លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
កន្លងទៅកម្ពុជាបានសិក្សាលទ្ធភាពនៃការស្ថាបនាទំនប់វារីអគ្គិសនីនៅលើតួនិងដៃទន្លេមេគង្គ ក្នុងនោះមានទំនប់ដ៏ធំបំផុតក្នុងខេត្តក្រចេះ។ មន្រ្តីនៃក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជាមិនមានផែនការស្ថាបនាទំនប់វារីអគ្គិសនីលើតួទន្លេមេគង្គនោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ ក្នុងចំណោមអ្នកទាំងនោះ មាន១១នាក់ ទើបត្រឡប់មកពីការចូលរួមពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី។ បើតាមសេចក្តីប្រកាសព័ត៌មាន ពួកគេស្ថិតក្នុងខេត្តចំនួន៥ និងរាជធានីភ្នំពេញ។
ខណៈដែលករណីឆ្លងវីរុសកូរ៉ូណាកើនឡើងនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលនៅថ្ងៃនេះបានប្រកាសបិទការបង្រៀននៅតាមសាលាទាំងអស់នៅក្នុងប្រទេសចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ឧត្តមសិក្សា។
អស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ប្រជាពលរដ្ឋនៅភូមិស្រែគរដែលជាជនជាតិដើមភាគតិច បានជួបប្រទះបញ្ហាទឹកឡើងជាបន្តបន្ទាប់ ក្រោយភូមិចាស់របស់គេត្រូវបានលិចលង់ ដោយសារការស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែង។
មុនដង្ហើមចុងក្រោយ អតីតចុងភៅជំនិតនិងជាអ្នកការទូតរបស់ប៉ុល ពតអស់រយៈពេល១៤ឆ្នាំនៅតែថា របបនេះស្នេហាជាតិ។
ជិត១០ឆ្នាំមកហើយ ជីវិតរបស់អ្នកស្រី ឃន ខន បានផ្លាស់ប្តូរ ចាប់តាំងពីអ្នកស្រីបាត់បង់ដីធ្លីប្រមាណ៣ហិកតាទៅក្រុមហ៊ុនស្ករអំពៅភ្នំពេញ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការប្រមូលសំណាកនិងធ្វើតេស្តនេះធ្វើឡើងក្រោយមានការរកឃើញថា អ្នកដំណើរម្នាក់ជនជាតិអាមេរិកកាំងដែលបានជិះនាវានេះ ហើយបានចេញពីកម្ពុជា ត្រូវបានអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តរកឃើញថា ផ្ទុកវីរុសកូរ៉ូណា ។
ស្ត្រីអាមេរិកាំងរូបនេះគឺជា អ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរចំនួន ជាង ២០០០នាក់តាមនាវាកម្សាន្ត Westerdam របស់ក្រុមហ៊ុន Holland America Line ដែលរដ្ឋាភិបាលចំនួនបួន រួមមានជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ដោយសារបារម្ភថា អ្នកដំណើរទាំងនោះអាចមានមេរោគកូរ៉ូណា។
អ្នកធ្វើដំណើរជាង ៤០០នាក់ ក្នុងចំណោមអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ប្រមាណ ១៥០០ នាក់នៅលើនាវា Westerdam ត្រូវបានអនុញ្ញាតឲ្យឡើងគោក នៅថ្ងៃសុក្រនេះ បន្ទាប់ពីរង់ចាំពេញមួយថ្ងៃព្រហស្បតិ៍។ ការចុះពីនាវានឹងធ្វើឡើងនៅថ្ងៃបន្តបន្ទាប់ ក្រោយមានការរៀបចំរបស់ក្រុមហ៊ុន Holland America Line។
នាវារបស់ក្រុមហ៊ុន Holland America Line នេះ ត្រូវបានរដ្ឋាភិបាលជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ដោយសារខ្លាចមានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 នៅលើនាវា។
នាវាកម្សាន្តរបស់ក្រុមហ៊ុនអង់គ្លេស និងសហរដ្ឋអាមេរិកដែលមានប្រវែង ២៨០ម៉ែត្រ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឲ្យចូលចតនៅចម្ងាយប្រមាណពីរគីឡូម៉ែត្រកន្លះពីកំពង់ផែស្វយ័តក្រុងព្រះសីហនុមុនម៉ោង ៧ព្រឹកបន្តិចនៅថ្ងៃនេះ។
ការសម្រេចព្យួរបណ្តោះអាសន្នកើតឡើង បន្ទាប់ពីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចដែល VOA ទទួលបាននៅថ្ងៃពុធនេះ។
មុនការចេញផ្សាយសេចក្តីសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុបលើឋានៈអនុគ្រោះពន្ធកម្ពុជានៅថ្ងៃពុធសប្ដាហ៍នេះ របាយការណ៍ចម្រុះមួយរួមទាំងសារព័ត៌មានផងលើកឡើងជាមុនថា កម្ពុជាប្រឈមនឹងការព្យួរEBAលើផលិតផលមួយចំនួន។
សង្គមស៊ីវិលព្រួយបារម្ភថា ទំនប់វារីអគ្គិសនីថ្មីរបស់ឡាវឈ្មោះថា Luang Prabang នឹងធ្វើឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រីនិងដីល្បាប់នៅផ្នែកខាងក្រោម។
ក្រុមហ៊ុនចិន Rui Feng ដែលមានជម្លោះជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចជិត១០ឆ្នាំមកហើយ ក្រោយទទួលបានដីសម្បទានសរុបជាង៤ម៉ឺនហិកតាពីរដ្ឋាភិបាល បានបិទដំណើរការ។
ក្រោយការបញ្ជារបស់លោក ហ៊ុន សែន ឲ្យស៊ើបអង្កេតករណីពលរដ្ឋម្នាក់ស្លាប់នៅខេត្តបន្ទាយមានជ័យ ខណៈស្ថិតក្នុងការឃុំឃាំង ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងភ្លាមៗ ហើយលទ្ធផលខុសពីការអះអាងរបស់រដ្ឋបាលខេត្ត និងពន្ធនាគារ។
ព័ត៌មានផ្សេងទៀត