ពលរដ្ឋមួយចំនួនត្អូញត្អែរពីការលំបាករស់នៅក្នុងតំបន់រុនតាឯក ក្រោយផ្លាស់ទីពីតំបន់អង្គរ
កាលពីពេលថ្មីៗនេះ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា រដ្ឋាភិបាលកម្ពុជាបានរំលោភទៅលើច្បាប់អន្តរជាតិ តាមរយៈការជម្លៀសប្រជាពលរដ្ឋប្រមាណ១ម៉ឺនគ្រួសារ នៅក្នុងតំបន់អង្គរ ដោយបង្ខំ។ អង្គការនេះបញ្ជាក់ថា អាជ្ញាធរកម្ពុជាបាន«បង្ខំជម្លៀស» ប្រជាពលរដ្ឋជាច្រើនគ្រួសារចេញពីតំបន់អង្គរតាំងពីឆ្នាំ២០២២ ឲ្យទៅរស់នៅតំបន់ថ្មី ក្នុងនោះមានសហគមន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី។ វីអូអេបានសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួន ហើយពួកគេអះអាងថា ជីវភាពរបស់ពួកគេបានធ្លាក់ចុះ ក្រោយមករស់នៅតំបន់ថ្មីនេះ ដោយសារមិនមានដីដាំដំណាំ ខណៈត្រូវចំណាយថវិកាធ្វើផ្ទះ រហូតផុងខ្លួនក្នុងបំណុល។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីតំបន់រុនតាឯក ខេត្តសៀមរាប៕