ្សេងទៀត