លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
នៅឆ្នាំ២០០៤ លោក Scott Neeson សម្រេចចិត្តលក់ផ្ទះ ទូក ឡាននៅសហរដ្ឋអាមេរិកនោះ ហើយផ្លាស់មករស់នៅក្នុងប្រទេសកម្ពុជា ហើយបានបង្កើតអង្គការមូលនិធិកុមារកម្ពុជានេះឡើង។
ចាប់តាំងពីដើមខែមុន អាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការបំបែកការតវ៉ារបស់ក្រុមអ្នកភូមិរងគ្រោះដោយសារការរំលោភដីធ្លី កម្មករកាត់ដារ និងអ្នកគាំទ្រគណបក្សប្រឆាំង។
លោក រ័ត្ន សោភ័ណ ថាជាទូទៅឪពុកម្តាយខ្មែរតែងសួរនាំកូនចៅថាតើការងារដែលពួកគេធ្វើនោះរកប្រាក់បានច្រើនឬទេ ជាជាងសួរថា តើពួកគេចូលចិត្តការងាររបស់ខ្លួនដែរឬអត់។
ក្រៅពីបណ្តាលឲ្យស្លាប់កម្មករហើយនោះ ការបង្ក្រាបថ្ងៃទី៣ខែមករាក៏បានបណ្តាលឲ្យរងរបួសកម្មករជាង៣០នាក់ និងការចាប់ខ្លួនមនុស្ស២៣នាក់ផ្សេងទៀត។
គ្រួសារកម្មកររោងចក្រកាត់ដេរមួយដែលស្លាប់ក្នុងការបង្រ្កាបបាតុកម្មដោយហិង្សាពីសំណាក់ក្រុមយោធារបស់រដ្ឋាភិបាលនៅលើផ្លូវវេង ស្រេងក្នុងរាជធានីភ្នំពេញនោះ បានទាមទាររកយុត្តិធម៌។
ទន្លេស្រែពក សេសាន និងសេកុង ដែលស្ថិតក្នុងខេត្តស្ទឹងត្រែង និងរតនៈគីរីនាភាគឦសាននៃប្រទេសកម្ពុជាគឺជាដៃទន្លេដ៏សំខាន់របស់ទន្លេមេគង្គ។
ភាពយន្តឯកសារថ្មីមួយឆ្លុះបញ្ចាំងពីផលប៉ះពាល់ដ៏មហន្តរាយនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេសេកុង ស្រែពកនិងសេសាននៃអាងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។
ភាពយន្តរបស់លោក ឆាយ បូរ៉ា នេះត្រូវអាជ្ញាធរត្រួតពិនិត្យខ្សែភាពយន្តយល់ថា បង្ហាញភាពអវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចាប់ផ្តើមកាន់តែមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនខ្មែរច្រើនឡើងៗនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សមាគមនិស្សិត និងអតីតនិស្សិតខ្មែរដែលបានទៅសិក្សានៅបរទេសចំនួន៥ក្រុមបានរួមគ្នាស្ម័គ្រចិត្តរៃអង្គាសថវិកា និងចុះទៅចែកអំណោយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
មន្ត្រីរដ្ឋបាលជលផលខេត្តបាត់ដំបងបានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងករណីស៊ីសំណូកណាមួយទេ
ប្រទេសចំនួន១៨ ដែលរួមមានសហរដ្ឋអាមេរិក ចិន អូស្ត្រាលី និង ជប៉ុន ជាដើម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី២២ឆ្នាំមុន។
គ្រូបង្រៀននៅកម្ពជា ជាមធ្យមទទួលបានប្រាក់ខែប្រមាណ១០០ដុល្លារ ក្នុងមួយខែដោយរាប់បញ្ជូលទាំងការដំឡើងកាំប្រាក់ខែនាពេលថ្មីៗនេះផង។
គ្រួសារខ្លះនិយាយថា ទោះបីជាពួកគេចង់ឲ្យកូនស្រីបានរៀនខ្ពង់ខ្ពស់ក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដែរ ដោយសារតែនៅទីនេះមានតែសាលាបឋមសិក្សាមួយនិងអនុវិទ្យាល័យមួយតែប៉ុណ្ណោះ។
ក្រុមអ្នកភូមិអះអាងថា អាជ្ញាធរខណ្ឌនេះបានបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាដោយប្រើដំបងឆក់ និងចំពាមបាញ់គ្រាប់ឃ្លីជាដើម ដើម្បីបំបែកកូដកម្មបង្អត់អាហាររបស់ពួកគេនៅយប់នោះ។
ក្រុមគ្រួសារនៃសពលោកម៉ៅ សុខចាន់ ដែលត្រូវបានបាញ់ស្លាប់នៅក្នុងពេលផ្ទុះអំពើហិង្សារវាងក្រុមប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃអាទិត្យនោះ កំពុងរង់ចាំយុត្តិធម៌យ៉ាងអន្ទៈសារ ។
មហាបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិបានបិទបញ្ចប់ជាស្ថាពរហើយនៅរសៀលថ្ងៃអង្គារនេះ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរ បានជួបចរចាគ្នារយៈពេលពីរថ្ងៃជាប់គ្នា។
គណបក្សសង្គ្រោះជាតិបានដឹកនាំមហាបាតុកម្មជាលើកទី២នៅថ្ងៃអាទិត្យនេះដោយមានអ្នកគាំទ្រចូលរួមជាច្រើនម៉ឺននាក់។ បាតុកម្មបានប្រព្រឹត្តទៅដោយអហិង្សានៅពេលព្រឹក ប៉ុន្តែមានការប៉ះទង្គិចគ្នាមួយរវាងក្រុមបាតុករនិងសមត្ថកិច្ចប្រដាប់អាវុធនៅពេលរសៀល ដោយបណ្តាលឲ្យមានរបួសមនុស្សយ៉ាងតិចបីនាក់។
អ្នកស្រី យ៉ោម បុប្ផាកំពុងជាប់ក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ថា បានបង្កអំពើហិង្សាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំមុន។
គណបក្សសង្គ្រោះជាតិបានដឹកនាំមហាបាតុកម្មមួយនៅថ្ងៃសៅរ៍នេះ ហើយក៏បានប្តេជ្ញាដឹកនាំមហាបាតុកម្មបន្តទៀត បើគ្មានការបង្កើតគណៈកម្មការឯករាជ្យដើម្បីដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត