លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីពេលថ្មីៗនេះ លោក គុយ ធីតា ដែលជាសហស្ថាបនិករបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ» បានលើកឡើងថា ការស្រឡាញ់ភេទដូចគ្នាមិនបានបង្កនូវបញ្ហានិងហានិភ័យណាមួយទៅដល់ក្រុមគ្រួសារ ឬសង្គមឡើយ។
ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ស្របពេលដែលការបង្កើតមាតិកាលើបណ្តាញសង្គមក៏ចាប់ផ្តើមរីកចម្រើនខ្លាំង។ អ្នកបង្កើតមាតិកាខ្លះអាចរកប្រាក់ចំណេញបាន ក៏ប៉ុន្តែអ្នកខ្លះក៏មានការលំបាក។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕
កាលពីខែកុម្ភៈ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច ចេញដីកាបង្គាប់ឱ្យលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល រួមគ្នាសងសំណងការខូចខាតប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិកឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៅក្នុងរយៈពេល ១ ខែ។
លោក រ៉ុង ឈុន ស្នើសុំតុលាការអនុញ្ញាតឱ្យលោកបង់ប្រាក់សំណងការខូចខាតចំនួន ៤០០ លានរៀល ឬស្មើនឹងប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិកឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ជាដំណាក់កាលៗ។ លោកបញ្ជាក់ថា លោកមិនគេចវេះចំពោះការបង់សងឡើយ។
ពលរដ្ឋខ្មែរជាង១លាន២សែននាក់កំពុងធ្វើការនៅប្រទេសថៃ ដើម្បីរកថវិកាបញ្ជូនមកគ្រួសារដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារមួយចំនួនអះអាងថា ជីវភាពរបស់ពួកគេនៅតែប្រឈមការលំបាក បើទោះបីពួកគេមានកូនធ្វើការនៅប្រទេសថៃក៏ដោយ។
ពលរដ្ឋខ្មែរជាង ១លាន ២សែននាក់ កំពុងធ្វើការនៅប្រទេសថៃ ដើម្បីរកថវិកាបញ្ជូនមកជួយផ្គត់ផ្គង់គ្រួសារដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារមួយចំនួនបានប្រាប់វីអូអេថា ជីវភាពរបស់ពួកគេនៅតែប្រឈមការលំបាក បើទោះពួកគេមានកូនធ្វើការនៅប្រទេសថៃក៏ដោយ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕
ពលរដ្ឋនិងមន្រ្តីសិទ្ធិមនុស្សថា ការធ្វើរបងនឹងទប់ស្កាត់ការហូរចូលពលករខ្មែរទៅថៃ។ ប៉ុន្តែពួកគេយល់ឃើញថា ការធ្វើរបងនៅថៃមិនអាចទប់ស្កាត់ការហូរចូលពលករខ្មែរ ១០០% នោះទេ។
អតីតពលករខ្មែរដែលធ្លាប់ទៅប្រទេសថៃខុសច្បាប់ និងមន្រ្តីសិទ្ធិមនុស្សកម្ពុជាបានសាទរគម្រោងសាងសង់របងក្នុងទឹកដីថៃ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ប៉ុន្តែពួកគេលើកឡើងថា ពលរដ្ឋខ្មែរដែលខ្វះខាតនៅតែហ៊ានលួចឆ្លងដែនតាមច្រកតូចៗ ដោយសារតែពួកគេត្រូវទៅធ្វើការនៅប្រទេសថៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងដាក់សង្រ្កាន្តរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ លោកបញ្ជាក់ថា សង្រ្កាន្តមិនមែនផ្តាច់មុខរបស់ប្រទេសណានោះទេ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕
ព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ អ្នកនយោបាយជំទាស់យល់ថា ច្បាប់នេះមិនចាំបាច់ឡើយសម្រាប់កម្ពុជា ខណៈមានមតិផ្ទុយលើថ្ងៃ ៧ មករា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
មន្រ្តីក្រសួងការងារបានអំពាវនាវឱ្យនិយោជកផ្សេងទៀតបង្កើតទារកដ្ឋានមើលថែទាំកូនៗរបស់កម្មករនិយោជិត ដើម្បីចូលរួមលើកទឹកចិត្តកម្មករនិយោជិតឱ្យបំពេញការងារបានល្អ។
មានការចុះផ្សាយរបស់សារព័ត៌មានមួយដែលនិយាយថា ក្រុមហ៊ុនកូរ៉េខាងជើងកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅ ប្រទេសចិន និងនៅកម្ពុជា។
ក្រសួងពាណិជ្ជកម្មបានបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានចុះផ្សាយដោយសារព័ត៌មានឈ្មោះ NK News ដែលជាគេហទំព័រព័ត៌មានរបស់អាមេរិក ដែលនិយាយអំពីកូរ៉េខាងជើង ហើយក្រសួងបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co. Ltd នោះទេ។
កាលពីថ្ងៃចន្ទ មន្រ្តីទូតបារាំងបានជួបជាមួយអាជ្ញាធរខ្មែរ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្វែងរកអ្នកនៅពីក្រោយនៃ ការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរ ដែលមានសញ្ជាតិបារាំង។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖
មន្រ្តីកម្ពុជានិងអាមេរិកបានពិភាក្សាគ្នាអំពីការធ្វើសមយុទ្ធរួមគ្នា ដែលខកខានធ្វើជិត ១០ ឆ្នាំមកហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក ម៉ៅ សុផាន់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃជំនួបសន្ទនានៅក្នុងវិស័យការពារជាតិ«ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក»។
ស្ថានទូតបញ្ជាក់ថា៖ «ប្រទេសបារំាងកំពុងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេតដែលធ្វើឡើងដោយប្រទេសថៃ ដើម្បីស្វែងរកការណ៍ពិតចំពោះករណីនេះ»។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Ronald P. Clark ជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកកម្ពុជា។
បើតាមសេចក្តីប្រកាសរបស់កងទ័ពជើងគោកកម្ពុជា ដំណើរទស្សនកិច្ចនេះកើតមានឡើង ស្របពេលខួបលើកទី ៧៥ នៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ហើយនេះជាលើកទី ២ នៃដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់នៃកងទ័ពជើងគោកអាមេរិកមកកម្ពុជា។
លោក សេង សារី បញ្ជាក់ថា លោកជាប់អន្ទាក់នយោបាយរបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកលោក សេង សារី ជាអ្នកពិគ្រោះយោបល់នយោបាយម្នាក់។
ព័ត៌មានផ្សេងទៀត