លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ការសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងអ្នកស្រី អ៊ឹម ចែម អតីតមេដឹកនាំខ្មែរក្រហមមួយរូប បានក្លាយជាចម្ងល់ថា តើមានគំនាបពីរដ្ឋាភិបាលឬយ៉ាងណា? ហើយថា តើការទម្លាក់ចោលការចោទនេះនឹងប៉ះពាល់ដល់ដំណើរការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជាដែលរងគ្រោះដែរឬទេ?
សង្គមស៊ីវិលវៀតណាមបារម្ភថាដំណើរការPNPCAលើទំនប់វារីអគ្គិសនី ប៉ាក់ បេងនេះ នឹងដូចគ្នាទៅនឹងទំនប់ពីររបស់ឡាវពីមុន ដែលមិនបានដោះស្រាយបញ្ហាព្រួយបារម្ភពីភាគីវៀតណាមនិងកម្ពុជា។
«ទំនប់វារីអគ្គិសនី ប៉ាក់ បេង នឹងមានផលប៉ះពាល់ច្រើនទៅលើសហគមន៍ក្រៅតំបន់ក្នុងប្រទេសថៃនិងពេញតំបន់ទន្លេមេគង្គ រួមនឹងការប៉ះពាល់នៃគម្រោងវារីអគ្គិសនីដែលមានស្រាប់»។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទន្លេអន្តរជាតិ(International Rivers )ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
«បាទរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការប្រមូលផ្តុំ ហើយសេរីភាពនៃការជួបជុំអីរឹតត្បិតរឹតតែខ្លាំងមែនទែនហើយ»។ នេះបើយោងទៅតាមសម្តីប្រជាពលរដ្ឋមួយរូបមកពីខេត្តកណ្តាល។
រដ្ឋសភានៅព្រឹកថ្ងៃចន្ទនេះនឹងបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិភាក្សានិងអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលច្បាប់នេះនឹងអនុញ្ញាតឲ្យមានការរំលាយគណបក្ស ប្រសិនបើប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានប្រកាសថា ពួកគេនឹងមិនចូលរួមកិច្ចប្រជុំសភានៅព្រឹកថ្ងៃចន្ទនេះទេ។
លោក តឹក វណ្ណារ៉ា បញ្ជាក់ថា ក្រុមសង្គមស៊ីវិលនឹងបង្ហាញការព្រួយបារម្ភ គោលជំហរនិងសំណើសុំបដិសេធនៃការអភិវឌ្ឍទំនប់វារីអគ្គិសនី ប៉ាក់ បេង ទៅគ្រប់ភាគីពាក់ព័ន្ធ។
លោកស្រី ភោគ សេ មានប្រសាសន៍បន្ថែមទាក់ទងនឹងសវនាការជំនុំជម្រះក្នុងសំណុំរឿងឃាតកម្មនេះ ដែលត្រូវគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនាខាងមុខថា៖ «ឲ្យគេរកឲ្យឃើញ ចង់ឲ្យរកយុត្តិធម៌ឲ្យណា»។
ក្នុងវីដេអូដែលលោកផ្តល់ការបកស្រាយទៅគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិតាមរយៈប្រព័ន្ធ Skype លោក សម រង្ស៊ី បានបញ្ជាក់ថា លោកមិនចង់ឃើញគណបក្សរបស់លោកត្រូវបានរំលាយ។
បើទោះបីជាករណីស្លាប់ដោយជំងឺគ្រុនចាញ់នៅកម្ពុជាមានការធ្លាក់ចុះច្រើនក៏ដោយតំបន់នៅភាគខាងឦសានប្រទេស ជាពិសេសតំបន់ព្រៃឈើនៅជាប់ព្រំដែនវៀតណាម ឡាវ និង ថៃ នៅតែជាតំបន់គ្រោះថ្នាក់នៃជំងឺគ្រុនចាញ់។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានសម្រេចបង្កើតទំព័រហ្វេសប៊ុកចំនួនពីរ ក្នុងនោះមួយសម្រាប់វិទ្យាស្ថានស្លឹករឹត និងមួយទៀតសម្រាប់វេបសាយស្តីពីប្រវត្តិខ្មែរក្រហម ដើម្បីបង្កើនការផ្សព្វផ្សាយនិងទទួលយោបល់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
ជារៀងរាល់ឆ្នាំ ប្រជាជន ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ មកផែទន្លេក្នុងខណ្ឌឫស្សីកែវ ចម្ងាយប្រហែល៨គីឡូម៉ែត្រពីរាជធានីភ្នំពេញនេះ ដើម្បីទិញ និងលក់ត្រីសម្រាប់ធ្វើប្រហុក។ ត្រីធ្វើប្រហុកបានឡើងថ្លៃនៅឆ្នាំនេះ។
ប្រសិនបើមានការសាងសង់ ទំនប់ Pak Beng នឹងក្លាយជាទំនប់ទីបីក្នុងចំណោមគម្រោងសាងសង់ទំនប់ចំនួន១១របស់ឡាវនៅលើមេទន្លេមេគង្គ។