ភ្នំពេញ —
ក្រុមគ្រួសារនៃសពលោកម៉ៅ សុខចាន់ ដែលត្រូវបានបាញ់ស្លាប់នៅក្នុងពេលផ្ទុះអំពើហិង្សារវាងក្រុមប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅម្តុំស្ពានច្បារអំពៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យនោះ កំពុងរង់ចាំយុត្តិធម៌យ៉ាងអន្ទៈសារ ។ ភរិយារបស់ជនរងគ្រោះគឺអ្នកស្រីជាវ សុខវីនិយាយថា អ្នកស្រីចង់ឃើញឃាតករត្រូវបានចាប់ខ្លួននិងនាំយកទៅកាត់ទោសឲ្យបានឆាប់។
ក្រុមគ្រួសារសពលោកម៉ៅ សុខចាន់ នៅថ្ងៃសុក្រទី២០ខែកញ្ញានេះ បានធ្វើពិធីបុណ្យ៧ថ្ងៃដើម្បីឧទ្ទិសកុសលជូនលោក ហើយបានអំពាវនាវឲ្យអាជ្ញាធរធ្វើការវែកមុខនិងចាប់ខ្លួនជនដៃដល់យកទៅផ្តន្ទាទោសតាមច្បាប់ឲ្យបានឆាប់បំផុត។
កម្មករសំណង់វ័យ២៩ឆ្នាំគឺលោកម៉ៅ សុខចាន់បានស្លាប់ដោយគ្រាប់កាំភ្លើងត្រូវចំកណ្តាលថ្ងាស់នៅក្នុងពេលផ្ទុះអំពើហិង្សាមួយរវាងក្រុមប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ នៅម្តុំស្ពានច្បារអំពៅក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យ។ នៅពេលនោះ កងកម្លាំងប្រដាប់អាវុធត្រូវបានគេមើលឃើញថា បានបើកការបាញ់ទៅលើក្រុមបាតុករមួយក្រុមដែលបានគប់ដុំថ្មទៅលើពួកគេ ដោយសារតែក្រុមបាតុករទាំងនោះខឹងសម្បារនឹងអាជ្ញាធរចំពោះការដាក់របាំងឃាំងផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់បាន។
អ្នកស្រីជាវ សុខវីគឺជាភរិយារបស់សពលោកម៉ៅ សុខចាន់។
«ខ្ញុំសំណូមពរទៅស្ថាប័នទាំងអស់ជួយរកយុត្តិធម៌ឲ្យប្តីខ្ញុំផង។ ចង់ឲ្យរកជនដៃដល់ដែលបាញ់សម្លាប់ប្តីនាងខ្ញុំ»។
អ្នកស្រីសុខវីនិយាយថា ប្តីរបស់អ្នកស្រីមិនមែនជាបាតុករនៅពេលផ្ទុះអំពើហិង្សានោះទេ។ អ្នកស្រីអះអាងថា លោកគ្រាន់តែជាអ្នកឈរមើលម្នាក់នៅក្នុងព្រឹត្តិការណ៍ដែលបានកើងឡើងនៅពេលនោះតែប៉ុណ្ណោះ។
«ខ្ញុំមានការសោកស្តាយណស់ ទៅដល់ឃើញគាត់ស្លាប់នៅក្នុងថ្លុកឈាមឡើងដាប»។
ហេតុការណ៍ ដែលបានបណ្តាលឲ្យស្លាប់លោកម៉ៅ សុខចាន់ និងរបួសពលរដ្ឋប្រមាណ១០នាក់ផ្សេងទៀតនោះ បានកើតឡើងនៅចំថ្ងៃទី១នៃមហាបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ ដែលបានរៀបចំឡើងនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
ប៉ុន្តែគណបក្សនេះបានច្រានចោលការទទួលខុសត្រូវណាមួយចំពោះហេតុការណ៍ដែលបានកើតឡើងនៅពេលនោះ។
អ្នកស្រីមួរ សុខហួរគឺជាតំណាងរាស្ត្រជាប់ឆ្នោតម្នាក់នៃគណបក្សសង្គ្រោះជាតិ។
«ហេតុអ្វីបានជាបាំង ឃាំងរបារនៅពេលដែលប្រជាពលរដ្ឋរាប់ពាន់នាក់គាត់ប្រើផ្លូវ ដើម្បីទៅផ្ទះគាត់។ គាត់ទៅណាក៏ដោយ។ តែបើយើងមើលជាបច្ចេកទេស វាខុសទៅហើយ។ ដូច្នេះយើងទាមទារឲ្យមានការស៊ើបអង្កេតមួយ ដែលជាការស៊ើបអង្កេតដោយឯករាជ្យអព្យាក្រិត្យ កុំឲ្យធ្វើដូចរឿងស្ពាននៅកោះពេជ្យនោះ។ បញ្ហានេះដូចបញ្ហានៅកោះពេជ្រអញ្ចឹង»។
មន្ត្រីរដ្ឋាភិបាលអះអាងថា អាជ្ញាធរកំពុងតែស៊ើបអង្កេតលើករណីនេះហើយ ។
លោកប្រាក់ សុខុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្រោយកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរកាលពីដើមសប្តាហ៍នេះ។
«ក្រសួងមហាផ្ទៃបានសម្រេចឲ្យមានការស៊ើបអង្កេតរឿងរ៉ាវដែលពាក់ព័ន្ធទៅនឹង...រហូតទៅមានការស្លាប់របស់ជនម្នាក់។ យើងមិនដឹងថា ជននោះជាបាតុករ ឬក៏ជាអ្នកណាទេ ក៏ប៉ុន្តែគឺយើងធ្វើការស៊ើបអង្កេតដើម្បីរកខុសត្រូវ»។
ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីលទ្ធផលនៃការស៊ើបអង្កេតនោះនៅឡើយទេ។
ការស្លាប់របស់លោកម៉ៅ សុខចាន់បានបន្សល់ទុកនូវកូនស្រីតូចៗចំនួន៤នាក់និងអ្នកស្រីជាវ សុខវី ដែលធ្វើការងារជាកម្មការិនីរោងចក្រកាត់ដេរ។
អស់ពីប្តីទៅ អ្នកស្រីនិយាយថា អ្នកស្រីត្រូវទទួលបន្ទុកចិញ្ចឹមគ្រួសារទាំងមូលដែលរួមមានទាំងឪពុកចាស់ជរា និងមានជម្ងឺប្រចាំកាយក្រោកពីកន្ទេលមិនរួចផង៕