ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​លើ​ជីវភាព​ពលរដ្ឋ


ទិដ្ឋភាព​ទន្លេសេសាន​ ទីដែល​រដ្ឋាភិបាល​បានអនុម័ត​ការសាងសង់​ទំនប់​វារីអគ្គិសនី​
ទិដ្ឋភាព​ទន្លេសេសាន​ ទីដែល​រដ្ឋាភិបាល​បានអនុម័ត​ការសាងសង់​ទំនប់​វារីអគ្គិសនី​
ទន្លេ​ស្រែពក សេសាន​ និង​សេកុង​ ដែល​ស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង ​និង​រតនៈ​គីរី​នា​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​គឺ​ជា​ដៃ​ទន្លេ​ដ៏​សំខាន់​របស់​ទន្លេ​មេគង្គ។ ប៉ុន្តែ​ទន្លេ​ទាំង​បី​បាន​នឹង​កំពុង​រង​ការ​គំរាម​កំហែង​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ជាច្រើន​នៅលើ​ទន្លេ​ទាំង​នោះ​ ដោយ​រួម​ទាំង​គម្រោង​ទំនប់​សេសាន​ក្រោម​២​ដ៏​ចម្រូង​ចម្រាស់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​រួច​ហើយ​ផង។ ក្រុម​អ្នក​អភិរក្ស​និង​បណ្តាញ​ការពារ​ទន្លេទាំងបី ដែល​មាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​រតនៈ​គីរី បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដែល​គេ​មិន​អាច​ស្មាន​ដល់ ប្រសិន​ជា​ទំនប់​ទាំង​នោះ​ត្រូវ​បាន​សាងសង់​មែន​នោះ។​

លោក​សាយ មុន្នី​នៃ​វីអូអេ​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​មៀច មាន អ្នក​សម្រប​សម្រួល​នៃ​បណ្តាញ​ការ​ពារ​ទន្លេ​ទាំង​បី ​ក្នុង​ខណៈ​ពេល​ដែល​លោក​បាន​ទៅ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៧ ខែ​ធ្នូអំពី​ការ​វិវត្តចុងក្រោយ​នៃ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅលើ​ដៃ​ទន្លេ​ទាំងនោះ។​ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុងដូចតទៅ៖
ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​
សូម​រង់ចាំ

No media source currently available

0:00 0:06:02 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
XS
SM
MD
LG