លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក ហ៊ុន សែន បានប្រាប់សមភាគីរបស់លោកថា លោក«សោកស្តាយ»ចំពោះការបាញ់មីស៊ីល និង«ថ្កោលទោស»ចំពោះការបាញ់នេះ។
ក្រុមយុវជនបានធ្វើពិធីដង្ហែ«សពព្រៃឈើ» ដោយបានយកញត្ដិទៅដាក់នៅក្រសួងបរិស្ថាន។
ប្រជាពលរដ្ឋអះអាងថា ពួកគេរស់នៅទីនោះយូរលង់មកហើយ នៅលើដីដែលមានទំហំធំ ប៉ុន្តែអាជ្ញាធរផ្តល់សំណងដីធ្លី ដែលមានទំហំតូច ដែលពួកគេយល់ថាជាដំណោះស្រាយមិនសមរម្យ ហើយអយុត្តិធម៌សម្រាប់អ្នកភូមិដែលរស់នៅយូរឆ្នាំ។
នៅថ្ងៃព្រហស្បតិ៍នេះ តុលាការខ្មែរក្រហមបានសម្រេចផ្តន្ទាទោសមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ឲ្យជាប់ពន្ធនាគារមួយជីវិត បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន និងឃុំឃាំងអស់រយៈពេល ១៥ ឆ្នាំមកហើយ។ នេះជាសេចក្តីសម្រេចចុងក្រោយ ហើយតុលាការនឹងបញ្ចប់សវនាការនៃកាត់ទោសមេដឹកនាំខ្មែរក្រហម។
សេចក្តីសម្រេចរបស់តុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ជាការសម្រេចចុងក្រោយទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែសីហា ឆ្នាំ ២០២១ ក្នុងសំណុំរឿង ០០២ វគ្គ ២។
ការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ ការរុករករ៉ែនៅបាតទន្លេ ការធ្វើទំនប់វារីអគ្គិសនី និងការទាញយកទឹកពីក្រោមដៃ កំពុងធ្វើឲ្យដីដែលមានជីជាតិល្អពីមុនមក លែងសមស្របសម្រាប់ដំណាំស្បៀងសំខាន់។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាពីសំណាក់ជនបរទេស ដែលនេះនាំឲ្យកម្ពុជាក្លាយជាប្រទេសរងគ្រោះនៃអំពើខុសច្បាប់ទាំងនេះ។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ នឹងបើកសវនាការជំនុំជម្រះលើការចោទប្រកាន់លោក សុន ឆ័យ ទាក់ទងនឹងការអត្ថាធិប្បាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា។
លោកVitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានបញ្ចប់បេសកកម្មរបស់លោកក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល ១១ថ្ងៃ។ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល គណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ី
ក្រុមតាមដានបានសង្កេតឃើញពីការប្រែប្រួលខ្លះៗលើភាពចម្រុះនៃមច្ឆានៅផ្នែកខាងលើទំនប់សាយ៉ាប៊ូរី ដោយវាមានកម្រិតថេរចាប់ពីឆ្នាំ២០១៧ដល់២០១៩ និងធ្លាក់ចុះក្នុងឆ្នាំ២០២០។
សភាកម្ពុជាបានបញ្ជាក់អំពីសំណុំរឿងសកម្មជននយោបាយ ដោយប្រាប់ទៅប្រតិភូសភាអាមេរិកថា សមត្ថកិច្ចរបស់តុលាការមិនបានបំពានលើសិទ្ធិនយោបាយ និងការបញ្ចេញមតិទេ តែនេះជាការអនុវត្តច្បាប់។
ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតមួយ ហើយរដ្ឋាភិបាលមិនបានខិតខំជាដុំកំភួនដើម្បីកែលម្អ។
អគារជាច្រើនមិនទាន់សាងសង់រួច ក្រោយជនជាតិចិនបានសម្រុកចាកចេញពីខេត្តព្រះសីហនុ។ ការចាកចេញរបស់ជនជាតិចិន នាំឲ្យប៉ះពាល់ដល់ការងាររបស់កម្មករខ្មែរ និងអ្នកលក់ដូរក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
កសិករធ្វើស្រែនៅក្បែរព្រែកក្នុងខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា ត្អូញត្អែរអំពីកម្រិតទឹកសមុទ្រឡើង ហើយទឹកប្រៃបានជ្រៀតចូលស្រែរបស់ពួកគេ ដែលបណ្តាលឲ្យពួកគេមិនអាចធ្វើស្រែទទួលបានផល។
កសិករធ្វើស្រែនៅក្បែរព្រែកក្នុងខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា ត្អូញត្អែរអំពីកម្រិតទឹកសមុទ្រឡើង ហើយទឹកប្រៃបានជ្រៀតចូលស្រែរបស់ពួកគេ ដែលបណ្តាលឲ្យពួកគេមិនអាចធ្វើស្រែទទួលបានផល។
ដោយខឹងសម្បានឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីសប្ដាហ៍មុន ប្រទេសចិនបាននិយាយថា ខ្លួននឹងព្យួរកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលើទំនាក់ទំនងផ្នែកយោធា កិច្ចការទប់ទល់នឹងការប្រែប្រួលអាកាធាតុនិងបញ្ហាដទៃផ្សេងទៀត។
នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ រដ្ឋមន្ត្រីការបរទេសអាមេរិកបានជំរុញឲ្យកម្ពុជាបើកចំហ និងមានតម្លាភាពលើមូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុ ដែលយោធាចិនកំពុងធ្វើទំនើបកម្ម។ លោកថា បើមានការអនុញ្ញាតឲ្យចិនប្រើប្រាស់សម្រាប់សកម្មភាពយោធានានា វានឹងធ្វើឲ្យប៉ះពាល់ស្ថិរភាពក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយដល់ លោក ស៊ុន ណារិន នៃ VOA នៅសណ្ឋាគារសុខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលអវត្តមានរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក ហ៊ុន សែន បានថ្លែងថាការប្រហារជីវិតសកម្មជន៤រូបកាលពីកន្លងទៅធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
ព័ត៌មានផ្សេងទៀត