អតិថិជនដែលបាត់បង់ប្រាក់បានបង្កើតក្រុមហ្វេសប៊ុកមួយ ដោយមានឈ្មោះថា«សំឡេងជនរងគ្រោះដោយសារក្រុមហ៊ុន GFX Investment»។ បើតាមហ្វេសប៊ុកនោះ ពួកគេលើកឡើងថាអតិថិជនជាង១ពាន់នាក់បានរងគ្រោះ ដែលទឹកប្រាក់សរុបមានប្រមាណជាង២០លានដុល្លារអាមេរិក។
សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលមួយចំនួន នៅតែព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩បំប្លែងថ្មី បើទោះពួកគេចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។
សមត្ថកិច្ចខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋ២១នាក់ និងបន្តឃុំខ្លួន៩នាក់ ដែលពួកគេទាំងអស់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង។
លោក អំ សំអាត នាយករងនៃទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាអំពើហិង្សាលើប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនេះ នឹងមិនអាចបញ្ចប់បានទេ ប្រសិនបើមិនមានការដោះស្រាយណាមួយ ប្រកបដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌ទេនោះ។