លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរនេះ នឹងបន្តកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុឬហៅកាតថា (CCCA) ក្នុងដំណាក់កាលទី៣ សម្រាប់ឆ្នាំ២០២០ដល់២០២២។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធទី២២ខែមេសាយ៉ាងដូច្នេះថា៖ «ការរិះគន់នេះអាចថាមានស្តង់ដារពីរ។ ជាការរិះគន់បែបអយុត្តិធម៌សម្រាប់កម្ពុជា ហើយជាការរិះគន់ដែលមានចរិតនយោបាយ»។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកនេះ នឹងធ្វើឡើងតាមការផ្ជាប់តាមប្រព័ន្ធ videoconference ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។
របាយការណ៍របស់អង្គការដែលមានទីស្នាក់ការធំនៅក្នុងប្រទេសបារាំងនេះ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី១៤៤ លើ១៨០ ដោយធ្លាក់ចុះមួយពិន្ទុ ធៀបនឹងពិន្ទុឆ្នាំមុន។
របាយការណ៍នេះ បញ្ជាក់ទៀតថាបើយោងតាមសេណារីយោបន្ទាត់គោលកំណើនក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ទុកថានឹងថយល្បឿនមកនៅត្រឹម២,៥ភាគរយ។
អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បញ្ជាក់ថា ដើម្បីការពារបុគ្គលដែលមានផ្ទុកមេរោគកូវីដ១៩ កុំឲ្យទទួលរងការរើសអើងនិងអំពើហិង្សា រដ្ឋាភិបាល គួរតែកម្រិតការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលដូចជាជាតិពន្ទុ ពូជសាសន៍ សាសនា ចំណងទាក់ទងខាងនយោបាយ និងអត្តសញ្ញាណភេទជាដើម។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យNDI បានសម្ដែងការប្ដេជ្ញាចិត្តថាខ្លួននៅតែមានបំណងចង់ចូលរួមអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថាការសន្ទនាដ៏វិជ្ជមានមួយនឹងកើតឡើងរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ
កម្ពុជាបានទទួលបានពិន្ទុ២០លើ១០០ ដូចពិន្ទុដែលប្រទេសនេះទទួលបានកាលពីឆ្នាំ២០១៨ដែរ។ ពិន្ទុនេះ ធ្វើឱ្យកម្ពុជានៅតែរក្សាឋានៈជាប្រទេសពុករលួយជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍(អាស៊ាន)ក្នុងរយៈពេល២ឆ្នាំជាប់គ្នា។
របាយការណ៍ថ្មីស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ បង្ហាញថាអំពើពុករលួយកាន់តែជ្រួតជ្រាបក្នុងបណ្ដាប្រទេសភាគច្រើនលើពិភពលោកដែលបើកឱកាសឱ្យទឹកលុយ មានឥទ្ធិពលលើការសម្រេចចិត្តខាងនយោបាយ។
ប្រធានទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ក្នុងសុន្ទរកថាគន្លឹះរបស់លោក ដោយបានលើកយកប្រទេសកម្ពុជាជាឧទាហរណ៍មួយថា កង្វះសុចរិតភាពនៅក្នុងការបោះឆ្នោតបានអនុញ្ញាតឱ្យអ្នកដឹកនាំតាមបែបផ្ដាច់ការ នៅតែបន្តអំណាចរបស់ពួកគេក្នុងសង្គមដែលងាយបាក់បែក។
ក្រុមសកម្មជនបរិស្ថាន បានលើកឡើងថា លោក គន់ គីម និងលោក ទ្រី ភាព បានប្រមូលទ្រព្យសម្បត្តិដែលបានមកពីអំពើទុច្ចរិត ដោយការទាញប្រយោជន៍ពីធនធានធម្មជាតិរបស់កម្ពុជា ហើយថាបុគ្គលទាំងនេះ គួរតែត្រូវបានបញ្ឈប់ពីការរំលោភបំពានបន្ថែមទៀត។
លោក អូន ភាព និងលោក Zsombor Peter ត្រូវបានអាជ្ញាធរខេត្តរតនគីរី ចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» ក្រោយពីអ្នកកាសែតទាំងពីរ បានចុះទៅយកព័ត៌មាននៅខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧ ដើម្បីធ្វើសេចក្ដីរាយការណ៍ព័ត៌មាន មុនការបោះឆ្នោតឃុំសង្កាត់។
អតីតអ្នកយកព័ត៌មាន The Cambodia Daily គឺលោក អូន ភាព និងលោក Zsombor Peter សញ្ជាតិកាណាដា ត្រូវបានអាជ្ញាធរខេត្តរតនគីរី ចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ក្រោយពីអ្នកកាសែតទាំងពីរ បានចុះទៅយកព័ត៌មាននៅក្នុងឃុំមួយក្នុងខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧
សមាជិកគ្រួសារនិងជាអតីតបុគ្គលិកស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញម្នាក់ ឈ្នះរង្វាន់រដ្ឋមន្ត្រីការបរទេសអាមេរិកសម្រាប់អ្នកស្ម័គ្រចិត្តឆ្នើមក្រៅប្រទេសឬហៅកាត់ថា SOSA ចំពោះសកម្មភាពស្ម័គ្រចិត្តបម្រើសហគមន៍ក្នុងប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត