លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានទទូចឲ្យបណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថាអាស៊ាន ឲ្យប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ផ្សែងអ័ព្ទឆ្លងដែនដែលបង្កឲ្យមានជាតិពុល
អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា ឲ្យដឹងថាក្រុមរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ានទាំង១០ នឹងរិះរកវិធានការរួមគ្នា ដើម្បីត្រៀមពន្លត់ភ្លើងឆេះព្រៃ និងការបំផ្លាញព្រៃនៅពេលខាងមុខ។
សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងការចាប់ខ្លួន និងការគំរាមកំហែងជាបន្តបន្ទាប់។ អ្វីដែលពួកគេអាចធ្វើបាននៅពេលនេះ គឺសុំជំនួយពីអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។
អំពើហិង្សាទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិបានកើតឡើងផ្ទួនៗ ហើយក្នុងរយៈពេលបួនថ្ងៃអ្នកគាំទ្រនយោបាយអតីតបក្សប្រឆាំងដ៏ធំមួយនេះចំនួនពីរនាក់រងការវាយប្រហារដោយដំបងដែកដូចគ្នា។
កាលពីពេលថ្មីនេះ អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួនពីរនាក់ បានរងការវាយប្រហារយ៉ាងហិង្សានៅតាមទីសាធារណៈកណ្តាលរាជធានីភ្នំពេញ។ជនរងគ្រោះទាំងពីរនាក់សុទ្ធតែត្រូវវាយសំពងដោយដំបងដែក។
កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា រយៈពេល៦ខែដំបូង បន្ទាប់ពីមានការយកពន្ធអង្ករកម្ពុជាទៅអឺរ៉ុប ការនាំអង្ករកម្ពុជាចេញបានធ្លាក់ចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺចុះមកត្រឹម៩៣.០០០តោន។
ដោយសារពិបាកស្វែងរកការងារធ្វើនៅក្នុងប្រទេស និងដោយសារទទួលបានប្រាក់ខែទាប ប្រជាពលរដ្ឋវ័យក្មេងនៅភូមិបែកពាង ខេត្តកំពង់ចាម បានសម្រេចចិត្តទៅធ្វើការនៅប្រទេសជប៉ុន។ ចំណាកស្រុកទៅជប៉ុននេះ ពួកគេត្រូវបង់ថ្លៃពី៣.៥០០ទៅ៦.០០០ដុល្លារអាមេរិកទៅឲ្យក្រុមហ៊ុនជ្រើសរើសពលករ។
ក្តីបារម្ភដោយសារថ្មីៗនេះមានក្រុមយោធាបានចុះទៅចរចាទិញដីលំនៅដ្ឋានរបស់ពួកគេដើម្បីឲ្យក្រុមហ៊ុនចិន Union Development Group។ ហើយអ្នកភូមិអាចនឹងប្រឈមនឹងការបណ្តេញចេញឬការចាកចេញពីលំនៅដ្ឋានដ៏សុខសាន្តរបស់ពួកគេ។
ជាច្រើនឆ្នាំមកហើយ ជនជាតិដើមភាគតិចនៅក្នុងស្រុកអណ្តូងមាស និងស្រុកអូរជុំ ក្នុងខេត្តរតនគិរី បានបាត់បង់ដីធ្លីដោយសារតែក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL) ដែលបានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ដើម្បីដាំដំណាំកៅស៊ូ។
ជាច្រើនឆ្នាំមកហើយ ជនជាតិដើមភាគតិចនៅក្នុងស្រុកអណ្ដូងមាស និងស្រុកអូរជុំ ក្នុងខេត្តរតនគិរី បានបាត់បង់ដីធ្លីរបស់ពួកគេ។ ការបាត់បង់ដីធ្លីនេះ បានធ្វើឲ្យពួកគេជួបការលំបាកក្នុងការរកចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។
អស់រយៈពេលពីរសប្ដាហ៍មកហើយក្រោយពីការបាក់អគារនៅក្រុងព្រះសីហនុ ការស៊ើបអង្កេតនៅតែបន្តនៅឡើយ។ ស្របពេលជាមួយគ្នានោះ មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបសម្ដែងការងឿងឆ្ងល់ចំពោះការមិនបង្ហាញរបាយការណ៍ស៊ើបអង្កេតក្នុងគ្រោះថ្នាក់នេះ។
ក្នុងមួយខែៗ អ្នកស្រី យ៉ុន ភុល ត្រូវបង់ការប្រាក់ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុនិងអ្នកផ្តល់កម្ចីក្នុងភូមិសរុបចំនួន២៥ម៉ឺនរៀល។ នេះគឺជាចំនួនទឹកប្រាក់ដែលអ្នកស្រីចាត់ទុកថាជាអម្រែកដ៏ធ្ងន់សម្រាប់អ្នកស្រី។
ហេតុការណ៍ដ៏រន្ធត់នៃការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ បានអង្រួនប្រជាជាតិទាំងមូល ឱ្យស្ថិតក្នុងក្ដីអាណិតអាសូរចំពោះជនរងគ្រោះ និងបន្តរិះគន់ទៅលើមន្ត្រីដែលគ្រប់គ្រងបែបធូររលុងដោយបណ្ដោយឱ្យមានសំណង់ខ្វះបច្ចេកទេសបែបនេះ បន្តធ្វើបានរហូតដល់មានគ្រោះថ្នាក់។
បន្ទាប់ពីការបាក់អគារកំពុងសាង់សង់ចំនួន៧ជាន់នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃសោរ៍សប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់ ខេត្តដែលកំពុងរីកដុះដាលយ៉ាងគំហុកនៃសំណង់និងការរកស៊ីរបស់ចិន បានប្រឈមនឹងបញ្ហាការសាងសង់សំណង់ដោយមិនមានអាជ្ញាបណ្ណ និងសំណង់មិនមានគុណភាព។
លោក គឹម សារឹទ្ធ ជាមេការនៅសំណង់ដែលលោក ឆាយ៉ា កំពុងធ្វើការ មានប្រសាសន៍ថាកម្មករនៅទីនេះមានប្រមាណ៣០នាក់ ហើយសុទ្ធតែអ្នកមកពីខេត្តផ្សេង មិនមែននៅក្នុងក្រុងព្រះសីហនុនោះទេ។
ក្រោយមានគ្រោះថ្នាក់ កម្មករដែលធ្លាប់ធ្វើការនៅទីនោះ បានអះអាងថាសំណង់នេះ បានបន្តសង់ថែមពីរជាន់ទៀត។ ពួកគេថាកន្លងទៅ សមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យការដ្ឋានសំណង់ផងដែរ។
ចំនួនមនុស្សស្លាប់បានបន្តកើនឡើង ដែលរហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច១៨នាក់ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរថាបានស្លាប់ និង២៤នាក់ បានរងរបួសនៅក្នុងហេតុការណ៍បាក់អគារកំពុងសាងសង់មួយក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍។
មនុស្សយ៉ាងតិចមនុស្ស១៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀត រងរបួសនៅក្នុងហេតុការណ៍បាក់អគារកំពុងសាងសង់មួយក្នុងខេត្តព្រះសីហនុ កាលពីម៉ោង៤ភ្លឺថ្ងៃសៅរ៍នេះ។ នេះបើយោងតាមអាជ្ញាធរខេត្តព្រះសីហនុ។
ព័ត៌មានផ្សេងទៀត