លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា សមាជិកបានពិភាក្សាគ្នាដោយស្ថាបនា និងផ្លែផ្កា លើផែនការការងារមួយឆ្នាំរបស់អាស៊ាន។
លោក ហ៊ុន សែន បន្តការពារដំណើរទស្សនកិច្ចរបស់លោកទៅជួបមេដឹកនាំយោធា កាលពីខែមករា ដែលលោកយល់ថា នេះជាវិធីសាស្រ្តទន់មួយសម្រាប់បើកផ្លូវចរចា។
ការប្រជុំនៅលើកនេះនឹងមិនមានរដ្ឋមន្ត្រីការបរទេសរបបសឹកមីយ៉ាន់ម៉ាចូលរួមទេ។
សកម្មជនគណបក្សប្រឆាំងមួយចំនួនដែលធ្លាប់ជាប់ពន្ធនាគារបានចាប់ផ្តើមបន្តសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀនបើទោះជាពួកគេអះអាងពីការបន្តប្រឈមការធ្វើទុក្ខបុកម្នេញនៅពេលខាងមុខ។
លោកបន្ទោសថា រដ្ឋមន្រ្តីដែលផ្តល់អាជ្ញាបណ្ណសម្រាប់នាំចូលសារធាតុទាំងនោះនឹងត្រូវប្រឈមនឹងការទទួលខុសត្រូវ ដែលធ្វើឲ្យខូចសុខភាពសាធារណៈ បើនៅតែបណ្តែតបណ្តោយឲ្យមានការនាំចូលបែបនេះ។
នៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងមិនត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ ប្រសិនបើមិនមានការវិវឌ្ឍ៥ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំមុន។
ក្នុងពាក្យបណ្តឹងរបស់អ្នកភូមិ កាលពីខែមេសា ឆ្នាំ២០២១ ពួកគេបានអះអាងថាការផ្តន្ទាទោសលើពួកគេ«ពិតជាមិនបានផ្តល់ភាពយុត្តិធម៌»ឡើយ។
គណៈកម្មការទន្លេមេគង្គបានជំរុញឲ្យប្រទេសទាំង៦នៅតាមដងទន្លេមេគង្គ ដែលរួមមានចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយជាបន្ទាន់នូវលំហូរទឹកទាបក្នុងតំបន់ បម្រែបម្រួលទឹក និងភាពរាំងស្ងួត។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាជួបមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត។
កាលពីថ្ងៃពុធ ក្រសួងការបរទេសកម្ពុជាបានប្រកាសថា កិច្ចប្រជុំអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាប នៅសប្តាហ៍ក្រោយ ត្រូវបានលើកពេល។ ការលើកពេលនេះ កើតមានស្របពេលមានភាពចម្រូងចម្រាសអំពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា និងការមិនចង់ឲ្យអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ក្រោមរបបយោធា ចូលរួមប្រជុំនេះ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាបនាសប្តាហ៍ក្រោយ ត្រូវបានលើកពេល ក្រោមហេតុផលថា រដ្ឋមន្រ្តីការបរទេស«ជាច្រើនរូប»រវល់។
មន្រ្តីជាន់ខ្ពស់ចក្រភពអង់គ្លេសបានពិភាក្សាបញ្ហាសិទ្ធិមនុស្សនិងស្ថានភាពនយោបាយជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាមេដឹកនាំគណបក្សប្រឆាំងនិងសង្គមស៊ីវិលដោយឡែកពីគ្នានៅក្នុងដំណើរទស្សនកិច្ចមករាជធានីភ្នំពេញរយៈពេល២ថ្ងៃ។
កាលពីព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាដើម្បីបំពេញទស្សនកិច្ចពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចរងការរិះគន់ផងដែរថា កម្ពុជាដែលជាប្រធានអាស៊ានគាំទ្រមេដឹកនាំយោធា។ តែ លោក ហ៊ុន សែន អះអាងថា ដំណើរទស្សនកិច្ចនេះ មិនមានការពិភាក្សាអ្វីឃ្លាតឆ្ងាយពីចំណុចទាំង៥ ដែលបានឯកភាពគ្នាឡើយ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅថ្ងៃពុធនេះបានប្រកាស«កុំឲ្យយកការសន្និដ្ឋានឆាប់ពេក»លើដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសមីយ៉ាន់ម៉ាដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះ។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីអំពាវនាវមួយឲ្យអ្នកតវ៉ាបញ្ឈប់ការប្រមូលផ្តុំ ដោយចោទការធ្វើកូដកម្មរបស់អតីតបុគ្គលិកណាហ្គាវើលដ៍រយៈពេល២សប្តាហ៍មកនេះ«ខុសច្បាប់» ហើយ«ប៉ះពាល់ធ្ងន់ធ្ងរ»ដល់សន្តិសុខសុវត្ថិភាពសាធារណៈ។ ការណ៍នេះនាំឲ្យមានការព្រួ
រដ្ឋបាលខេត្តកែបកំពុងរៀបចំឆ្នេរសមុទ្រក្នុងក្រុង ដោយចាក់ដីលុបឆ្នេរប្រវែងជិត៣គីឡូម៉ែត្រ ដែលជាគម្រោងមួយអាជ្ញាធរប្រកាសថានឹងធ្វើផ្លូវ សួនច្បារ ឆ្នេរខ្សាច់កម្រិតខ្ពស់ ហាងកាហ្វេ និងបន្ទប់ទឹកសាធារណៈជាដើម។ ប៉ុន្តែអ្នកពាក់ព័ន្ធមួយចំនួនបានបង្ហាញក្តីបារម្ភអំពីការបាត់បង់អាជីវកម្មរបស់ពួកគេ និងឆ្នេរធម្មជាតិក្នុងខេត
រដ្ឋបាលខេត្តកែបកំពុងសម្រុកចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែបក្នុងរយៈពេលជាងមួយខែមកហើយ។ វាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដែលអាជ្ញាធរខេត្តអះអាងថាដើម្បីធ្វើសួនច្បារវិថីចូលសមុទ្រ និងឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់។
អ្នកស្រី រើន រៀម អាយុ៤១ឆ្នាំមិនបានជួបស្វាមីជាង២ឆ្នាំមកហើយក្រោយលោករត់ភៀសខ្លួននយោបាយទៅជ្រកកោនក្នុងប្រទេសថៃ។ ស្វាមីរបស់អ្នកស្រី គឺលោក រុន ចន្ធី អាយុ៣៧ឆ្នាំបានរត់ចេញពីប្រទេសភ្លាមៗ ក្រោយដឹងថាលោកមានឈ្មោះត្រូវចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៩ គឺនៅពេលដែលលោ
លោក រុន ចន្ធី អាយុ៣៧ឆ្នាំ ដែលជាសកម្មជននយោបាយម្នាក់របស់គណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់អូរចារ ខេត្តបាត់ដំបង បានរត់គេចខ្លួនទៅប្រទេសថៃ ជាង២ឆ្នាំមកហើយ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ភរិយារបស់លោកដែលរស់នៅក្នុងខេត្តបាត់ដំបងបានរៀបរាប់ទុក្ខលំបាក ក្រោយស្វាមីគេចខ្លួនទៅជ្រកកោនក្នុងប្រទេសថៃ ព្រោះរឿងន
បើទោះកំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការលោក ប្រាក់ ឈន ដែលជាសកម្មជននយោបាយថ្នាក់ក្រោមរបស់អតីតគណបក្សសង្រ្គោះជាតិនៅក្នុងឃុំស្តុកប្រវឹកស្រុករុក្ខគិរី ខេត្តបាត់ដំបងនៅតែចង់ធ្វើនយោបាយ និងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២។ ប៉ុន្តែលោក ឈន អាយុ
ព័ត៌មានផ្សេងទៀត