លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
«គេមិនត្រូវអនុញ្ញាតឲ្យមានការចាប់ខ្លួនទាំងឡាយ ដោយគ្រាន់តែផ្អែកលើមូលហេតុនៃការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ តាមរយៈការថ្លែងសារនយោបាយ និងការធ្វើអត្ថាធិប្បាយទៅលើកិច្ចការសាធារណៈឡើយ។ ប្រទេសកម្ពុជាត្រូវតែគោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។
លោក Nicholas Bequelin នាយកអង្គការ Amnesty International ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ «ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ មានរលកនៃការធ្វើទុក្ខបុកម្នេញ និងការសម្លុតឥតអៀនខ្មាសទៅលើពលរដ្ឋកម្ពុជានៅទូទាំងតំបន់។
លោក សម រង្ស៊ី បានប្រកាសតាមទំព័រ Facebook របស់លោកនៅមុនបន្តិចថា លោកនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាគ្នាដើម្បីទិញសំបុត្រយន្តហោះតាមក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀត ដើម្បីធ្វើដំណើរទៅប្រទេសជិតខាងមួយទៀតរបស់កម្ពុជា។
អង្គការ Amnesty International ដែលបានហៅយុវជនទាំងពីរនាក់ថាជាអ្នកទោសមនសិការ បានអំពាវនាវឱ្យអាជ្ញាធរខ្មែរ ដោះលែងអ្នកទាំងពីរជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មានVOA នៅក្រៅកិច្ចប្រជុំទូទៅនៃមហាសន្និបាតអ.ស.បលើកទី៧៤ក្នុងបុរីញូវយ៉ក កាលពីចុងសប្ដាហ៍មុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានមានប្រសាសន៍ថា គ្មានការចរចាណាមួយជាមួយអតីតគណបក្សសង្គ្រោះជាតិនោះឡើយ៕
ក្រុមអង្គការនិងស្ថាប័នការពារអ្នកកាសែតនិងសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក បានថ្កោលទោសការសម្រេចរបស់តុលាការភ្នំពេញ ក្នុងការបន្តស៊ើបអង្កេតលើសំណុំរឿងក្ដីរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ដោយបានអំពាវនាវឱ្យអាជ្ញាធរទម្លាក់បទចោទប្រកាន់លើអ្នកទាំងពីរនាក់នេះ។
«ប្រសិនបើរដ្ឋាភិបាលគិតថាខ្លួនបានធ្វើកិច្ចការល្អប្រសើរហើយ វាមានសារៈសំខាន់ក្នុងការឱ្យស្ថាប័នផ្សេងៗទៀត ត្រួតពិនិត្យមើលលើការងារនោះ ដើម្បីឱ្យពួកគេអាចវាយតម្លៃដោយឥតលម្អៀងថា តើរដ្ឋាភិបាលសម្រេចបានសមិទ្ធផលទាំងនោះបានដោយរបៀបណា»។
ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាកម្ពុជា នឹងបញ្ជូនដីកាចាប់ខ្លួនលោក សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី មិនបានទទួលដីកាចាប់ខ្លួនលោក សម រង្ស៊ី ពីប្រទេសកម្ពុជាទេ។
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក បានប្តេជ្ញាសម្រេចឱ្យបានការផ្ដល់ការថែទាំសុខភាពសកលត្រឹមឆ្នាំ២០៣០។
លទ្ធផលនៃការស្ទង់មតិមហាជនថ្មីមួយ បង្ហាញថា ប្រជាជនខ្មែរភាគច្រើនគិតថាបណ្ណាសាររបស់សាលាក្ដីខ្មែរក្រហម គួរតែត្រូវបានតម្កល់ទុកនៅក្នុងស្ថាប័នឯករាជ្យដែលគួរឱ្យជឿទុកចិត្តបាន ដោយមិនស្ថិតក្រោមឥទ្ធិពលនយោបាយឬបុគ្គលណាមួយឡើយ។
ការសិក្សាថ្មីនេះ បង្ហាញថា ប្រមាណ៩៦ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិ គិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សាទុកសំណុំឯកសារនិងនីតិវិធីតុលាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលគេតែងហៅជាទូទៅថាសាលាក្តីខ្មែរក្រហមឬហៅកាត់ថា ECCC។
លោក សរ ជេដ្ឋា ជាពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋមីនីសូតា។ លោកថា ប្រធានាធិបតីដែលទទួលបានសន្លឹកឆ្នោតត្រូវបានទស្សនៈប្រហាក់ប្រហែលនឹងប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យខ្លួន។
លោក ស៊្រុន តាំងហ៊ោង ជាអ្នកជំនួញចូលនិវត្តន៍ក្នុងសង្កាត់ Bloomington រដ្ឋមីនីសូតា ប្រាប់ VOA អំពីគនិតរបស់លោកអំពីប្រធានាធិបតី ដូណាល់ ត្រាំ មុខការបោះឆ្នោតជាតិអាមេរិកឆ្នាំ២០២០។
ព័ត៌មានផ្សេងទៀត