ភ្នំពេញ —
គណបក្សសង្គ្រោះជាតិបានដឹកនាំមហាបាតុកម្មជាលើកទី២នៅថ្ងៃអាទិត្យនេះដោយមានអ្នកគាំទ្រចូលរួមជាច្រើនម៉ឺននាក់។ បាតុកម្មបានប្រព្រឹត្តទៅដោយអហិង្សានៅពេលព្រឹក ប៉ុន្តែមានការប៉ះទង្គិចគ្នាមួយរវាងក្រុមបាតុករនិងសមត្ថកិច្ចប្រដាប់អាវុធនៅពេលរសៀល ដោយបណ្តាលឲ្យមានរបួសមនុស្សយ៉ាងតិចបីនាក់។
លោកសម រង្ស៊ីបានប្រកាសថា៖ «មិនចូលប្រជុំសភានៅថ្ងៃ២៣កញ្ញាហ្នឹងគឺអត់ចូលទេ ដរាបណាអត់ផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោត»។
មេដឹកនាំគណបក្សសង្គ្រោះជាតិលោកសង រង្ស៊ី បានដឹកនាំមហាបាតុកម្មអហិង្សាជាលើកទី២ នៅថ្ងៃអាទិត្យទី១៥ ខែកញ្ញា បន្ទាប់ពីការទាមទាររបស់លោកឲ្យមានគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត មិនទាន់ទទួលបានជោគជ័យនៅឡើយនោះ។
លោកសម រង្ស៊ី និងអនុប្រធានរបស់លោកគឺលោកកឹម សុខាបានដើរពីទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិដែលស្ថិតនៅទីតាំងពីរផ្សេងគ្នា មកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញនេះ ដើម្បីថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនជាច្រើនម៉ឺននាក់។
លោកសម រង្ស៊ីនិយាយថា៖ «អត់មាននិយាយរឿងចែកអំណាចទេ និយាយពីរឿងរកយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរជាមិនសិន»។
លោកស៊ា សុផុនគឺជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញម្នាក់ដែលបានចូលរួមក្នុងមហាបាតុកម្មអហិង្សានេះ។
លោកនិយាយថា៖ «ខ្ញុំមិនខ្វល់ថា គណបក្សនយោបាយណាមួយឈ្នះនោះទេ សំខាន់ឲ្យមានយុត្តិធម៌ ដោយសារតែខ្ញុំអត់ឃើញមានយុត្តិធម៌ហ្នឹងហើយបានជាខ្ញុំមកចូលរួមបាតុកម្មនេះ»។
ក្រៅពីគ្រហស្ថក៏មានវត្តមានព្រះសង្ឃជាច្រើនអង្គ នៅក្នុងមហាបាតុកម្មនេះដែរ ទោះបីជាមានការហាមប្រាមពីសម្តេចសង្ឃទាំងពីរគណៈ មិនឲ្យព្រះសង្ឃចូលរួមក្នុងបាតុកម្មនេះក៏ដោយ។
ភិក្ខុនេត គន្ធានិមន្តមកពីវត្តសារាវ័ន្តក្នុងរាជធានីភ្នំពេញ។ ព្រះអង្គមានសង្ឃដិកាថា៖ «ព្រះសង្ឃក៏ជាពលរដ្ឋដែរ ហើយចង់បានយុត្តិធម៌។ ដូច្នេះទោះជាមានការហាមប្រាមពីគណៈសង្ឃទាំងពីរក៏ដោយ ក៏ព្រះសង្ឃមកចូលរួមបាតុកម្មនេះដែរ»។
បន្ថែមពីលើក្រុមបាតុករដែលរស់នៅក្នុងរាជធានីភ្នំពេញស្រាប់ បាតុករជាច្រើនបានធ្វើដំណើរមកពីបណ្តាខេត្តនានាទូទាំងប្រទេស ដូចជាកំពង់ចាម កណ្តាល កំពង់ស្ពឺ ក្រចេះ និងរហូតដល់សៀមរាបជាដើម។
ការធ្វើមហាបាតុកម្មជាលើកទី២នេះបានកើតឡើងតែមួយថ្ងៃ ក្រោយពីមេដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ខកខានមិនបានឈានដល់ការព្រមព្រៀងគ្នាណាមួយលើដំណោះស្រាយទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត នៅពេលដែលពួកគេជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយជាមួយព្រះមហាក្សត្រកាលពីថ្ងៃសៅរ៍។
ក្រុមបាតុករអះអាងថា បើទោះជាមានការដាក់កំហិតពីអាជ្ញាធរឲ្យពួកគេធ្វើបាតុកម្មតែមួយថ្ងៃនិងត្រឹមម៉ោង៦ល្ងាចនេះក៏ដោយ ក៏ពួកគេនឹងបន្តធ្វើបាតុកម្មដោយអហិង្សានៅទីនេះរហូតដល់មានដំណោះស្រាយសមស្របណាមួយទៅតាមការទាមទាររបស់ពួកគេ។
លោករស់ ប៊ុនធឿនជាបាតុករម្នាក់មកពីខេត្តព្រៃវែង។ លោកនិយាយថា៖ «យើងគិតថា យើងធ្វើដើម្បីសេរីភាពនិងយុត្តិធម៌។ បើអាជ្ញាធរបង្រ្កាប ក៏ពួកយើងក៏អត់ខ្លាចនិងនៅតែប្រឈម»។
លោកគួយ ប៉ុនរឿនគឺជាតំណាងម្នាក់របស់គណបក្សសង្គ្រោះជាតិ។ លោកនិយាយថា៖ «បើអាជ្ញាធរហ៊ានបង្រ្កាប ខ្ញុំជឿថានឹងមានចលាចលមិនខានទេ»។
ទោះបីជាអ្នករៀបចំមហាបាតុកម្មអះអាងថា មានការឃាត់រថយន្តរបស់ក្រុមបាតុករនិងការដាក់បារ៉ាស់រាំងផ្លូវសំខាន់ៗមួយចំនួនពីសំណាក់អាជ្ញាធរ ដើម្បីកុំឲ្យក្រុមបាតុករបានមកប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យក៏ដោយ ក៏ការធ្វើមហាបាតុកម្មនៅព្រឹកនេះប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាណាមួយកើតឡើងនោះទេ។
ប៉ុន្តែនៅពេលរសៀលបាតុករមួយក្រុម ដែលបានដើរហែក្បួនឆ្ពោះទៅកាន់ព្រះអង្គដង្កើរជិតព្រះបរមរាជវាំង បានប៉ះទង្គិចគ្នាមួយឈុតជាមួយក្រុមអាជ្ញាធរដែលបានរារាំងមិនឲ្យក្រុមបាតុករធ្វើដំណើរទៅដល់ពីនោះ។
ការប៉ះទង្គិចគ្នាដែលឈានទៅដល់ការបាញ់ទឹកនិងគ្រាប់បែកផ្សែងបង្ហៀរទឹកភ្នែកផងនោះ បានបណ្តាលឲ្យបាតុករយ៉ាងតិចពីរនាក់និងសមត្ថកិច្ចម្នាក់រងរបួស ។
លោកជួន សុវណ្ណគឺជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកឲ្យដឹងថា៖ «យើងមានកម្លាំងរាប់រយនាក់។ យើងអាចបង្រ្កាបក្រុមបាតករតែប្រមាណ៥០ឬ៦០នាក់នេះដោយស្រួល ប៉ុន្តែយើងមិនបានបង្រ្កាបទេ។ ការបាញ់គ្រាប់បែកផ្សែងនេះគឺជាវិធីដ៏ស្រាលបំផុតគឺការគម្រាមដើម្បីបំបែកហ្វូងបាតុករដែលចង់ទម្លាយរបាំងការពាររបស់សមត្ថកិច្ចតែប៉ុណ្ណឹង»។
រហូតមកដល់ម៉ោងជាង៦ល្ងាច ក្រុមបាតុករខ្លះដែលមានកំហឹងចំពោះការដាក់បារ៉ាស់រាំងផ្លូវរបស់ក្រុមសមត្ថកិច្ច ហាក់ទប់កំហឹងរបស់ពួកគេលែងបាន រហូតដល់ទៅទាញរបាំងខ្លះមកជាន់កម្ចេចចោល។
លោកអ៊ូ វីរៈគឺជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានឃ្លាំមើលការធ្វើមហាបាតុកម្មនេះ។
លោកនិយាយថា៖ «យើងតែងតែបារម្ភថា បាតុកម្មអាចឈានដល់ហិង្សា។ បើឈានដល់ហិង្សា វាគឺបរាជ័យសម្រាប់ប្រទេសកម្ពុជា និងជាបរាជ័យសម្រាប់ភាគីទាំងសងខាង។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងបន្ទន់ឥរិយាបទនិងមានភាពអត់ធ្មត់»។
លោកបន្ថែមថា លោកសង្ឃឹមថា ជំនួបជាលើកទី២រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនៅថ្ងៃច័ន្ទទី១៦ ខែកញ្ញានៅមន្ទីររដ្ឋសភានោះនឹងនាំមកនូវដំណោះស្រាយមួយ ដោយគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាធំដើម្បីផលប្រយោជន៍ជាតិ៕