អ្នកស្រី ហេម ទីណា អាយុ ៤៥ ឆ្នាំ អ្នកលក់ត្រីប្រហុកនៅជិតច្រាំងទន្លេក្នុងភូមិសាស្ត្រគីឡូម៉ែត្រលេខ ៩ ក្នុងខណ្ឌឫស្សីកែវ ប្រាប់វីអូអេថា ឆ្នាំនេះ ត្រីត្រូវជាងឆ្នាំមុន ប៉ុន្តែមិនសូវមានពលរដ្ឋមកទិញយកទៅធ្វើប្រហុក ដែលធ្វើឲ្យលក់មិនសូវបានចំណេញ ឬខាត។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអំពាវនាវឲ្យកសិករ និងភាគីពាក់ព័ន្ធ ចងក្រងគ្នាជាក្រុម ដើម្បីផលិតផលិតផលកសិកម្មឲ្យឆ្លើយតបតម្រូវការទីផ្សារ និងដើម្បីធានាស្ថិរភាពតម្លៃនៅលើទីផ្សារ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលកត់សម្គាល់ថាស្ថាប័នគ.ជ.បទទួលយកសំណើតិចតួច ឬសឹងកម្រិត១%ពីភាគីពាក់ព័ន្ធទៅពិចារណា និងកែប្រែក្នុងនីតិវិធីបោះឆ្នោត ដែលនេះនៅតែធ្វើឲ្យគណបក្សនយោបាយតវ៉ា។
ពលរដ្ឋឲ្យដឹងថាសន្តិសុខបានឲ្យពួកគេរុះរើផ្ទះចេញ បើទោះបីជាអាជ្ញាធរខេត្តបានធានាជាមួយប្រជាពលរដ្ឋថា មិនមានអ្នកណាហ៊ានបង្ខំពលរដ្ឋឲ្យចេញពីតំបន់នោះក្តី។ ពលរដ្ឋទាំងនោះបានទទូចទៅអភិបាលខេត្ត ឲ្យបើកវេទិកាសាធារណៈមួយ ដើម្បីបញ្ជាក់អំពីគម្រោងព្រលានយន្តហោះនេះ។
បើគិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ត្រូវបានរាយការណ៍ថា ស្លាប់និងរបួសជាង ៧០ នាក់។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើអភិបាលខេត្តផ្សេងៗធ្វើបានត្រឹមអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ដែលតែងតែដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការ នោះបញ្ហាដីធ្លីនេះនឹងអាចដោះស្រាយបានល្អប្រសើរ។
គិតចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ ដល់ខែសីហា ឆ្នាំ ២០២២ សមាជិករដ្ឋសភាក្នុងអាណត្តិទី ៦ នេះបានកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌តែម្តងគត់មកសួរនាំ តែមិនបានសួរដេញដោលអ្វីច្រើននោះទេ ដោយគ្រាន់តែសួរថា តើក្រសួងយុត្តិធម៌បានធ្វើអ្វី?
ការព្រមានរបស់នាយករដ្ឋមន្ត្រីធ្វើឡើង ខណៈលោករិះគន់ចំណាត់ការរបស់តុលាការ នៅក្នុងសំណុំរឿងមួយ ដែលអ្នកសារព័ត៌មានទូរទស្សន៍បាយ័នម្នាក់ត្រូវបានហៅទៅសាកសួរ។
បើតាមអ្នកស្រី ប៉ុត ចាន់សុផាននី កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា បុគ្គលិកសាងសង់ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC បានដើរបាញ់ថ្នាំ បង់លេខរៀងលើផ្ទះប្រជាពលរដ្ឋរស់នៅទាំងពីរភូមិនោះ ដោយមិនបានបញ្ជាក់មូលហេតុឱ្យបានច្បាស់នោះទេ ដែលជាហេតុធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ។
អតីតសកម្មជននិងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ៣៦ នាក់ត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយ៉ាងតិច ៥ឆ្នាំ ហើយខ្លះត្រូវបានតុលាការហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា ការដាក់សម្ពាធរបស់គណបក្សកាន់អំណាចទៅលើគណបក្សប្រឆាំង គឺមិនមែនជារូបភាពល្អ និងជាវិធានការល្អនោះទេ ពីព្រោះការណ៍នេះអាចបង្កើតទៅជាវប្បធម៌គុំកួន សងសឹកគ្នា ឬធ្វើឲ្យនយោបាយកម្ពុជាមានភាពប្រេះឆា ឬរកាំរកូសមិនចេះចប់មិនចេះហើយ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេថា សាលារាជធានីភ្នំពេញបានស្នើឱ្យសមាគមផ្លាស់ប្តូរចំណុចមួយចំនួន ជាពិសេសកម្មវត្ថុនៃការតវ៉ា ដោយត្រូវកែប្រែពីការតវ៉ាទាមទារឱ្យដោះលែងសកម្មជន មកជាការទាមទារឱ្យដោះលែងត្រឹមតែគ្រូបង្រៀន។
លោក កេង វឿន មានការព្រួយបារម្ភខ្លាំងលើការចំណាយនានា ជាពិសេសថ្លៃសម្រាកព្យាបាល ដោយលោកថា ក្នុងរយៈពេលប្រមាណ១សប្តាហ៍ តាំងពីមកដល់ប្រទេសថៃនេះ គឺលោកបានចំណាយប្រាក់អស់ជាង៣ម៉ឺនដុល្លារអាមេរិករួចមកហើយ។
ពានរង្វាន់នេះមានឈ្មោះថា «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលត្រូវបានប្រគល់ដល់លោក ហ៊ុន សែន ដែលដឹកនាំប្រទេស៣៧ឆ្នាំមកហើយ។
លិខិតដែលវីអូអេទទួលបានឱ្យដឹងថា សមាគមគ្រោងនឹងរៀបចំការប្រមូលផ្តុំគ្នាមានចំនួនមនុស្សយ៉ាងតិច១០០នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ដើម្បីសម្តែងមតិ ទាមទារឱ្យដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីពឱ្យមានសេរីភាពឡើងវិញ។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាកាលពីថ្ងៃទី១៥ ខែធ្នូ អ្នកបោសសម្អាតនៅទីសាធារណៈម្នាក់បានប្រទះឃើញគ្រាប់បែកនៅលើសួនតាមទ្រូងផ្លូវខាងមុខរដ្ឋសភា ហើយបានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធឱ្យចុះមកពិនិត្យ។
លោក ថាច់ សេដ្ឋា ថា មូលហេតុដែលលោកស្នើទៅរដ្ឋាភិបាលជប៉ុនឱ្យជំរុញរដ្ឋាភិបាលកម្ពុជាធានាដំណើរការបោះឆ្នោត ដោយសារជប៉ុនបានផ្តល់ជំនួយនានាទាក់ទងការបោះឆ្នោត ដែលរួមមានបច្ចេកទេសជាដើមមកកម្ពុជា ដែលអាចនឹងជំរុញការបោះឆ្នោតនៅកម្ពុជាមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក ហ៊ុន សែន អះអាងថា នេះមិនមែនជាសារគំរាម ឬបំភ័យមិនឱ្យចូលប្រទេសកម្ពុជាឡើយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិថា សាររបស់លោក ហ៊ុន សែន គឺព្យាយាមបំភិតបំភ័យនិងបិទមាត់អ្នករស់នៅក្រៅប្រទេស។
អ្នកតាមដានរិះគន់ការតែងតាំងលោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាម្នាក់ ឱ្យធ្វើជាទីប្រឹក្សានាយករដ្ឋមន្ត្រីថា ជះឥទ្ធិពលមិនល្អដល់ការបែងចែង អំណាចធំទាំងបីរបស់រដ្ឋ។
អង្គការលីកាដូបានជំរុញឱ្យក្រសួងសង្គមកិច្ចបិទចោលមណ្ឌលព្រៃស្ពឺ ក្រោយមានអ្នកជាប់ឃុំនៅទីនោះបានស្លាប់ជាបន្តបន្ទាប់ ដែលស្លាប់ជាង១០នាក់នៅខែកក្កដា ដល់ខែសីហា ឆ្នាំ២០២២ ដោយសារការឈឺធ្ងន់ធ្ងរ។
ព័ត៌មានផ្សេងទៀត