លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
លោក ហ៊ុន សែនថាការសម្រេចនេះ គឺដើម្បីទប់ស្កាត់លទ្ធភាពនៃការរាតត្បាតនៃជំងឺនេះ ហើយលោកសុំការយោគយល់ពីប្រជាពលរដ្ឋផង។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញវិធានការរបស់រដ្ឋាភិបាលពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩នៅកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារនេះ។
ក្រសួងបញ្ជាក់ថា ជនបរទេសនោះ គឺជាស្រ្តីទេសចរជនជាតិវៀតណាម អាយុ២៧ឆ្នាំ មកពីប្រទេសវៀតណាម។ ស្រ្តីម្នាក់នោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ដោយសារវីរុសកូរ៉ូណា ដែលនាំមិនមានការបញ្ជាទិញ និងកង្វះវត្ថុធាតុដើម កម្មកររោងចក្ររាប់ម៉ឺននាក់ត្រូវបានព្យួរឬបញ្ឈប់ពីការងារតែម្តង។
ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីឆ្លងវីរុសកូរ៉ូណាមួយទៀតនៅខេត្តព្រះសីហនុ ដែលកើតលើជនជាតិខ្មែរ ដែលនាំឲ្យករណីឆ្លងទូទាំងប្រទេស កើនឡើងដល់ទៅ១១០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីព្រាងច្បាប់ «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលគណៈរដ្ឋមន្រ្តី និងលោក ហ៊ុន សែន អនុម័តនៅថ្ងៃអង្គារនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ ចំពោះអ្នកប្រឆាំងនឹងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីបួននាក់ឲ្យធ្វើជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការយល់ព្រមពីសភានៅព្រឹកនេះ។
កាលពីសប្តាហ៍មុន លោកហ៊ុន សែន ថារដ្ឋាភិបាលរបស់លោកនឹងបង្កើតច្បាប់មួយដើម្បីអាចជាការអនុវត្ត ពេលប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្ន ដើម្បីទប់ទល់នឹងការរាតត្បាតវីរុសកូរ៉ូណា។ នៅថ្ងៃនេះលោកថាច្បាប់នេះត្រូវបានបញ្ចប់សេចក្តីព្រាង ហើយនឹងត្រូវអនុម័តជាប្រញាប់។
រដ្ឋាភិបាលថៃបានអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ក្នុងនោះពលករដែលកំពុងធ្វើការក្នុងប្រទេស អាចបន្តរស់ និងធ្វើការ រហូតដល់ចុងខែមិថុនា បើទោះឯកសាររបស់ពួកគេផុតកំណត់ក៏ដោយ។
ពលរដ្ឋដែលជាសះស្បើយនោះ បានរៀបរាប់ថា ពួកគេមានសុខភាពល្អ ដោយបាត់ផ្តាសាយ ឈឺក្បាល និងអស់កម្លាំងជាដើម។ ប៉ុន្តែថា ពួកគេនៅធ្វើតេស្តម្តងទៀតនៅខែក្រោយនេះ បើទោះពួកគេត្រូវបានអនុញ្ញាតឲ្យទៅផ្ទះក៏ដោយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ ព្រមានថា លោកកំពុងសិក្សាលទ្ធភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលលោកថា ធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូរ៉ូណា នៅពេលប្រជាជនមិនស្តាប់តាមការអំពាវនាវរបស់រដ្ឋាភិបាល។
ពលរដ្ឋមួយចំនួនក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចាប់ផ្តើមដាក់ទីងមោងខាងមុខផ្ទះ ជាជំនឿមួយឲ្យពួកគេជៀសផុតពីការឆ្លងវីរុសកូរ៉ូណា ដែលឆ្លងនៅកម្ពុជាទៅដល់៨៧ករណីហើយរហូតមកដល់ថ្ងៃចន្ទ។
បើតាមចំណារនៅលើលិខិតស្នើសុំដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ លោក កូយ សៅ ប្រធានអង្គជំនុំជម្រះ បានសរសេរថា៖ «ឯកភាពតាមពាក្យសុំដោយឲ្យពន្យារពេលរហូតដល់មានការជូនដំណឹងអំពីកាលបរិច្ឆេទសវនាការជាថ្មី»។
មនុស្ស៣១នាក់ទៀត ក្នុងនោះមានបរទេសចំនួន២៩នាក់ និងខ្មែរ២នាក់ នៅក្នុងខេត្តព្រះសីហនុ បានឆ្លងវីរុសកូរ៉ូណា។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
រហូតមកដល់ពេលនេះ ករណីឆ្លងវីរុសកូរ៉ូណាកើនដល់ទៅជិត៥០នាក់ក្នុងប្រទេសកម្ពុជា ក្នុងនោះមានពលរដ្ឋកម្ពុជា២៣នាក់ដែលមកពីការចូលរួមពិធីសាសនាមួយនៅក្នុងប្រទេសម៉ាឡេស៊ី។
ភាគីកម្ពុជាស្នើឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីសម្រសម្រួល និងធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ។
កន្លងទៅ កម្ពុជាបានសិក្សាលទ្ធភាពនៃការស្ថាបនាទំនប់វារីអគ្គិសនីនៅលើតួ និងដៃទន្លេមេគង្គ ក្នុងនោះមានទំនប់ដ៏ធំបំផុតក្នុងខេត្តក្រចេះ ដែលមានទំហំថាមពលទៅដល់២៦០០មេហ្គាវ៉ាត់។ ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គមានការព្រួយបារម្ភថាពួកគេនឹងត្រូវបម្លាស់ទីកន្លែងរស់នៅ ខណៈការស្ថាបនាទំនប់នេះនៅមានភាពមិនច្បាស់លាស់នៅឡើយ។
ព័ត៌មានផ្សេងទៀត