លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
ការរើសអើង ការមាក់ងាយអ្នកស្រឡាញ់ភេទដូចគ្នានៅកន្លែងធ្វើការនៅប្រទេសកម្ពុជានៅតែបន្ត ខណៈប្រទេសនេះនៅមិនទាន់មានច្បាប់ទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នានៅឡើយនោះ។
ខណៈពិភពលោកមិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩នៅឡើយនោះ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជាជាសះសើ្បយអស់ហើយ និងគ្មានករណីឆ្លងថ្មីទេ។
ក្រោយពីការចាប់ខ្លួននិងដកអាជ្ញាបណ្ណសារព័ត៌មានក្នុងស្រុក អង្គការ សមាគម សហជីព និងសហគមន៍ជាង ១៣០ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ចំពោះអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន និងឲ្យបញ្ឈប់ការយារយីលើអ្នកកាសែតផ្សេងៗទៀត។
ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រទី១៥ ខែឧសភានេះ។
លោកកឹម សុខា មិនបានបង្ហាញខ្លួននៅសាលាឧទ្ធរណ៍ទេ នៅពុធនេះ ខណៈនៅទំព័រហ្វេសប៊ុករបស់លោកមានលិខិតថ្វាយព្រះពរព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មុនខួបចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៦៨ ព្រះវស្សា នៅថ្ងៃទី១៤ឧសភានេះ។
រដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យធ្វើការនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ បន្ទាប់ពីបានផ្អាកការនាំចេញស្រូវនិងអង្ករសដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩។
សវនាការសំណុំរឿងលោកកឹម សុខា អំពីបទសន្ទិដ្ឋិភាពជាមួយបរទេសនៅថ្ងៃ១៣ ឧសភានេះ នៅតែស្រពិចស្រពិលថា លោកកឹម សុខា មាន ឬមិនមានវត្តមាន ដោយមេធាវីរបស់លោកឲ្យដឹងថា លោកកឹម សុខា មមាញឹកទទួលជួបជាមួយអង្គទូតនានា។
គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នេះ មានលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ ជាប្រធាន និងអនុប្រធាន២រូប សមាជិក៥រូបព្រមទាំងក្រុមការងារចំនួន៤ក្រុម។
ក្រុមយុវជនខ្មែរថាវរៈ ដែលត្រូវបានឃាត់ខ្លួនរួចដោះលែងវិញ ហៅការចាប់ខ្លួនពួកគេថា ជាការបំភិតបំភ័យពីអាជ្ញាធរ។
ប្រទេសកម្ពុជាមិនបានរករឃើញការឆ្លងមេរោគកូរ៉ូណាបួនសប្តាហ៍មកហើយគិតមកដល់ថ្ងៃច័ន្ទនេះ។
មេដឹកនាំអង្គការសង្គមស៊ីវិលនិងសហជីពភាគច្រើនអះអាងថា ការបញ្ចេញមតិតាមអ៊ីនធើណិតគ្មានសុវត្ថិភាព នៅអំឡុងពេលចន្លោះពីខែមេសាឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០១៩។ នេះដោយយោងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃសុក្រទី៨ខែឧសភានេះ។
អង្គការសម្ព័ន្ធសិទ្ធិកុមារថា សុខុមាលភាពកុមារប្រឈមនឹងហានិភ័យទាំងក្នុង និងក្រោយពេលមានវិបត្តិសុខភាពសាធារណៈបណ្តាលមកពីវីរុសកូរ៉ូណា ដោយសារពួកគេត្រូវចំណាយពេលច្រើនម៉ោងក្នុងការសិក្សាតាមប្រព័ន្ធអេឡិកត្រូនិកដែលធ្វើឲ្យប៉ះពាល់ភ្នែកនិងសុខភាពផ្លូវចិត្តកុមារ។
ក្រសួងយុត្តិធម៌បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្នាទៅលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិចត្រូនិក។
មេធាវីម្នាក់របស់លោក កឹម សុខា គឺលោក ចាន់ ចេន បានថ្លែងប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «រហូតមកដល់ពេលនេះ មិនទាន់ច្បាស់នៅឡើយទេថាតើឯកឧត្តម កឹម សុខា នឹងមានវត្តមាននៅសាលាឧទ្ធរណ៍ឬក៏យ៉ាងណា ដោយសារពេលវេលាវានៅឆ្ងាយដែរ»។
ការទៅគោរពវិញ្ញាណក្ខន្ធសព ដែលតម្កល់ទុកនៅគេហដ្ឋានរបស់លោក ហ៊ុន សែន នៅក្បែរវិមានឯករាជ្យនេះ កើតឡើងមួយថ្ងៃ ក្រោយពីលោក កឹម សុខា ដែលកំពុងត្រូវបានតុលាការក្រុងភ្នំពេញ ជំនុំជម្រះទោសក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ
លទ្ធផលនៃការស្រាវជ្រាវ លើកឡើងថា ៤០ ភាគរយ នៃសារទាំងនោះ «មិនអាចជឿទុកចិត្តបានទេ»។
ទីភ្នាក់ងារ USAGM និយាយថា មហោស្រពភាពយន្តនេះ មានគោលបំណង«អប់រំទស្សនិកជនអំពីសារសំខាន់នៃសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក»។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង គឺជាប្រធានគណបក្សខ្មែរក្រោក ដែលជាគណបក្សបង្កើតថ្មីមួយដែលបានចូលរួមជាមួយគណបក្សនយោបាយចំនួន១៥ទៀតនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
ចាប់តាំងពីឆ្នាំ ២០១៧ មក សេរីភាពសារព័ត៌មាននៅកម្ពុជា បានដាំក្បាលចុះជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០២០នេះ សេរីភាពនេះនៅតែបន្តធ្លាក់ចុះថែមទៀត ដោយ សារការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយ។
ព័ត៌មានផ្សេងទៀត