លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
លោក គួច ម៉េងលី ដែលមានងារជាឧកញ៉ាមួយរូប និងបានមករស់នៅកម្ពុជាជាពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០០២ ធ្លាប់បានថ្លែងរិះគន់វិស័យសុខាភិបាលកម្ពុជាថា ក្នុងចំណោមគ្រូពេទ្យ១០នាក់នៅកម្ពុជា មាន៩នាក់ទៅហើយដែលគ្មានក្រមសីលធម៌ ហើយព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ។
លោក គួច ម៉េងលី ដែលមានងារជាឧកញ៉ាមួយរូប និងបានមករស់នៅកម្ពុជាជាពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០០២ ធ្លាប់បានថ្លែងរិះគន់វិស័យសុខាភិបាលកម្ពុជាថា ក្នុងចំណោមគ្រូពេទ្យ១០នាក់នៅកម្ពុជា មាន៩នាក់ទៅហើយដែលគ្មានក្រមសីលធម៌ ហើយព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ។
កាលពីថ្ងៃសប្តាហ៍មុន រដ្ឋបាលលោក ដូណាល់ ត្រាំ បានវាយប្រហារដោយបាញ់គ្រាប់មីស៊ីលទៅមូលដ្ឋានយោធាផ្លូវអាកាសស៊ីរី ដែលជាទីកន្លែងក្រុមមន្ត្រីអាមេរិកជឿថា ស៊ីរីបានប្រើប្រាស់ជាមូលដ្ឋានយោធាដើម្បីកម្ចាត់ក្រុមឧទ្ទាមដែលប្រយុទ្ធនឹងរបប Assad ដោយការប្រើប្រាស់អាវុធគីមី។
ឃុំក្តុលសែនជ័យ ជាឃុំមួយក្នុងខេត្តកំពង់ឆ្នាំង ដែលទើបតែបំបែកចេញពីឃុំមួយផ្សេងទៀត។ ឃុំនេះនឹងមានមេឃុំថ្មី ក្រោយការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ ដោយចង់ចូលរួមអភិវឌ្ឍឃុំដោយផ្ទាល់ និងដើម្បីជួយគណបក្សកុំឲ្យបាត់បង់តំណែងមេឃុំ បេក្ខជនម្នាក់ដែលជាសមាជិកក្រុមប្រឹក្សាស្រុកខាងគណបក្សប្រជាជនកម្ពុជា បានសម្រេចចិត្តឈប់ពីតំណែង ហើយមកឈរឈ្មោះជាបេក្ខជនមេឃុំវិញ សម្រាប់បក្សកាន់អំណាចនេះ។
ក្រោយបញ្ចប់ការងារនេះ សកម្មភាពបម្រើប្រជាពលរដ្ឋនៅសាលាឃុំមិនមានភាពសកម្ម ដូចមុននោះទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាក្រសួងសាធារណការ និងក្រសួងមហាផ្ទៃបានសហការគ្នាក្នុងការប្រមូលប្រវត្តិរូបរបស់អ្នកបើករថយន្តដឹកកម្មករ រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញធំៗ ខណៈអ្នកបើកបររថយន្តទាំងនោះរងការរិះគន់ថាបើកបរមិនប្រុងប្រយ័ត្ន និងពុំមានប័ណ្ណបើកបរត្រឹមត្រូវ។
លោក ឆាំង យុ ថ្លែងថា ទឹកប្រាក់នេះនឹងអនុញ្ញាតឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់ផ្ដើមធ្វើដំណើរទៅរកការពង្រីកការងាររបស់ខ្លួនក្នុងការអប់រំ ការផ្សព្វផ្សាយទៅបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការសាងសង់មជ្ឈមណ្ឌលឯកសារកម្ពុជាអចិន្ត្រៃយ៍ ដែលមានឈ្មោះថាវិទ្យាស្ថានស្លឹករឹត។
នៅក្នុងដំណើរទស្សនកិច្ចមួយនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ស៊ីម៉ាក់ នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានថ្លែងថា លោកបានដឹងពីប្រវត្តិសាស្រ្តអាមេរិកនៅក្នុងសង្រ្គាមវៀតណាម ដូច្នេះអាមេរិកបានយកការបោសសម្អាតមីននៅកម្ពុជាជាអាទិភាព។
ទោះជាការទម្លាក់គ្រាប់បែកនោះបានកើតឡើងជាង៤ទសវត្សរ៍កន្លងទៅហើយក្តី តែប្រជាពលរដ្ឋនៅតែមានការភ័យខ្លាចគ្រាប់បែកដែលនៅសេសសល់ទាំងនោះនៅពេលធ្វើការក្នុងចម្ការរបស់ពួកគេ។
ទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េខាងជើង ត្រូវបានបន្សល់ទុកតាំងពីអតីតកាល នៅក្នុងសម័យដឹកនាំដោយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ។ តែទំនាក់ទំនងនេះនៅតែមានភាពល្អប្រសើររហូតមកដល់ពេលនេះ បើទោះជាប្រទេសទាំងពីរមិនមានផលប្រយោជន៍សេដ្ឋកិច្ចធំដុំឲ្យគ្នាទៅវិញទៅមក។
ជីវិតរបស់ គឹម សុខ បានផ្លាស់ប្តូរពីសិស្សពូកែគណិតវិទ្យាទៅជាយុវជនសកម្មក្នុងបញ្ហាសង្គម យុវជននយោបាយ នឹងចុងក្រោយជាអ្នកវិភាគមួយរូប។ ក្រុមគ្រួសាររបស់លោកនៅតែឆ្ងល់ថា ហេតុអ្វីបានជាលោករិះគន់រដ្ឋាភិបាលធ្ងន់ៗ ក្នុងរយៈពេលចុងក្រោយនេះ។
ក្រុមគ្រួសាររបស់អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី បានអះអាងថា វីដេអូកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបញ្ចេញជាសាធារណៈ មិនទាន់គ្រប់គ្រាន់នៅឡើយទេ និងបានរិះគន់ថាវីដេអូនេះមិនបានបង្ហាញឃាតកបាញ់សម្លាប់លោក កែម ឡី ពិតប្រាកដ ដោយទាមទារឲ្យមានការស៊ើបអង្កេតច្បាស់លាស់មួយ។
ខណៈពេលដែលសពរបស់លោក សុខ អាន កំពុងត្រូវបានដង្ហែយកទៅបូជានៅសួនច្បារវត្តបុទុមវត្តី VOA បានជួបជាមួយប្រជាពលរដ្ឋមួយចំនួន ដើម្បីសាកសួរពីមតិយោបល់របស់ពួកគាត់ អំពីការដឹកនាំរបស់លោក សុខ អាន។
កាសែតជប៉ុនដ៏ធំមួយដែលមានឈ្មោះថា The Asahi Shimbun បានរាយការណ៍ថា ស្រ្តីទាំងពីររូបដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការធ្វើឃាតនេះ បានហាត់សមការវាយប្រហារជាច្រើនដង រួមទាំងការហាត់សមនៅកម្ពុជាផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មរណភាពរបស់លោក សុខ អាន ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់និងមានសមត្ថភាពខ្ពស់របស់គណបក្ស។ ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា គណបក្សមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ដើម្បីដាក់ជំនួសលោក សុខ អាន តែលោកថា គណបក្សមិនទាន់សម្រេចការជ្រើសរើសនៅឡើយទេ។
លោក ផៃ ស៊ីផាន ប្រាប់ VOA កាលពីថ្ងៃច័ន្ទថា កម្មវិធីខ្លះរបស់វិទ្យុទាំងបីនេះមានចរិតលក្ខណៈ «វិទ្ធង្សនា» ប្រឆាំងនឹងរដ្ឋាភិបាល។ ទោះជាយ៉ាងណាលោកបដិសេធមិនពន្យល់បន្ថែមថាតើជាកម្មវិធីអ្វីនោះទេ ដោយទុកឲ្យវិទ្យុទាំងនោះគិតពិចារណាដោយខ្លួនឯងនិងទទួលខុសត្រូវលើកម្មវិធីទាំងនោះ។
រហូតមកដល់ពេលនេះ មានការផ្សព្វផ្សាយខ្សែអាត់សំឡេងបែកធ្លាយជាច្រើនទៀតពីការសន្ទនាតាមទូរស័ព្ទរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួនដែលមានការចោទប្រកាន់ថាជាការសន្ទនាជាមួយដៃគូស្នេហារបស់ពួកគេ។
ទំនប់សេសានក្រោម២ ដែលត្រូវបានចំណាយថវិកាអស់ប្រមាណ៨០០លានដុល្លារអាមេរិកនិងដែលត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។
កាលពីថ្ងៃចន្ទ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយព្រមានប្ដឹងគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សប្រឆាំងនេះ មិនផ្លាស់ប្ដូរពាក្យស្លោកសម្រាប់យុទ្ធនាការបោះឆ្នោតរបស់ខ្លួនទេនោះ។
មន្រ្តីកម្ពុជាបាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតការសម្លាប់បងប្អូនប្រុសម្តាយទីទៃរបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
ព័ត៌មានផ្សេងទៀត