លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការចិញ្ចឹមសត្វតោដែលត្រូវបានរឹបអូសពីជនជាតិចិន ជាករណី«ពិសេសមួយ» ក្រោមហេតុផលថា ជាការចិញ្ចឹមតាំងពីតូច ហើយដូចជាសមាជិកគ្រួសារ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់ បញ្ហាជំងឺកូវីដ១៩និងប្រធានបទប្រជាធិបតេយ្យនិងសិទ្ធិរបស់ពលរដ្ឋ។
សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងសុខាភិបាលឲ្យដឹងថាករណីឆ្លងថ្មីមាន៩៦៦នាក់ដែលនាំឲ្យករណីឆ្លងសរុបមានជាង៥២.៣៥០ករណី។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានឲ្យដឹងថាអាជ្ញាធរខេត្តបានដកហូតដីក្នុងតំបន់អភិរក្សមកវិញ ក្រោយមានការកាប់ទន្រ្ទានខុសច្បាប់ និងមានការចេញលិខិតស្នាមទទួលស្គាល់ដោយរដ្ឋបាលឃុំ។
លោកនាយករដ្ឋមន្រ្តីបន្ថែមថាការចាក់វ៉ាក់សាំងនេះជាមរតកនយោបាយរបស់លោកផងដែរ។
ចៅក្រមស៊ើបសួរនៃតុលាការខេត្តមណ្ឌលគិរី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានសម្រេចឃុំខ្លួនមន្រ្តីយោធា និងនគរបាលព្រំដែនសរុបចំនួន៩នាក់ ក្រោមបទចោទសមគំនិតបើកដៃឲ្យមានការកាប់ឈើនាំទៅប្រទេសវៀតណាម។
កាលពីថ្ងៃអង្គារក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងថ្មីចំនួនជាង ៧០០នាក់ និងស្លាប់ ១៩នាក់។
លោក Xi បានបង្ហាញនូវជំនឿចិត្តពេញទំហឹងថា គណបក្សប្រជាជនកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នឹងរួមចំណែកកាន់តែខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេស និងជួយដល់ប្រជាជន ក៏ដូចជារួមចំណែកសម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។
របាយការណ៍បញ្ជាក់ថាក្រុមហ៊ុនសន្តិសុខឯកជនរបស់ចិននេះ ជួយការពារការរកស៊ីរបស់អ្នកវិនិយោគចិន ប៉ុន្តែក៏អាចជាការពង្រឹងឥទ្ធិពលរបស់ចិនក្នុងប្រទេសសាមីផងដែរ។
ការចោទប្រកាន់នេះនាំឱ្យមានការរំឭកដល់ការចោទប្រកាន់លើគណបក្សសង្គ្រោះជាតិ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស ជាទស្សនកិច្ចលើកដំបូង ក្រោយចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបឬហៅថា Brexit។
រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេសនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃពុធ ទី២៣ ខែមិថុនា ដែលនេះជាទស្សនកិច្ចលើកដំបូង ក្រោយចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបឬហៅថា Brexit។
ពួកគេថាបញ្ហាជំងឺកូវីដ១៩បានប៉ះពាល់លើកម្មករក្នុងវិស័យកាត់ដេរ អ្នកប្រកបរបរផ្លូវភេទ និងប្រជាកសិករកម្ពុជា។
អាមេរិកបញ្ចប់ជំនួយការពារព្រៃឡង់កម្ពុជា ក្រោមហេតុផលថាបញ្ហាព្រួយបារម្ភមិនត្រូវបានដោះស្រាយ
អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិអះអាងនៅថ្ងៃព្រហស្បតិ៍នេះថាយុវជន៣នាក់ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចោទប្រកាន់«រួមគំនិតក្បត់» ដែលជាបទចោទមួយគេដឹងថាកន្លងទៅពាក់ព័ន្ធនឹងសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ។
ចាប់តាំងពីផ្ទុះឆ្លងព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជារាយការណ៍ករណីឆ្លងសរុបប្រមាណ៤ម៉ឺននាក់ហើយរហូតមកដល់ថ្ងៃទី១៦ ខែមិថុនានេះ។ ករណីឆ្លងក្នុងរយៈពេល១៥ថ្ងៃក្នុងខែមិថុនានេះ មានប្រមាណ៩.៣៧០នាក់។
ស្ថានទូតអូស្រ្តាលីបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាមន្រ្តីស្ថានទូតបានជួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនិងទទួលបានបច្ចុប្បន្នភាពពីសំណើសុំបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ
បន្ទាប់ពីការចុះពិនិត្យមើលកាលពីថ្ងៃសុក្រសប្តាហ៍មុន ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថាមន្ត្រីយោធារបស់ខ្លួនមិនត្រូវបានអនុញ្ញាតឲ្យចូលទៅពេញលេញតំបន់ដែលពួកគេចង់ទៅនោះទេ។
លោកទៀ បាញ់ ថាការលើកឡើងរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិក អ្នកស្រី Wendy Sherman ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១ ខែមិថុនា និងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនត្រឹមត្រូវទាល់តែសោះ ពាក់ព័ន្ធនឹងការសួរនាំអំពីអនាគតនៃមូលដ្ឋានកងទ័ពចិននៅរាម។
អាជ្ញាធររាជធានីភ្នំពេញបានសម្រេចដាក់ផ្នែកខ្លះនៃភូមិចំនួន៤ក្នុងខណ្ឌពោធិ៍សែនជ័យជា«តំបន់លឿងទុំ»រយៈពេល១៤ថ្ងៃ ខណៈករណីឆ្លងជំងឺកូវីដ១៩នៅបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។
ព័ត៌មានផ្សេងទៀត